នៅថ្ងៃទី១៥ កក្កដា ឆ្នាំ២០០៩ កម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលជាច្រើននាក់ត្រូវគេដាក់ពង្រាយបិទផ្លូវចេញចូលជុំ វិញបរិវេណអតីតអគាររដ្ឋសភា ចាស់ដើម្បីការពារកុំអោយក្រុមបាតុករខ្មែរស្នេហាជាតិប្រមូលផ្តុំគ្នាសម្តែងការឈឺចាប់ អំពីសកម្មភាពរបស់ទាហានសៀមឈ្លានពានចូលទឹកដីខ្មែរគម្រប់មួយឆ្នាំ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានដឹកនាំពលរដ្ឋខ្មែរស្នេហាជាតិប្រមាណ១៥០នាក់ប្រារព្ធខួបមួយ ឆ្នាំនៃការឈ្លានពានរបស់កងទ័ពសៀមនៅតំបន់ប្រាសាទព្រះវិហារ។ ប៉ុន្តែគម្រោងនេះត្រូវបានខកខានវិញ ដោយសារ មានកម្លាំងប្រដាប់អាវុធរាប់រយនាក់បានបិទផ្លូវទៅកាន់អតីតអគាររដ្ឋសភាចាស់ និងត្រៀមលក្ខណៈបង្រ្កាបប្រសិនបើ លោក រ៉ុង ឈុន នៅតែដឹកនាំខ្មែរស្នេហាជាតិសម្តែងការឈឺចាប់ពីសកម្មភាពឈ្លានពានរបស់កងទ័ពសៀមមកលើទឹក ដីខ្មែរទៀត។
ទាក់ទងនឹងការដាក់ពង្រាយកម្លាំងប្រដាប់អាវុធរារាំងចំពោះការប្រមូលផ្តុំសម្តែងនូវការឈឺចាប់ពីការឈ្លានពានរបស់ ទាហានសៀមនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងក្នុងសន្និសីទកាសែតថា ការរារាំងមិន អោយមានការជួបជុំសម្តែងមតិរបស់ពលរដ្ឋខ្មែរនោះ មិនមែនជាគោលការណ៏របស់ទីស្តីការគណៈរដ្ឋមន្រ្តីទេ ប៉ុន្តែជា ផែនការការពារសន្តិសុខ ការពារសុវត្ថិភាពសង្គមរបស់អាជ្ញាធរដែនដី។
លោក ផៃ ស៊ីផាន បាននិយាយថា «អ្វីដែលលោក រ៉ុង ឈុន ធ្វើ យើងទទួល យើងស្វាគមន៏ទាំងអស់ ហើយយើងចាត់ ចែងអ្វីឆ្លើយតបទៅវិញក្នុងនាមទីស្តីការគណៈរដ្ឋមន្រ្តីហើយការងារទាំងនោះរដ្ឋាភិបាលបានធ្វើរួចទៅហើយ»។
គួររំលឹកថា សហភាពសហជីពកម្ពុជាតែងតែទទួលរងនូវការបង្រ្កាបពីកម្លាំងអាជ្ញាធររដ្ឋាភិបាល នៅពេលដែលមានការ ប្រមូលផ្តុំគ្នាសម្តែងការតវ៉ាដោយអហិង្សា ឬប្រមូលផ្តុំគ្នាហែញាតិដាក់ស្ថាតទូតយួន ឬសៀមពីការរំលោភឈ្លានពានមក លើបូរណភាពទឹកដីប្រទេសកម្ពុជាជាបន្តបន្ទាប់នោះ៕
4 comments: on "កម្លាំងរដ្ឋាភិបាលរារាំងការប្រមូលផ្តុំសម្តែងកំហឹងឈឺចាប់ចំពោះការឈ្លានពាន របស់សៀមមកលើទឹកដីខ្មែរ"
* SOME KHMER LEADERS in this century righ now not smart like thai or viet-nam leaders. *khmerland not belong to the former auto body repair in L.B [CA]Phai siphann or Hun sen team.
*Phai siphann after lost business in LB.... he jumped to khmer Politic in CPP and his started to be Blinded and Deaf After CPP DELETED
him since over 4 or 5 years ago.
*KHMER HUN SEN GOV SHOULD CLOSE EYES or Turn on a Green light for all khmer Nationalist to have an ideas or demontrate to ANTI BAD FOREIGHER INFLUENCES lIKE THAILAND or VIE-TNAM HANOI.
CHAO TOOCH
ចងកំហឹងនឹងក្រុមខ្មែរក្រហម ចេះធ្វើបានហើយ មានលក្ខណៈផ្លូវការថែមទៀត ចុះ! ចងកំហឹង នឹងសៀមឈ្លានពានដែលចូលមកយកដីស្រស់ៗ ម្តេចក៏ហាមឃាត់ ខ្ញុំដូចជាឆ្ងល់ដែរ? ម្តេចមិនអនុញ្ញាអោយគ្នាធ្វើ និងជួយការពារសន្តិសុខផងទៅ?
ប្រឹងរាំងប្រឹងខ្ទប់ក្លាចក្រែងគណបក្សប្រឆាំងហ្នឹង យកចំណេចនយោបាយពីព្រឹត្តិការណ៍ ហើយមើលទៅ វាហួសហេតុពេកណាស់ ដែលរដ្ឋបាល ហ៊ុន សែន មិនអនុញ្ញាអោយគណបក្សផ្សេងស្នេហាជាតិផង ទេ ទុកស្នេហាជាតិសំរាប់តែម្នាក់ឯង និងក្រុមបក្សពួករបស់ខ្លួន។
ពេលនេះខ្មែរយើងមាន ប្លកថ្មីទើបនឹងបង្កើតមួយ ដើម្បីឆ្លើយតបនឹងការបំភ្លើសប្រវត្តិសាស្រ្តរបស់ គេហទំព័រនាយករដ្ឋមន្រ្តីសៀម។ គេហទំព័រខ្មែរនោះមានឈ្មោះថា http://ihatethailand.blogspot.com/ សូមចូលរួមមតិទៅទីនោះ ឫកន្លែងផ្សេងទៀត ដើម្បីការពារប្រវត្តិសាស្រ្តពិត នឹងប្រឆាំងទល់ការ ឈ្លានពានដោយកងកំលាំង និងដងប៉ាកា...។
ជាពិសេសយើងត្រូវទាមទាអោយ មានការសុំទោសជាសាធារណៈ ចំពោះការបំភ្លើសការពិតនេះ។ រឿងនេះនៅមិនទាន់ចប់ទេ ដរាបណាគេមិនដក វិដេអូក្លិប ប្រវត្តិសាស្រ្តក្លែងក្លាយហ្នឹងចេញពី យូធូប...។
សូមចូលរួមយុទ្ធនាការ,,,,ក្នុងនាមជាកូនខ្មែរ... ប្រឆាំងគេផ្ទាល់គេវាយដំ ចាប់ដាក់គុក អញ្ចឹងទាល់តែអនឡាញ...
*Khmer leaders not the same THAI+VIET-NAM Leaders.
*The big mistaked of king Sihanouk and Polpot regime not enough for khmer leaders like HUN SEN and his team.
*since year 1975 viet-nam Hanoi not killed civilians yourns peoples
like Polpot.
*Thailand killed alot khmer civilians and refugee since year 1979-93.No body care about this problem. THAILAND GOVerment Divided teams Politics for Cheating khmer leader like Hunsen...because they know him he like Power than khmer peoples.Next
Generation the Hun sen mistaked will show up like Polpot,Nourn chea ,Kaing ghech iev[Ah Duck] ect....!!!!
Post a Comment