Featured Posts

Thursday, July 16, 2009

សមរង្ស៊ី និងកឹមសុខាបញ្ជាក់ជំហរជាថ្មីម្តងទៀតពាក់ព័ន្ធនឹងការរួបរួមគ្នាជាគណ បក្សតែមួយ

គណបក្សប្រឆាំងដ៏សំខាន់ៗចំនួនពីរនៅក្នុងប្រទេសកម្ពុជា គឺគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានបង្ហាញ នូវជំហរព្រមព្រៀងគ្នាយ៉ាងជាក់លាក់ថា នឹងច្របាច់បញ្ចូលគ្នាជាគណបក្សតែមួយដើម្បីប្រកួតប្រជែងដណ្តើមយកជ័យ ជំនៈនៅក្នុងការបោះឆ្នោតសាកលលើកក្រោយ។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនបាននិយាយថា ការបង្កើតគណ បក្សថ្មីនេះ មិនមែនជាការព្រួយបារម្ភសម្រាប់គណបក្សខ្លួនឡើយ។

លោក សម រង្ស៊ី បានមានប្រសាសន៏ថា ការប៉ុនប៉ងលើកនេះមានលក្ខណៈប្រាកដប្រជាច្បាស់លាស់ណាស់ ធ្វើអោយ បានមុនឆ្នាំ២០១២ គឺមានគណបក្សថ្មីមួយដែលនឹងមានបញ្ជីបេក្ខជនតែមួយ, ក៏ប៉ុន្តែនីតិវិធីមិនទាន់បានកំណត់នៅ ឡើយទេ។

មេដឹកនាំគណបក្សជំទាស់ទាំងពីរទើបតែបានវិលត្រឡប់ពីបំពេញទស្សនៈកិច្ចពីសហរដ្ឋអាមេរិកកាលដើមខែកក្កដានេះ ដែលនៅទីនោះមន្រ្តីនយោបាយទាំងពីរអះអាងថា បានជួបជជែកគ្នាខ្លះៗអំពីអនាគតនៃការរួបរួមបញ្ចូលគ្នា។

គម្រោងនៃការរួបរួមគ្នារបស់អ្នកប្រជាធិបតេយ្យនេះ បានធ្វើអោយមហាជនខ្មែរមានការចាប់អារម្មណ៏ថា រដ្ឋាភិបាល អាណត្តិក្រោយប្រាកដជាដឹកនាំដោយអ្នកប្រជាធិបតេយ្យ។ ក៏ប៉ុន្តែសម្រាប់គណបក្សប្រជាជនបានបង្ហាញជំហរថា មិន ព្រួយបារម្ភនឹងការរួបរួមនេះទេ, ហើយបើទោះបីជាការរួបរួមគ្នារបស់អ្នកប្រជាធិបតេយ្យលើកនេះមិនឈានទៅដល់ការ បែកបាក់ពេលបោះឆ្នោតលើកក្រោយ ក៏មិនអាចដណ្តើមជ័យជំនះពីគណបក្សប្រជាជនបានដែរ។

លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានវាយតម្លៃទុកជាមុនថា បើគណបក្សជំទាស់ទាំងពីរ ច្របាច់បញ្ចូលកម្លាំងគ្នា ក៏នៅតែមិនអាចឈ្នះគណបក្សប្រជាជនបានដែរ។ លោកបានថ្លែងថា «ចំនួនមនុស្សទាំងអស់ ដែលចូលរួម និងចង់គេបញ្ចូល ឬក៏បញ្ចេញយ៉ាងម៉េចក៏ដោយ ក៏ចំនួនមនុស្សហ្នឹង វាមិនអាចអោយគណបក្សប្រជាជន បាត់បង់សម្លេងឆ្នោតបានដែរ»៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "សមរង្ស៊ី និងកឹមសុខាបញ្ជាក់ជំហរជាថ្មីម្តងទៀតពាក់ព័ន្ធនឹងការរួបរួមគ្នាជាគណ បក្សតែមួយ"

Anonymous said...

សូមសំដែងការគាំទ្រទាំងស្រុងនូវជំហរ ដ៏រឹងមាំនេះ​​។ ការរួបរួមគ្នានេះនឹងនាំមកនូវការផ្លាសប្តូរថ្មី ក្តីសង្ឃឹមថ្មី សំរាប់ប្រជារាស្រ្តដែលបានជួយ ច្រំដែលច្រើនដងពេក និងបានបណ្តាលអោយពួក គេបាក់ទឹកចិត្ត លែងចង់ទៅបោះឆ្នោត ព្រមទាំងចាត់ទុកការបោះឆ្នោតជាការឥត ប្រយោជន៍ទៅវិញ។

គណបក្សថ្មីនេះនឹងជំរុញ អោយអ្នកដែលបានបាក់ ទឹកចិត្តកន្លងមក ត្រលប់ទៅបំពេញកាតព្វកិច្ចដ៏ ពិសិដ្ឋរបស់ខ្លួនឡើងវិញ។

ជ័យយោ! អ្នកប្រជាធិបតេយ្យ....

Anonymous said...

*SAM RAINSY and Kem sokha should control all high range memebers in
Party...After they joine together.
*Keo ramy and Kieng vang nor Khem veasna for example.
*In Mr Lon nol regime...he is a Good khmer leader with full National consience...but Around him had a Bad Generals Army and finally his regime is gone.
*Kem sokha befor his had a second wife in veal sbauv village and now she moved to Battembang province...I hope his disconnected with her already
*Eng chhay ieng he is a GAMBLER I hope his will be ACHAR now.
*SAMRAINSY or KEM SOKHA good alone....not enought.
*If samrainsy or Kemn sokha become
like Mr Son ngoc thanh or Ho chi minh of v-n or Mr Mandela of south Africa or Mrs San u Chi of Burma...they will Bit CPP of H.S soon....if not... DONT HOPE...LOOSE FOR EVER.
CHAO TOOCH