កាលពីពេលថ្មីៗនេះ មានអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិ អ្នកវិភាគឯករាជ្យ និងក្រុមអ្នកនយោបាយដែលមាននិន្នា ការប្រជាធិបតេយ្យបានរិះគន់រដ្ឋាភិបាលភ្នំពេញយ៉ាងខ្លាំងដោយសារការប្រើប្រព័ន្ធតុលាការដើម្បីបំបិទមាត់អ្នកបញ្ចេញ មតិ។
ការកាត់ទោសលោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរដោយតុលាការដែលគេរិះគន់ថា មិនឯក រាជ្យ និងពុករលួយនោះ នៅបន្ទាប់ពីតុលាការដដែលនេះកាត់ទោសលោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ ស្រុកអោយជាប់ពន្ធនាគារ១២ខែ ព្រមទាំងគម្រោងកាត់ទោសលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តគណបក្សសម រង្ស៊ីមណ្ឌលកំពត និងលោក ហូរ វ៉ាន់ អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញនៅថ្ងៃទី១៧ កក្កដា នេះ។
លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យត្រូវបានដកស្រង់សម្តីអោយដឹងថា ការលើកឡើងរបស់លោក មឿង សុន អំពី ការដាក់អំពូលភ្លើងមានលក្ខណៈអាក្រក់មើល ហើយថាកំដៅដែលអំពូលភ្លើងបង្កើតឡើងអាចប៉ះពាល់ដល់ជញ្ជាំង ប្រាសាទអង្គរ វាមិនជាបញ្ហាធំដុំនោះទេ, ហើយវាថែមទាំងមិនមែនជាការចោទប្រកាន់នរណាម្នាក់ពីបទពុករលួយផង។ លោកស្រីបានថ្លែងថា តើសេចក្តីសម្រេចនេះ ព្រមទាំងបណ្តឹងបរិហាកេរ្តិ៍ និងបណ្តឹងពីបទផ្សាយព័ត៌មានមិនពិតដ៏ច្រើន នាពេលថ្មីៗនេះ នឹងប៉ះពាល់ដល់ការអនុវត្តន៏ច្បាប់ប្រឆាំងអំពើពុករលួយដែលគេរង់ចាំជាយូរមកហើយនោះមានទំហំ ប៉ុណ្ណា ប្រសិនជាច្បាប់នោះចេញជារូបរាង។ លោកស្រីបានបញ្ជាក់ថា «តើវានឹងប៉ះពាល់យ៉ាងណាប្រសិនបើប្រជាជន គ្មានសេរីភាពនៃការបញ្ចេញមតិ គ្មានវិធីដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយទេ»៕
1 comments: on "ចរន្តនៃការរិះគន់រដ្ឋាភិបាលប្រើតុលាការគាបសង្កត់អ្នកបញ្ចេញមតិកាន់តែច្រើន ឡើង"
*KHMER ANTI PARTY [OPPOSITION PARTY] SHOULD CHANGE POLITIC TACTIC
WITH CPP OF HUN SEN FROM ANTI PARTY TO CHALLENGER PARTY FOR NEXT
TERM.
*IF ALL SAMRAINSY and Kem sokha party have a Good ideas to Hun sen Goverment and become a MIRROR for him...his will be come down and not Afraid his Bad shardow in the past and one Good time all khmer nationalist party can Trial him in case with khmeauch HLDY soon.
CHAO TOOCH
Post a Comment