Featured Posts

Friday, July 17, 2009

អង្គការ Global Witness សុំអោយអង់គ្លេសលុបទិដ្ឋាការលោក ហ៊ុន សែន កុំអោយ ចូលប្រទេស

ពេលដែលលោក ហ៊ុន សែន បន្តដំណើរចេញពីប្រទេសបារាំង ត្រូវឆ្លងទៅប្រទេសអង់គ្លេសដើម្បីចូលរួមពិធីមួយនៃការ ទទួលសញ្ញាប័ត្រកូនប្រុសច្បងគាត់នោះ អង្គការឃ្លាំមើលបរិស្ថានពិភពលោក Global Witness កាលពីថ្ងៃពុធ បានដាស់ តឿនរដ្ឋាភិបាលចក្រភពអង់គ្លេសអោយលុបចោលនូវទិដ្ឋាការរបស់លោក ហ៊ុន សែន កុំអោយចូលទៅកាន់ទឹកដី នៃ ប្រទេសអង់គ្លេស។

តាមការផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍នោះ លោក ហ៊ុន សែន មានផែនការធ្វើដំណើរទៅប្រទេសអង់គ្លេស ដែលនៅ ទីនោះកូនប្រុសគាត់ស្នាក់នៅរៀនសូត្រ។ នាយករដ្ឋមន្រ្តីកម្ពុជាទើបបានបញ្ចប់ទស្សនកិច្ចនៅប្រទេសបារាំង ដែលការ ស្នាក់នៅរបស់គាត់ទីនោះតាមការផ្សាយរបស់កាសែតបារាំងល្បីៗ ក៏ដូចជាសកម្មជនព្រំដែនកម្ពុជាថា គេពុំសូវផ្តោតការ យកចិត្តទុកដាក់លើលោក ហ៊ុន សែន ជាដុំកំភួនអ្វីនោះទេ។
ក្រុមឃ្លាំមើលអន្តរជាតិគឺអង្គការ Global Witness បានអះអាងថា ការអនុញ្ញាតអោយលោក ហ៊ុន សែន ចូលទៅជាន់ដីនៃ ប្រទេសអង់គ្លេសនោះ វានឹងជាបរាជ័យដែលរដ្ឋាភិបាលអង់គ្លេសអនុវត្តតាមការប្តេជ្ញាចិត្តរបស់ខ្លួនដើម្បីប្រយុទ្ធប្រឆាំង នឹងអំពើពុករលួយ ហើយលើកស្ទួយនូវការអភិវឌ្ឍន៏នោះ។

អ្នកយុទ្ធនាការរបស់អង្គការ Global Witness លោកស្រី ហេឡេអាន័រ នីកូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៏ ព័ត៌មានចេញផ្សាយកាលពីថ្ងៃពុធថា «របបលោក ហ៊ុន សែន បានធ្វើអធិបតីលើដំណើរការអំពើពុករលួយដ៏ធំ ដែល បានធ្វើអោយចុះខ្សោយដល់ការកាត់បន្ថយភាពក្រីក្ររបស់ប្រទេសកម្ពុជា ប៉ុន្តែអ៊ឺរ៉ុប និងចក្រភពអង់គ្លេសនៅបន្ត ស្វាគមន៏គាត់ (ហ៊ុនសែន) និងអ្នកហែហមគាត់»។

ជាបន្ថែមនោះ តំណាងអង្គការ Global Witness បានបន្តធ្វើអត្ថាធិប្បាយថា «ទន្ទឹមនឹងនេះ សេវានានា កិច្ចការរដ្ឋរបស់ ប្រទេសកម្ពុជាដែលមានចន្លោះខ្វះខាតនោះ គឺប្រជារាស្រ្តអង់គ្លេសជាអ្នកបង់ពន្ធ ត្រូវជាអ្នកបំពេញជួយតាមរយៈជំនួយ ក្រៅប្រទេសរបស់ខ្លួនទៅវិញ»។

នេះមិនមែនជាប្រតិកម្មដោយឡែកចំពោះទស្សនកិច្ចរបស់លោក ហ៊ុន សែន ទាំងផ្លូវការ និងផ្លូវឯកជនទៅក្រៅប្រទេស នោះទេ។ នៅសហភាពអឺរ៉ុបក៏មានប្រតិកម្មយ៉ាងច្រើនចំពោះវត្តមានរបស់លោក ហ៊ុន សែន នៅទីនោះដែរ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "អង្គការ Global Witness សុំអោយអង់គ្លេសលុបទិដ្ឋាការលោក ហ៊ុន សែន កុំអោយ ចូលប្រទេស"

Anonymous said...

*Global witness done like that look like wake up the Giant Hun sen.
*Hun sen will be crazy more soon.
*Global witness become a WEAPON for him not a MIRROR.
*When Bad THAI SOLDIERS killed alot khmer
refugee in THAI-KHMER BORDER since year 1979-93....where are you GLOBAL WITNESS???.
CHAO TOOCH [INDEPENDENT GUY WITH OUT PARTY].

Anonymous said...

ជាធម្មតាបុគ្គលិករបស់​ Global Witness រស់​ដោយសារម្ចាស់ជំនួយដែលគេផ្តល់សំរាប់តែជេរ
រាជរដ្ធាភិបាលដោយមិនគិតអ្វីថាត្រុវឫខុសទេ។
បើពុំនោះទេពួកនេះនឹងត្រូវរត់រកការងារទៀត
ជាមិនខាន។
គឺដូច​លោកឌី ការ៉េតដែរ​ គេមានគំនុំផ្ទាល់ខ្លួនជា​យូរ មកហើយជាមួយរាជរដ្ធាភិបាលភ្នំពេញពីព្រោះ
បេក្ខភាពរបស់ខ្លួនជាបុគ្កលិកអង្ការក្រៅរដ្ធាភិបាល
ត្រូវបដិសេដដោយកង្វៈសមត្ថភាពដូច្នោះហើយ
គេក៏ចងគំនុំជាមួយភ្នំពេញតាំងពីដំបូងជំនាន់
អ៊ុនតាក់ម្លេះ​ បើមិនអញ្ចឹងទេគេមិនខំប្រឹងដៀល
ត្មៈលោកហ៊ុនសែនទេ។​ ការពិតទៅពួកអស់នេះ
ខឹងនឹងគេដោយមិនបានទទួលផលប្រយោជន៏
ផ្ទាល់ខ្លួន គឺគ្មានឧត្តមគតិអ្វីទេ។