Featured Posts

Friday, July 10, 2009

គណបក្សសិទ្ធិមនុស្សនិងគណបក្សសមរង្ស៊ីនឹង ច្របាច់បញ្ចូលគ្នានៅចុងអាណត្តិនេះ

លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្សបានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃម្សិលមិញថា គណបក្សរបស់លោកបានព្រមព្រៀងច្របាច់បញ្ចូលជាមួយគណបក្សសមរង្ស៊ីនាចុងអាណត្តិខាងមុខ នេះ។

លោក កឹម សុខា បានមានប្រសាសន៏ប្រាប់ក្រុមអ្នករាយការណ៏ព័ត៌មានថាគណបក្សទាំងពីររួបរួមគ្នា ជាគណបក្សតែមួយដើម្បីប្រកួតប្រជែងយកជ័យជំនៈលើគណបក្សប្រជាជនតាមរយះការបោះឆ្នោត នៅអាណត្តិក្រោយ។

លោកបានអោយដឹងថា នៅពេលខាងមុខនេះ ក្រុមការងារគណបក្សទាំងពីរនឹងចាប់ផ្តើមពិភាក្សាអំពី ចំណុចសំខាន់ៗដែលត្រូវធ្វើការកែទម្រង់ជាមួយគ្នាដើម្បីឈានទៅដល់ការបង្កើតគណបក្សរួមគ្នា។ លោកបន្តថា បើគណបក្សទាំងពីរនេះប្រើពាក្យរួបរួមគ្នាហើយពុំបានបង្កើតយន្តការច្បាស់លាស់ គឺ គណបក្សទាំងពីរអាចបែកបាក់ដូចពេលមុនៗ ទើបគណបក្សសិទ្ធិមនុស្សប្តេជ្ញាចិត្តរួបរួមជាមួយគណ បក្សសមរង្ស៊ីដោយឈរលើគោលការណ៏ប្រជាធិបតេយ្យជាមូលដ្ឋាន ដូច្នេះហើយត្រូវពិភាក្សាលំអិត គ្រប់ចំណុចទាំងអស់។

គួរបញ្ជាក់ថា លោក សម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ីក៏ធ្លាប់បានមានប្រសាសន៏បញ្ជាក់អំពីគោល ការណ៏បង្កើតគណបក្សរួមគ្នាតែមួយជាមួយនឹងគណបក្សសិទ្ធិមនុស្ស ហើយនៅចុងអាណត្តិខាងមុខ នេះនឹងដាក់បញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តរួមគ្នាតែមួយ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

3 comments: on "គណបក្សសិទ្ធិមនុស្សនិងគណបក្សសមរង្ស៊ីនឹង ច្របាច់បញ្ចូលគ្នានៅចុងអាណត្តិនេះ"

Anonymous said...

*It does'nt matter Both or all real khmer nationalist party joine together or not.if HUN SEN want to take care his Power under Hanoi plans...No one party can Bit him.
Because:
-Khmer nation still have cowards diseases about 65%.
-Sam rainsy or kem sokha not the same Mr Mendela of south Afirca or Mr Son ngoc thanh of khmer kampuchea krom yet.
-All khmer authorities in H.SEN regime rebuilded by him not from khmer Nation.
[included ARMY,POLICE and Monk =Tep vong Departments]
CHAO TOOCH

Anonymous said...

សូមអបអរសាទរចំពោះការសំរេចចិត្តបែបនេះ។ សូមជូនពរ អោយបេសកម្មនេះប្រកបដោយជោគជ័យ គ្រប់ប្រការ។

Anonymous said...

នេះគឺគ្រាន់តែជាវិធីសំរាប់បោកប្រាស់ប្រជាជន
បុណ្ណោះ ពីព្រោះអ្នកដឹកនាំគណៈបក្សទាំងពីរ
មិនដែលមានចិត្តស្មោះត្រង់នឹងគ្នាទេ។
តើមានប្រយោជន៏អ្វីទៅក្នុងការគាំទ្រគំនិត
អត្មានិយមនៃក្រុម កឺម សុខា​​ និងសមរង្សី។