បងប្អូនប្រជាពលរដ្ឋខ្មែរជាអ្នកភៀសខ្លួននយោបាយនៅឯបរទេសបានពិភាក្សាអំពីការប្រមូលប្រាក់ ជួយឧបត្ថម្ភដល់ក្រុមគ្រួសាររបស់លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ដែលត្រូវ តុលាការកាត់អោយជាប់ពន្ធនាគាររយៈពេល១២ខែ និងពិន័យជាប្រាក់ចំនួន៩លានរៀល កាលពីថ្ងៃទី ២៦ មិថុនា ២០០៩ កន្លងទៅនេះ។
លោក ឡឹម ពិសិដ្ឋ អតីតអ្នករាយការណ៏ព័ត៌មានរបស់វិទ្យុអាស៊ីសេរី ដែលសព្វថ្ងៃជាចាងហ្វាង និង និពន្ធនាយកនៃទស្សនាវដ្តី សារព័ត៌មានសេរីភាព បានចេញផ្សាយកាលពីថ្ងៃទី៧ ខែកក្កដា កន្លងទៅ ថា នៅក្រៅប្រទេសមានប្រជាពលរដ្ឋខ្មែរដែលភៀសខ្លួនដោយនយោបាយកំពុងតែពិភាក្សាអំពីការរៃ អង្គាសប្រមូលប្រាក់ដើម្បីជួយទ្រទ្រង់ដល់ក្រុមគ្រួសារលោក ហង្ស ចក្រា និងអង្គភាពសារព័ត៌មាន ខ្មែរម្ចាស់ស្រុកដើម្បីដំណើរការជាធម្មតា។
លោក ឡឹម ពិសិដ្ឋ បានថ្លែងថា សព្វថ្ងៃបងប្អូនប្រជាពលរដ្ឋខ្មែរនៅឯបរទេសកំពុងតាមដានយ៉ាងយក ចិត្តទុកដាក់ចំពោះតុលាការក្រុងភ្នំពេញដែលកាត់ទោសលោក ហង្ស ចក្រា ដាក់ពន្ធនាគារ១២ខែ និង ពិន័យជាប្រាក់៩លានរៀល។ ហើយការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់បងប្អូនពលរដ្ឋខ្មែរទាំង នោះបានផ្តល់ដំណឹងអោយលោកដឹងថា ពួកគេរៃអង្គាសប្រាក់បានប្រមាណ៧០០ដុល្លារសហរដ្ឋ អាមេរិកហើយ សម្រាប់ជួយដល់ក្រុមគ្រួសារលោក ហង្ស ចក្រា៕
0 comments: on "អ្នកភៀសខ្លួនខ្មែរនៅបរទេសប្រមូលប្រាក់ជួយ ឧបត្ថម្ភក្រុមគ្រួសារលោក ហង្ស ចក្រា"
Post a Comment