Featured Posts

Tuesday, July 28, 2009

ទាហានឈុតខ្មៅនិងទាហានប៉ារ៉ាសៀមចាប់ពលរដ្ឋខ្មែរ១៦នាក់នៅក្បែរច្រក អានសេះ

ពលរដ្ឋខ្មែរ ចំនួន១៧នាក់រស់ នៅឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្ត ឧត្តរមានជ័យ ត្រូវពួកទានហាន ឈ្លានពានសៀម ចាប់ខ្លួនកាលពីថ្ងៃទី២៣ កក្កដា ២០០៩ទៅ នេះ ពីបទចោទប្រកាន់ថា ពល រដ្ឋខ្មែរទាំងនោះ បាននាំគ្នាចូល ទៅកាប់ ឈើក្រញូងនៅក្នុងទឹក ដីរបស់សៀម។ ប៉ុន្តែតំបន់ដែល ទាហានឈ្លានពានសៀម ចាប់ពលរដ្ឋខ្មែរទាំង១៧នាក់នោះគឺ តំបន់ប្រទាញប្រទង់គ្នា រវាង ភាគីខ្មែរ ជាមួយសៀម ។

នៅក្នុងចំណោម ប្រជាពល រដ្ឋខ្មែរទាំង១៧នាក់នោះ គឺមាន ម្នាក់បានរត់រួច ដោយសារតែ លោតពីលើរថយន្តចូលទៅ ក្នុងជ្រោះគេចពីទាហាសៀម ។ ការចាប់ខ្លួននោះ នៅតំបន់ភាគ ខាងកើតនៃច្រកអានសេះ ដែលនៅជាប់នឹងស្រុកណាំ ធឿនខេត្តអ៊ូប៊ុនរបស់សៀម ។

សេចក្តីរាយការណ៍ ពីតំបន់ ព្រំដែនបានឱ្យដឹងថា ពលរដ្ឋខ្មែរ ទាំង១៧នាក់ បានទៅកាប់ឈើគ្រញូងលក់ឱ្យឈ្មួញខ្មែរ ដែល កំពុងធ្វើអាជីវកម្ម យ៉ាងពេញ បន្ទុក។ ពលរដ្ឋខ្មែរចំនួន១៦នាក់ នោះត្រូវបានទាហានសៀមចាប់ដឹកតាមរថយន្ត យកទៅទីរួមខេត្តអ៊ូប៊ុន ប្រទេសសៀមហើយ ដែលស្ថានភាព នៃអ្នកទាំងនោះ មិនដឹង ស្ថិតនៅក្នុងស្ថានការណ៍យ៉ាង ណានោះទេ, ហើយសមត្ថ កិច្ចខ្មែរ ក៏កំពុងព្យាយាមទាក់ ទង តាមច្រកនានាជាមួយនឹង អាជ្ញាធរសៀមផងដែរដើម្បី ជួយសង្គ្រោះពលរដ្ឋខ្មែរទាំង ១៦នាក់នោះ ជាពិសេសអោយ អាជ្ញាធរសៀម បញ្ជូនពលរដ្ឋ ខ្មែរទាំង១៦នាក់នោះត្រឡប់ មកស្រុកទេសវិញ ។

សាក្សីម្នាក់ ដែលលោតពីលើ សម្ងំលាក់ខ្លួននៅក្នុងជ្រោះ និង បានវិលត្រឡប់ មកស្រុកវិញ ឈ្មោះ មាស ពន្លឺ បាន ប្រាប់ទៅសមត្ថកិច្ចខ្មែរថា គាត់បានទៅ ជាមួយ អ្នកទាំង១៦នាក់ទៀត នៅតំបន់ភ្នំព្រំដែនមួយឈ្មោះថាភ្នំអានសេះ និង ភ្នំដាច់, ហើយបន្ទាប់មកទាហានប៉ារ៉ា និងទា ហានឈុតខ្មៅសៀម បានមក ឡោមព័ទ្ធចាប់ខ្លួនទាំងអស់ គឺ គេចខ្លួនបាន តែគាត់ម្នាក់គត់នៅ ពេលដែលគាត់ គេចខ្លួន ចូល ទៅពួនសម្ងំក្នុងជ្រោះ, ហើយ បានមកលំនៅដ្ឋានក្នុងស្រុកខ្មែរវិញ នៅថ្ងៃទី២៣ កក្កដា ឆ្នាំ ២០០៩ ។

សមត្ថកិច្ចខ្មែរ មិនទាន់ហ៊ាន អះអាងថា តំបន់ដែលទាហាន ឈ្លានពានសៀម ចាប់ពលរដ្ឋ ខ្មែរនោះ ជាដីខ្មែរឬដីសៀម ទេ ដោយគ្រាន់តែនិយាយថា ជាតំ បន់ប្រទាញប្រទង់គ្នា ។ ប៉ុន្តែ បើតាមការអះអាង របស់ប្រជាពលរដ្ឋខ្មែរនិយាយថា ដីនោះគឺ ជាដីរបស់ខ្មែរ និងដូនតាពួកគាត់ ក៏ធ្លាប់ចូលទៅកាប់ឈើ នៅតំ បន់នោះដែរ គឺនៅមុនទាហានសៀមលើក ទ័ពឈ្លានពានខ្មែរ នៅតាមតំបន់ ក្បែរប្រាសាទព្រះ វិហារ កាលពីថ្ងៃទី១៥ កក្កដា ២០០៨នោះ ។

នៅល្ងាចថ្ងៃទី២៥ កក្កដា អាជ្ញាធរ មិនទាន់ផ្តល់ដំណឹង ជាផ្លូវការ អំពីជោគវាសនា របស់ពលរដ្ឋ ខ្មែទាំង១៦នាក់នោះ ទេ ដែលព្រឹត្តិការណ៍ នៃការចាប់ប្រជា ពលរដ្ឋខ្មែរ១៦នាក់ កាប់ឈើ នៅលើទឹកដីខ្លួនឯងនេះ បន្ទាប់ ប៉ុន្មានថ្ងៃប៉ុណ្ណោះ ដែលតម្រួតយោធាសៀម នៅខេត្តស្រះកែវ ចាប់ក្មេងស្រីខ្មែរ ចំនួន២នាក់ ទៅឃុំទុក ក្នុងគោលបំបៀត បៀនកេរ្តិ៍ខ្មាស និងរំលោភ ។

នេះជាសកម្មភាព បំពានមក លើពលរដ្ឋខ្មែរ និងបូរណភាព ទឹកដីខ្មែររបស់ទាហានប៉ារ៉ា និង ឈុតខ្មៅសៀម ខណៈ ដែលប្រ ធានរដ្ឋសភារបស់ខ្លួន បានមក បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសកម្ពុជា ។

កាយវិការរបស់ប្រធានរដ្ឋសភាសៀម ដែលមហាជនខ្មែរ បានឃើញ តាមកញ្ចប់ទូរទស្សន៍ ឬនៅតាមទំព័រសារព័ត៌មាន គឺ ប្រធានរដ្ឋសភាសៀមនេះ បានធ្វើដូចជាគោរព ដូចជាខ្លាច និង ឱនលំទោន ជាមួយខ្មែរណាស់ ដូចជាបន្ទាបខ្លួន ចាប់ដៃលោក ហ៊ុន សែន និងថើបដៃ លោក ហ៊ុន សែន និងការបន្ទន់ខ្លួនជា មួយលោកហេង សំរិន ប្រធាន រដ្ឋសភាខ្មែរជាដើម ។

ប៉ុន្តែនៅឯតំបន់ព្រំដែន គឺថ្ងៃ ដែលប្រធានរដ្ឋសភា ទន់ភ្លន់ជា មួយមេដឹកនាំខ្មែរ នៅភ្នំពេញ បែរជានៅតាមព្រំដែនកង ទ័ព ឈ្លានពានសៀម ចូលត្រួតត្រា បោះទីតាំង នៅលើដីខ្មែរ មួយ កន្លែងថ្មីទៀត គឺភ្នំ៥០០ហើយ បានស្នើឱ្យទាហាន ខ្មែរដកទ័ពចេញពីតំបន់នោះទៀតផង ។

រឿងដែលអាក្រក់ ជាងនេះ ទៅទៀត គឺទាហានឈុតខ្មៅ និងទាហានប៉ារ៉ាសៀម បានចាប់ ពលរដ្ឋខ្មែរចំនួន១៦នាក់ នៅតំបន់អានសេះ ដែលពលរដ្ឋខ្មែរ នៅតំបន់នោះអះអាងថា ជាដី របស់ខ្មែរ ខណៈដែលពលរដ្ឋខ្មែរ ធ្លាប់ទៅកាប់ឈើ បោចវល្លិ៍នៅ តំបន់នោះ តាំងពីយូរណាស់មក ហើយ ។

គួរបញ្ជាក់ថា នៅពេលដែល មេដឹកនាំសៀម មកទស្សនកិច្ច ផ្លូវការនៅស្រុកខ្មែរម្តងៗ ឬក៏ គណៈប្រតិភូសៀមមក ចរចា ព្រំដែនជាមួយភាគីកម្ពុជា គឺគេ តែងតែធ្វើឱ្យមាន រឿងប្លែកៗ ជារហូត ដូចជាករណីប្រធានរដ្ឋសភាសៀមមក ស្រុកខ្មែរ ស្របគ្នានឹងទាហានសៀមឈ្លានពាន គ្រប់គ្រងតំបន់ភ្នំ៥០០របស់ខ្មែរនិងប្រធានរដ្ឋសភាសៀមឱនលំទោន ជាមួយ នឹងលោកហ៊ុន សែន បែរជាទាហានសៀមចាប់ ពលរដ្ឋខ្មែរចំនួន១៦នាក់ ហើយ បញ្ជូនទៅខេត្តអ៊ូប៊ុន របស់គេ ទៅវិញ ។

ម៉្យាងទៀត នៅពេលដែល ពលរដ្ឋសៀម ឬទាហានសៀម ឈ្លានពានចូលដីខ្មែរ, សមត្ថកិច្ច ខ្មែរបានត្រឹមតែស្នើឱ្យ ទាហាន ឈ្លានពានទាំងនោះ ត្រឡប់ទៅ ស្រុកគេវិញប៉ុណ្ណោះ ហើយភាគ ច្រើន នៃទាហានឈ្លានពានទាំងនោះមិន បានវិលត្រឡប់ទៅស្រុកគេវិញទេ គឺថែមទាំងបាន ជីកលេណដ្ឋាន នៅក្នុងទឹកដីខ្មែរ ដើម្បីត្រៀមបាញ់គ្នាជាមួយខ្មែរ នៅលើទឹកដីខ្មែរទៀតផង៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ទាហានឈុតខ្មៅនិងទាហានប៉ារ៉ាសៀមចាប់ពលរដ្ឋខ្មែរ១៦នាក់នៅក្បែរច្រក អានសេះ"