អាជីវករផ្សារកណ្តាលបានប្រតិកម្មយ៉ាងខ្លាំង ទៅនឹងព័ត៌មានដែលថាមានក្រុមហ៊ុនរបស់ កូរ៉េខាងត្បូងមានមាន ផែនការ អភិវឌ្ឍន៍ផ្សារនេះ ខណៈដែល ភាពចំរូងចំរាស់ កាលពីពេលថ្មីៗ នេះ បាននាំទៅដល់សាលារាជធានីភ្នំពេញ ចេញសេចក្តីជូនដំ ណឹងជាផ្លូវការថា នឹងគ្មានការ អភិវឌ្ឍន៍នោះទេ ។
នៅថ្ងៃទី២៥ កក្កដា ២០០៩ កាសែតដើមអំពិល បានចេញផ្សាយ ឆ្នាំទី៣ លេខ២៤៥ នៃ អត្ថបទមួយដែលមានចំណង ជើងថា “ ក្រុមហ៊ុន ភភំឌ 7 ្រឿទឿឍី អរៀផុ ចង់ផ្តល់ភាព រីកចំរើន ដល់អាជីវករផ្សារកណ្តាល”។ ព័ត៌មានចុះផ្សាយ នេះហាក់ដូចជាផ្ទុយគ្នាពីការជូន ដំណឹង របស់សាលារាជធានីភ្នំ ពេញ ដែលផ្អែកលើអនុសាសន៍ របស់លោក នាយករដ្ឋមន្ត្រីហ៊ុន សែន ។
ប៉ុន្មានម៉ោងក្រោយពីការចុះផ្សាយរបស់កាសែតដើមអំ ពិល បានធ្វើឱ្យបងប្អូនអាជីវករ ភាគច្រើនបានសំដែងការខឹង សំបារនិងថា ការចុះផ្សាយរបស់ កាសែតនេះ មិនមែនជាដំណឹង ផ្លូវការនោះទេ, ហើយអ្វីដែលជាផ្លូវការនោះគឺសម្តី លោកហ៊ុន សែន ជាថ្មីម្តងទៀត កាលពី ប៉ុន្មានថ្ងៃនេះថា នឹងគ្មានការ អភិវឌ្ឍន៍ផ្សារ នៅកណ្តាលក្រុងភ្នំពេញទៀតទេ ។
អាវជីវករផ្សារកណ្តាលម្នាក់ ជាស្ត្រី បានប្រាប់ខ្មែរម្ចាស់ស្រុក សុំមិនអោយ បញ្ចោញឈ្មោះថា “មិនឱ្យមានការអភិវឌ្ឍន៍ ទេ គឺចង់រក្សានូវសភាពដើម ពីព្រោះសព្វថ្ងៃនេះសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះខ្លាំង, ហើយក៏បាន ប៉ះពាល់ដល់ កម្ពុជានិងប៉ះពាល់ ដល់ប្រជាពលរដ្ឋខ្មែរដែរ ។ អ៊ីចឹងពួកខ្ញុំ ចង់ឱ្យនៅជាធម្មតា ដូចសព្វថ្ងៃ ពីព្រោះបើរើរុះ វា ខុសភាព ប្រក្រតីហើយ, ប្រជា ពលរដ្ឋជាអាជីវករ អាចជួបនូវ ឧបសគ្គច្រើន ” ។
ចំពោះការចុះផ្សាយ របស់ កាសែតដើមអំពិលនៅថ្ងៃម្សិល មិញ, អាជីវករដដែល បានឱ្យ ដឹងថា “ការចុះផ្សាយនោះមិន មែនយកជាផ្លូវការទេ,ការយក ជាផ្លូវការ គឺការផ្សាយនៅតាម ទូរទស្សន៍ ដែលបានចាក់ផ្សាយ ពីសេចក្តីថ្លែងការណ៍ របស់ប្រមុខរដ្ឋាភិបាលសម្តេចហ៊ុនសែន ពីព្រោះពួកខ្ញុំ មិនគាំទ្រ អោយ មានការអភិវឌ្ឍន៍ទេ ” ។
អាជីវករម្នាក់ បានថ្លែងទាំង កំហឹង នឹងព័ត៌មាននៃគំរោងធ្វើ ការអភិវឌ្ឍន៍ផ្សារនេះ និងបានបញ្ជាក់ថា រឿងគំរោងចង់ធ្វើ ការអភិវឌ្ឍន៍នោះ បានបញ្ចប់ ជាផ្លូវការហើយ ចុះមានរឿង អ្វីចង់អភិវឌ្ឍន៍ទៀត ។ អាជីវ ករដដែល បានបន្តទៀតថា ពួក គាត់ មិនជំទាស់ទៅនឹងគំរោង អភិវឌ្ឍន៍របស់ក្រុមហ៊ុន ឬរាជ រដ្ឋាភិបាលទេ, ប៉ុន្តែគំរោង នៃ ការអភិវឌ្ឍន៍នេះវា មិនមែនធ្វើ ឱ្យពួកគាត់ កាត់បន្ថយនូវភាព ក្រីក្រទេប៉ុន្តែធ្វើឱ្យពួកគាត់ដាច់ បាយទៅវិញទេ ពីព្រោះគ្មាន ប្រាក់ទិញតូប ដែលមានតម្លៃ ខ្ពស់នោះ ។
អ្នកលក់ចេកម្នាក់ នៅតាម ចិញ្ចើមផ្លូវ ប៉ែកខាងជើងផ្សារ កណ្តាល បានមានប្រសាសន៍ថា “ខ្ញុំអាជីវករផ្សារកណ្តាល ស្នើឱ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ធ្វើ ម៉េច កុំឱ្យមានការរុះរើ ផ្សារ កណ្តាល ពីព្រោះអាជីវករផ្សារ ហ្នឹងក្រីក្រ, ហើយកូនចៅ សុំ តែម៉ារស់ទេ, សូមកុំអោយរុះរើ ពីព្រោះ ការធ្វើផ្សារទំនើបទៅ, ពួកខ្ញុំអត់មានសមត្ថភាព ទិញ តូបលក់ទេ ” ។
ប៉ុន្មានថ្ងៃមុននេះ បងប្អូនអា ជីវករបានសំដែងប្រតិកម្មខ្លាំងៗ ទៅនឹងផែនការ អភិវឌ្ឍន៍ផ្សារ កណ្តាលនេះ, ហើយបាន ប្រមូល ផ្តុំគ្នាទៅតវ៉ា នៅពីមុខសាលា ក្រុងភ្នំពេញ ។ នៅថ្ងៃបន្ទាប់គឺ សាលារាជធានីភ្នំពេញ បានប្រកាសជាសាធារណៈ ថា នឹងគ្មាន ការអភិវឌ្ឍន៍ផ្សារ នៅក្នុងរាជ ធានីភ្នំពេញ ដែលសេចក្តីជូនដំ ណឹងនេះផ្អែកលើអនុសាសន៍ លោក ហ៊ុន សែន ដែលសេចក្តី ជូនដំណឹងនេះ ក៏បានភ្ជាប់ផ្សារ កណ្តាលផងដែរ ។
កាសែតដើមអំពិលបានចុះផ្សាយអត្ថបទដោយស្រង់សម្តីលោក សយ សុភាព ចាងហ្វាងការផ្សាយ របស់សារព័ត៌មាន នេះ ដែលកំពុងបំពេញ ទស្សនកិច្ច នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ។ ខ្លឹម សារថា ក្រុមហ៊ុន ភភំឌ 7 ្រឿទឿឍី អរៀផុ នេះ ពិតជា មានបំណងដ៏ពិតប្រាកដ ក្នុងការ មករកស៊ីទទួលទាន នៅក្នុងប្រ ទេសកម្ពុជា និងផ្តល់ នូវផលប្រ យោជន៍ដល់ប្រជាពលរដ្ឋខ្មែរ។ គំរោងនៃការអភិវឌ្ឍន៍ផ្សារកណ្តាលនេះ គឺដើម្បីកាត់បន្ថយ ភាពក្រីក្រ និង មិនចង់ឱ្យមានការលក់ដូរនៅតាមចិញ្ចើមផ្លូវផងដែរ ។
ទោះយ៉ាងណា ការចុះផ្សាយ របស់កាសែតដើមអំពិលនេះ វាជាដំណឹងថ្មីមួយទៀតសម្រាប់អាជីវករដែលមិនចង់ អោយមានការអភិវឌ្ឍន៍ និងថា ពួក គាត់ស្នើក្រុមហ៊ុន កូរ៉េ ភភំឌ 7 ្រឿទឿឍី អរៀផុ ទៅធ្វើការ អភិវឌ្ឍន៍នៅតំបន់ ក្បែរពន្ធនា គារព្រៃសទៅចុះ ព្រោះកន្លែង នោះ មានដីទំនេរច្រើន និងពិត ជាអាចជួយកាត់បន្ថយភាពក្រីក្រជូនប្រជា ពលរដ្ឋខ្មែរបានមែន តែអភិវឌ្ឍន៍ ផ្សារកណ្តាលនោះ គឺមិនមែន កាត់បន្ថយភាពក្រី ក្រទេ តែជាការធ្វើឱ្យប្រជាពលដាច់ បាយខ្លះហើយ ដោយសារ តែគ្មានលទ្ធភាពទិញតូបពីក្រុមនោះ ។
ខ្មែរម្ចាស់ស្រុក មិនអាចសុំ ការបំភ្លឺ ពីអ្នកទទួលខុសត្រូវ កាសែតដើមអំពិលបានទេ នៅ ថ្ងៃម្សិលមិញ ។ ប៉ុន្តែខ្លឹមសារ នៃការចុះផ្សាយ របស់កាសែត ដើមអំពិលនោះ ត្រូវបានគេគិត ថា គ្មានអ្វីក្រៅពីចង់ឱ្យមានការ អភិវឌ្ឍន៍ផ្សារកណ្តាល ដែល លើកកំពស់សោភ័ណភាព ក្រុង ភ្នំពេញ ដែលជាបេះដូង នៃអា ណាចក្រខ្មែរប៉ុណ្ណោះ។ សារព័ត៌ មានយើងបន្ត តាមដាន យ៉ាង យកចិត្តទុកដាក់ពាក់ព័ន្ធទៅនឹង គំរោងអភិវឌ្ឍន៍ ផ្សារកណ្តាល នេះ ខណៈដែលបងប្អូនអាជីវករភាគ ច្រើន មិនចង់ឱ្យមានការ អភិវឌ្ឍន៍នោះ៕
0 comments: on "អាជីវករប្រតិកម្មជាថ្មីម្តងទៀតទៅនឹងព័ត៌មានដែលថាអភិវឌ្ឍន៍ផ្សារកណ្តាល"
Post a Comment