Featured Posts

Saturday, July 25, 2009

សមរង្ស៊ី ៖ ខ្ញុំសូមកោតសរសើរជំហរដ៏រឹងមាំ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់លោក ហង្ស ចក្រា

ថ្លែងប្រាប់ភ្នាក់ងារខ្មែរម្ចាស់ស្រុកនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្រុងភ្នំពេញកាលពីថ្ងៃទី២៣ កក្កដា លោក សម រង្ស៊ី បាន មានប្រសាសន៍ថា «ខ្ញុំគោរពជំហររបស់គាត់, ជំហររបស់គាត់គឺជាអ្នកមានមនសិការ មានឧត្តមគតិ, មានភាពក្លាហាន»។

ប្អូនប្រុសលោក ហង្ស ចក្រា បានទៅសួរសុខទុក្ខលោកកាលពីថ្ងៃទី២៣ ខែកក្កដា ដោយប្រាប់ថា លោក ហង្ស ចក្រា មានសុខភាពល្អ ប៉ុន្តែឧស្សាហ៍ហត់ ទទួលដំណេកមិនបាន ហើយលោកសូមអំណរគុណដល់មិត្តអ្នកអានកាសែតខ្មែរ ម្ចាស់ស្រុក បងប្អូនខ្មែរក្នុង និងក្រៅប្រទេសដែលបានគាំទ្រលោកទាំងផ្នែកស្មារតី ទាំងថវិកា និងកម្លាំងកាយចិត្តជា ពិសេសថ្នាក់ដឹកនាំគណបក្សសមរង្ស៊ី ដែលបានទៅសួរសុខទុក្ខ និងជួយមើលការខុសត្រូវទាំងរូបលោកផ្ទាល់ក៏ដូចជា ក្រុមគ្រួសារ។

គួរបញ្ជាក់ថា ទឹកចិត្តដ៏ក្លាហានរបស់លោក ហង្ស ចក្រា នេះ បានធ្វើអោយមិត្តអ្នកអាន ជាពិសេសអ្នកគាំទ្រគណបក្ស សមរង្ស៊ីទាំងក្នុង និងក្រៅប្រទេសសម្តែងនូវការគោរព និងកោតសរសើរចំពោះជំហររបស់លោក ហង្ស ចក្រា អស់ពីដួង ចិត្ត និងថា ទឹកចិត្តដ៏ក្លាហានរបស់លោក ហង្ស ចក្រា គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់ របស់លោកមិនអាចកាត់ថ្លៃបាន៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "សមរង្ស៊ី ៖ ខ្ញុំសូមកោតសរសើរជំហរដ៏រឹងមាំ និងឧត្តមគតិដ៏ខ្ពង់ខ្ពស់របស់លោក ហង្ស ចក្រា"

Sacrava said...

Hang Chakra is the real Khmer-Hero.
His principle will be lived forever.
Congratulations !
Jeyo Free Cambodia & Its People !
Jeyo Khmer Sneiha-Jeat !
Yuon-Hanoi Go Home !

Anonymous said...

*Righ now Mr Hang chak kra still in the Jail.The samrainsy ideas not Good for his sitiuation Life .All khmer peoples 100% knew Hun sen Court are not Fair. The Hun sen Goverment was Open one Operetion name:The OPERATION TO CUT WINGS.They cut alot wings of Samrainsy but not Samrainsy Head.
*So the Samrainsy reaction about Mr Hang chak kra look like WAKE UP
THE GIANT HUN SEN. The Hun sen entourages [H.S ROBOTS]will put Mr Hang chak kra in jail more or dont let him Bail bond ect....!!!
*Mr SAMRAINSY not Good about The politic Tactics 100%.His should watch Chineses kong fu or swords movie alot the same Hun sen or More.
*Deal with Bad and strong guy like Hun sen....we need the guy smart everythings.
*Samrainsy not the same Mr Nelson
Mandela of South-Africa yet.
CHAO TOOCH