នៅក្រោយពីតុលាការ ក្រុង ភ្នំពេញ បានបញ្ចប់ការជំនុំជំរះក្តីលោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ី មណ្ឌលកំពត បានប៉ុន្មានម៉ោង, អង្គការក្រៅរដ្ឋាភិបាលជាច្រើន បានសំដែងប្រតិកម្ម យ៉ាងខ្លាំង ក្លា ទៅលើតុលាការ ដែលគេ រិះគន់ថាមិនឯករាជ្យស្ថិតនៅក្រោមសម្ពាធ របស់អ្នកនយោបាយ និងពុករលួយ ។
នៅថ្ងៃទី២៤ កក្កដា ២០០៩ គឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី តុលាការក្រុងភ្នំពេញ បញ្ចប់នូវសវនាការ គណៈកម្មាធិការ ប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិកម្ពុជាបានចេញនូវសេចក្តីថ្លែងការណ៍មួយដែលសរសេរថា សង្គមស៊ីវិល សំដែងនូវការព្រួយបារម្ភអំពីឯករាជ្យភាពរបស់សាលាដំបូងរាជធានីភ្នំពេញ ។
ខ្លឹមសាររបស់សេចក្តីថ្លែងការណ៍សរសេរថា គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមាគមការពារសិទ្ធិកម្ពុជា ដែល ជាសម្ព័ន្ធនៃអង្គការសមាគមការពារសិទ្ធិមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានសមាជិកចំនួន២១ សូមសំដែងនូវ ការបារម្ភចំពោះករណី “បទ បរិហារកេរ្តិ៍ និងផ្សព្វផ្សាយព័ត៌ មានមិនពិត” ដែលបានបើកសវ នាការជំនុំជំរះ ដោយតុលា ការក្រុងភ្នំពេញទៅលើលោកស្រី មូរ សុខហួរ ដែលជាតំណាង រាស្ត្រស្ត្រីនៃគណបក្សសម រង្ស៊ី កាលពីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ ២០០៩ នេះ ។
យោងតាមការចូលរួមសង្កេតរបស់គណៈកម្មាធិការ ប្រព្រឹត្តិ កម្ម នៅក្នុងសវនានាការ យើងបានកត់សំគាល់ថាព្រះរាជ អាជ្ញាសាលាដំបូងរាជធានីភ្នំពេញ សំ រេចធ្វើការចោទប្រកាន់ លោក ស្រីមូរ សុខហួរ ក្រោយពេលដែលបានពីសំអាង នូវព្រឹត្តិការណ៍ នៃការធ្វើសន្និសីទកាសែតរបស់ លោកស្រី នៅក្នុងទីស្នាក់ការ របស់លោកស្រី ដែលបានធ្វើឡើង ក្រោយពីការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី“ស្ត្រី ជើងខ្លាំងមួយរូប” កាលពីដើម ខែមេសា ឆ្នាំ២០០៩ កន្លងទៅ។ នៅក្នុងសវនាការព្រឹកនោះ នៅចំពោះមុខវត្តមាន អ្នកសង្កេត ការណ៍ជាតិ និងអន្តរជាតិ ជា ច្រើន លោកស្រីមូរ សុខហួរ ដែលមិនមានមេធាវី ការពារក្តីបាននិយាយការពារដោយខ្លួនលោកស្រី ពីព្រោះលោកស្រីមិន អាចរកមេធាវីណាផ្សេង មកការពារលោកស្រីបាន ។
ជាចុងបញ្ចប់ នៃសេចក្តីថ្លែង ការណ៍បានសរសេរថា “ដូចនេះ ទាក់ទិននឹងបញ្ហាខាងលើគណៈកម្មាធិការប្រព្រឹត្តិកម្ម សូមធ្វើ ការអំពាវនាវដល់តុលាការ គួរ ធ្វើការផ្តល់មេធាវីទៅដល់ភាគី ដែលស្នើសុំដើម្បីធានាដល់គោលការណ៍ស្មើភាព គ្នាចំពោះមុខច្បាប់ ។ ម៉្យាងទៀតគណៈកម្មា ធិការប្រព្រឹត្តិកម្ម ក៏អំពាវនាវ ផងដែរ ដល់សាលាដំបូង រាជធានីភ្នំពេញ បំពេញកិច្ចដោយឈរលើឯករាជ្យនិងមិនលំអៀង ក្នុងការសំរេចទៅលើករណីនេះ នៅពេលខាងមុខ ដោយឈរលើ ស្មារតីគាំទ្រ ការពារ និង លើកស្ទួយ ការអនុវត្តន៍សេរីភាពក្នុងការបញ្ចោញមតិក្នុងព្រះរាជាណាចក្រកម្ពុជាអោយស្រប តាមរដ្ឋធម្មនុញ្ញប្រព្រឹត្តទៅដោយត្រឹមត្រូវ ” ។
គួរបញ្ជាក់ថា សវនាការជំនុំ ជំរះក្តីលោកស្រីមូរ សុខហួរ នៅ ថ្ងៃទី២៤ កក្កដា ២០០៩ កន្លង ទៅនេះមានអ្នកសង្កេត ការណ៍ ជាតិ អន្តរជាតិ អ្នកការទូតអ្នក តំណាងរាស្ត្រ និងអ្នកគាំទ្រ ជា ច្រើនរយនាក់ ទៅឃ្លាំមើលការកាត់ទោស លោកស្រីនៅពីមុខតុលាការ និងនៅក្នុងបរិវេណតុលាការ ។
ការចោមរោមដោយក្រុមអ្នកសង្កេតការណ៍ ដែលមានទាំងអ្នកសង្កេតការណ៍ របស់ សហភាពអន្តរសភា និងសភា សហភាពអឺរ៉ុបផងនោះ បានធ្វើ អោយតុលាការ ពន្យារពេលប្រ កាសសាលក្រម នៅថ្ងៃទី៤ ខែ សីហា ឆ្នាំ២០០៩វិញ ។ ការ ពន្យាពេលនេះទំនងជាតុលាការ មិនឯករាជ្យខ្មែរ មិនចង់អោយ អ្នកសង្កេតការណ៍ ថ្កោលទោស ឬរិះគន់ថា តុលា ការខ្មែរមិនឯករាជ្យ និងពុករលួយ ។
អ្នកសង្កេតការណ៍ជាតិខ្លះ ក៏ បានសំដែង ការភ្ញាក់ផ្អើលផង ដែរ ដែលអ្នកប្តឹង គឺលោកហ៊ុន សែន គ្មានវត្តមាននៅ តុលាការនោះ ។ ផ្ទុយទៅវិញ លោកស្រី មូរ សុខហួរ ដែលជាចុងចោទ មានវត្តមាន និងបង្ហាញនូវភាពអង់អាច ដែល ភាពអង់អាចនេះ ត្រូវគេមើលឃើញថាជាស្ត្រីខ្មែរ លើកដំបូងហើយ នៅកម្ពុជា ដែលហ៊ានតតាំងជាមួយអ្នកមានអំណាច ខ្លាំងដូចជាលោក ហ៊ុន សែន បើទោះបីជាលោក ស្រីដឹងថា តុលាការខ្មែរមិនឯក រាជ្យយ៉ាងណាក៏ដោយ ។
គួរបញ្ជាក់ថា បណ្តឹងរបស់ រដ្ឋាភិបាល ទៅលើគណបក្សប្រ ឆាំងកន្លងមក គេតែងតែឃើញដើមចោទមានវត្តមាននៅ ក្នុង តុលាការ ។ ប៉ុន្តែដើមបណ្តឹង លោកស្រីមូរ សុខហួរ គឺលោក ហ៊ុន សែន បែរជាគ្មានវត្តមានដើមបណ្តឹងទៅវិញ ដែលធ្វើឱ្យគេងឿងឆ្ងល់ថា ដើមជាប់រវល់ ឬក៏មិនហ៊ានបង្ហាញមុខ ដូចជាលោកស្រីមូរ សុខហួរ ៕
0 comments: on "អង្គការក្រៅរដ្ឋាភិបាលជាច្រើនប្រតិកម្មនឹងតុលការកាត់ទោសលោកស្រីមូរ សុខហួរ"
Post a Comment