Featured Posts

Wednesday, July 29, 2009

ឧក្រិដ្ឋជនយួនឆ្លងដែនសម្លាប់មន្រ្តីខ្មែរខេត្តបន្ទាយមានជ័យបំផុសចម្លើយច្រើន យ៉ាង

ការបកស្រាយរបស់មន្ត្រី សមត្ថកិច្ច នៃខេត្តបន្ទាយមាន ជ័យ នៅក្រោយការចាប់បា ឃាតកយួន៣នាក់ដែលបាន សម្លាប់សមាជិកក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យពីគណបក្សប្រជា ជនកាលពីថ្ងៃទី២៤ ខែកក្កដា នោះទៅជាព្រឹត្តិ ការណ៍ឆ្លុះបញ្ចាំងឱ្យឃើញថាឧក្រិដ្ឋកម្មយួនចូល មកក្នុងប្រទេសកម្ពុជាយ៉ាងងាយ ស្រួលហើយមិនខ្លាចញញើតនឹង ការប្រព្រឹត្តឃាតកម្ម ឬឧក្រិដ្ឋ កម្មនានានៅស្រុកខ្មែរទេ។ តើ នេះបណ្តាលមកពីអ្វី?ពិតប្រាកដណាស់ថា វាមានដំណើរ ដើមទង ហើយយ៉ាងណាក៏វាជួយប្រាប់ឱ្យដឹងថា អាជ្ញាធររដ្ឋាភិ បាល ហ៊ុន សែន មិនហ៊ានប្រើ ច្បាប់អន្តោប្រវេសន៍ ដើម្បីនឹង ទប់ស្កាត់សូម្បីតែឧក្រិដ្ឋជនយួន មិនឱ្យឆ្លងដែនចូលមកធ្វើសកម្មភាព និងរស់នៅដោយសេរីក្នុងទឹកដីខ្មែរ នោះឡើយ។

ស្តាប់ការបកស្រាយរបស់ មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យអធិប្បាយអំពីករណី ឃាតកយួនដៃដល់ទាំងនេះ ក៏ អាចនឹងដឹងនូវរឿងពិតជាច្រើន អំពីរបៀបគ្រប់គ្រងប្រទេស បច្ចុប្បន្នដោយគណបក្សប្រជាជន។ យ៉ាងនោះគឺអំណាច ត្រួតត្រា នៃអាជ្ញាធររបស់គណបក្សនេះ ពុំខ្វល់រវល់នឹងប្រើច្បាប់អន្តោ ប្រវេសន៍ដើម្បីត្រួតពិនិត្យនៃ ការហូរចូលនូវជន អន្តោប្រវេសន៍យួនទាំងឧក្រិដ្ឋជនយួនឆ្លងដែន ចូលមកដីខ្មែរនោះទេ។ ហើយជាពិសេសនោះ គឺវត្តមាននៃ ជនអន្តោ ប្រវេសន៍យួននៅក្នុង កម្ពុជាដោយសេរី រស់នៅមិន ខ្លាចភ័យនឹងអំណាចច្បាប់ដែល រឹតតែបានបង្កើននូវភាពគឃ្លើន និងភាពក្រអឺតក្រទមរបស់ពួក គេ រហូតដល់ហ៊ានប្រើដាវសាម៉ូ រ៉ៃកាប់ចាក់សម្លាប់មន្ត្រីសមាជិកក្រុមប្រឹក្សាខេត្តរបស់ កម្ពុជាផង។

យោងតាមការរៀបរាប់ របស់មន្ត្រីប៉េអឹមខ្មែរនោះថា វ៉ាង ហឹង ជាជនជាតិយួនដៃដល់មានប្រវត្តិ “កាចសាហាវ នៅ វៀតណាម។ វាធ្វើអន្តោប្រវេសន៍ មកស្រុកខ្មែរ។ វាចូលវៀតណាម មិនបាន តែចូលវៀតណាម គេ ចាប់ ”។ ចុះបើគេដឹង ថា ជនអន្តោប្រវេសន៍យួននេះចូល មកស្រុកខ្មែរខុសច្បាប់ ហេតុអ្វី គេមិនប្រើច្បាប់អន្តោប្រវេសន៍ ដើម្បីចាប់បញ្ជូន ឧក្រិដ្ឋជនយួននេះទៅវិញ? ចុះបើគេដឹងប្រវត្តិរបស់វាកាចសាហាវ ហេតុអ្វីក៏គេបណ្តោយឱ្យវារស់នៅដោយសេរី និង មានការងារធ្វើនៅក្នុងស្រុកខ្មែរបានតាមបំណងចិត្ត? ហើយតើនរណាជាអ្នកមានឥទ្ធិពលធ្វើឱ្យមន្ត្រីអាជ្ញាធរកម្ពុជាគ្រប់ លំដាប់ថ្នាក់មិនហ៊ានចាត់ ការលើជនអន្តោប្រវេសន៍យួនខុសច្បាប់ ?-មានសំណួរជាច្រើនទៀតដូចជា សំណួរដែលផុសចេញពីការរៀបរាប់របស់មន្ត្រីសមត្ថកិច្ចកម្ពុជាថា ជនដៃដល់យួន ឈ្មោះ វ៉ាង ហ៊ឹង នេះបើចូលប្រទេសយួននឹងត្រូវគេចាប់ហើយ។ នេះជាព័ត៌មានច្បាស់ណាស់ ដែលមិនត្រឹមបង្ហាញថា មន្ត្រីអាជ្ញា ធរនៃរដ្ឋាភិបាលកម្ពុជាមិនហ៊ាន ធ្វើអ្វីសូម្បីតែដឹងថា ជាឧក្រិដ្ឋ ជនយួនឆ្លងដែនខុសច្បាប់ចូល មករស់នៅ កម្ពុជា។ ជាមួយគ្នានោះដែរ វាក៏ប្រាប់ឱ្យដឹងផង ដែរថា អាជ្ញាធរយួនដូចជាមិន ខ្វល់នឹងធ្វើសហប្រតិបត្តិការតាមផ្លូវ ច្បាប់ជាមួយអាជ្ញាធររដ្ឋាភិបាល ហ៊ុន សែន ដើម្បី ចាប់ខ្លួនជនអន្តោប្រវេសន៍ជាឧក្រិដ្ឋជនយួនទៅដាក់ទោសតាមផ្លូវ ច្បាប់នៅប្រទេសយួនវិញនោះទេ។

បញ្ហានេះក៏ជួយឱ្យខ្មែររឹតតែមើលឃើញនូវអ្វីដែលអាចយល់បានថា ជាផ្លូវគំនិតនិងអារម្មណ៍ របស់មេដឹកនាំកម្ពុជា នៃ គណបក្សប្រជាជនចំពោះមុខឥទ្ធិពល យួន និយាយឱ្យចំគឺការនៅតែរក្សាការភ័យខ្លាច និងទទួលឥទ្ធិពលយួនដដែល ជាដដែលទេ។ រឿងនេះអាចឱ្យយើងពិនិត្យ ប្រៀបធៀបទៅដល់ករណីលោក ទឹម សាខន បួសជាព្រះសង្ឃច្រើនឆ្នាំនិង ជាជនជាតិខ្មែរកម្ពុជាក្រោមចូលមករស់នៅលើទឹកដី ខ្មែរជាង២០ឆ្នាំ និងមិនមាន ប្រវត្តិធ្វើឧក្រិដ្ឋកម្មអ្វីផងនោះ បែរជា អាជ្ញាធរយួនខ្នះខ្នែងឱ្យអាជ្ញាធររដ្ឋាភិបាល ហ៊ុន សែន ដែលខំប្រឹងដុតដៃដុតជើងចាប់ បង្ខំបញ្ជូនលោកឱ្យអាជ្ញាធរយួន ចាប់ដាក់គុកនោះ។ ហ្នឹងហើយ ជាតឹកតាងប្រាប់ឱ្យដឹងថាអាជ្ញា ធរកាន់អំណាចគ្រប់គ្រងប្រទេសកម្ពុជាបច្ចុប្បន្នពិតជា ខ្លាចឥទ្ធិពលនយោបាយយួនដដែល។ ហើយជាមួយគ្នានោះដែរនេះ គឺជាសតិអារម្មណ៍ដែលជនជាតិ យួនជាពិសេសជនអន្តោប្រវេសន៍យួនខុសច្បាប់នៅកម្ពុជាមាន និងដឹងអំពីរឿងនេះ។

ជនជាតិយួននៅកម្ពុជាតែងតែមានអារម្មណ៍ថា គណបក្សប្រជាជនជួយជ្រោមជ្រែងដល់ពួកគេ មិនខុសអ្វីពីការថ្លែង របស់ប្រធានសភាជាតិយួនប្រាប់ សមាជិកសភាជាន់ខ្ពស់គណបក្ស ប្រជាជន ឈៀង វុន ក្នុងពេលទៅប្រទេសយួនថ្មីៗនេះទេ។ ប្រធានសភាជាតិយួននោះបាន ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល គណបក្សប្រជាជន ដែលជួយជ្រោមជ្រែង ខ្នះខ្នែងឱ្យជនអន្តោ ប្រវេសន៍យួនបានរស់នៅដោយ សុខសប្បាយនិងរកស៊ីមានបាន ធូរធារនៅក្នុងស្រុកខ្មែរ។

ជនអន្តោប្រវេសន៍ ទាំងឧក្រិដ្ឋជនយួនចេញចូលកម្ពុជាដោយសេរី ព្រោះតែច្បាប់ធូររលុងរបស់កម្ពុជា និងអំពើពុក រលួយនៃមន្ត្រីសមត្ថកិច្ចដែលមិនហ៊ានប្រើច្បាប់អន្តោប្រវេសន៍ និងច្បាប់អ្វីៗទៀតរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហា ដូចដែលប្រទេសជិតខាង ទាំងយួនប្រើចំពោះខ្មែរនោះ។ ឧក្រិដ្ឋជន យួននៅកម្ពុជាមានប៉ុន្មាននាក់ គេពុំបានធ្វើការ សិក្សានោះទេ គ្រាន់តែតាមបណ្ឌិត ប៊ិនត្រា អតីតប្រធានសន្និសីទអន្តរជាតិ ក្រុងសឺណែវ ឆ្នាំ១៩៥៤នោះថា មានជន អន្តោប្រវេសន៍យួនចូល មករស់នៅកម្ពុជាក្នុងចំនួន៤លាននាក់បច្ចុប្បន្ន៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "ឧក្រិដ្ឋជនយួនឆ្លងដែនសម្លាប់មន្រ្តីខ្មែរខេត្តបន្ទាយមានជ័យបំផុសចម្លើយច្រើន យ៉ាង"

Anonymous said...

confuded=confused
Natioonalist=Nationalist
sorry