
លោកស្រីមូរ សុខហួរ អ្នក តំណាងរាស្ត្រមណ្ឌលកំពត និង ជាមន្ត្រីជាន់ខ្ពស់ គណបក្សសម រង្ស៊ី បានប្រកាសថា លោក ស្រី ដែលអមដំណើរដោយក្រុមអ្នក តំណាងរាស្ត្រ និងអ្នកគាំទ្រជា ច្រើននាក់ នឹងមានវត្តមាននៅ ពីមុខតុលាការក្រុង ភ្នំពេញនៅ ថ្ងៃទី៤ សីហា ២០០៩ ដើម្បី ស្តាប់ការប្រកាសសាលក្រម ។ ប៉ុន្តែការប្រកាស សាលក្រមនៅពីមុខតុលា ការនោះ នឹងត្រូវគេជឿថា អ្នកដែលសង្ឃឹមថាឈ្នះ ១០០%គឺលោកហ៊ុន សែន និង ក៏គ្មានវត្តមាន ដូចកាលពីការបើក សវនាការ កាលពីថ្ងៃទី២៤ កក្កដា ២០០៩ កន្លងទៅនេះ ដដែល ។
បើទោះបីដឹងថា លោកស្រី នឹងត្រូវតុលាការ ដែលទទួលរង នូវការរិះគន់ថាមិនឯករាជ្យ និង ពុករលួយ កាត់ក្តីឱ្យ លោកស្រី ជាអ្នកចាញ់ក្តី យ៉ាងអយុត្តិធម៌ ក៏ដោយ ក៏លោកស្រី មានភាព ក្លាហាន ទៅស្តាប់ការប្រកាសសាលក្រម ដោយញញឹមដដែល និងអ្នកគាំទ្រលោកស្រី និយាយ ថា លោកស្រីមិនកំសាក នោះ ទេ ។
លោកស្រីមូរ សុខហួរ បាន មានប្រសាសន៍ថា“ខ្ញុំផ្សាយព័ត៌ មានជាសាធារណៈថា ខ្ញុំនឹងទៅ ហើយខ្ញុំនឹងទៅនេះដោយ សារ តែខ្ញុំចង់ស្តាប់ រហូតដល់ស្តាប់ ទៅថាតើការវិច្ឆ័យហ្នឹង ជាការ វិនិច្ឆ័យត្រឹមត្រូវ...បើអ៊ីចឹង ខ្ញុំ នឹងទៅដោយខ្លួនឯង ដើម្បីស្តាប់ ថាតើតុលាការនោះ កាត់ដោយ ឈរលើអ្វី ហើយខ្ញុំនៅតែមាន ការសង្ឃឹមថា លោកស្រីជាចៅក្រមនឹងយក ភស្តុតាងទាំងអស់ បូកសរុបហើយឈរលើគតិយុត្តិ ធម៌ស្មារតីនៃច្បាប់ដែលនិយាយ អំពីការការពារជនរងគ្រោះ”។
លោកស្រីបានបន្តថា តុលា ការ មិនគួរគប្បីទាត់ចោល នូវ ពាក្យបណ្តឹងរបស់លោកស្រីនិង ចាត់ការតែពាក្យបណ្តឹង របស់ លោកហ៊ុន សែន នោះទេ ។ ជា មួយគ្នានោះដែរ លោកស្រីមូរ សុខហួរ បានរំលឹក អំពីសកម្មភាពនៃការកាត់ក្តី នោះថា ការ បង្ហាញភស្តុតាងជាស្លាយអោយ អ្នកចូលស្តាប់នៅក្នុងសវនាការ នោះបានឃើញ គ្មានចំណុចត្រង់ណា ដែលថាលោកស្រី បានធ្វើ ការបរិហាកេរ្តិ៍ លោកនាយករដ្ឋ មន្ត្រីហ៊ុន សែន នោះទេ ។
លោកស្រីបានថ្លែង ដូច្នេះថា “សន្និសីទកាសែត ដែលពេល មេធាវីយកមក... វត្ថុតាងហ្នឹង គឺជាវត្ថុតាងមួយ ដែលលោក ស្រីចៅក្រមគួរតែពិចារណា ពី ព្រោះនៅក្នុងវត្ថុតាងនេះ ចោទ ខ្ញុំអត់បានទេ ។ បើលោកស្រី ចៅក្រមពិចារណាអោយ បាន លំអិតមែនទែន កុំយកភាពផ្សំ ដែលមេធាវី(គី តិច) និងព្រះ រាជអាជ្ញា យកមកដើម្បីធ្វើជា ការបូកសរុបធ្វើការចោទ ប្រ កាន់ខ្ញុំវិញ ពីព្រោះការធ្វើសន្និ សីទកាសែតនៅមុនឬក៏ក្រោយ ពីការដាក់ពាក្យបណ្តឹងអត់មានច្បាប់ណាហាមឃាត់ ទេ ” ។
ចំពោះពាក្យដែលថា ហេតុ អ្វីបានជាលោកស្រីមូរ សុខហួរ យកពាក្យអត្ថាធិប្បាយ របស់ លោកហ៊ុន សែន សំដៅលើ ស្ត្រី ខ្មែរទូទៅ ក្នុងគោលបំណងធ្វើ ការញុះញង់នោះ,លោកស្រី មូរ សុខហួរ បានមានប្រសាសន៍ថា មិនមែនជាការញុះ ញង់ទេគឺការ ចោទប្រកាន់ហ្នឹង ខុសស្រឡះ ហើយ ពីព្រោះលោកស្រីជាអ្នក តំណាងរាស្ត្រ ។ ប៉ុន្តែបើសិនជា លោកហ៊ុន សែន និយាយថាជា រឿងមូរ សុខហួរ គឺមូរ សុខ ហួរ ជាជើងខ្លាំង,ហើយមូរ សុខ ហួរ យករឿងហ្នឹង ទៅដាក់ឱ្យស្ត្រីដទៃ ទៀតនោះ ជាការចោទ ប្រកាន់លើលោកស្រី ត្រឹមត្រូវ, តែលោកហ៊ុន សែន បានថ្លែង ជាចំហ ។
កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ ២០០៩ លោកហ៊ុន សែន បាន ថ្លែងនៅស្រុកឈូក ខេត្តកំពត ថា មានស្ត្រីជើងខ្លាំងជាអ្នក តំណាងរាស្ត្រ គណបក្សប្រឆាំង ទៅឱបគេសោះ ថាគេប្រឡេះ ឡេវអាវ... ។
ចំពោះពាក្យ លោកស្រី មូរ សុខហូរ ថ្លែងទារជម្ងឺចិត្ត ពីប្រ មុខរដ្ឋាភិបាល ចំនួន៥០០រៀល នោះគឺជានិមិត្តរូបដែល ច្បាប់ បានចែង អំពីការទារជម្ងឺចិត្តអ៊ី ចឹង ។ ម៉្យាងទៀត បើយោង តាមខ្លឹមសារ នៅក្នុងសន្និសីទកាសែតដែលលោក មេធាវី គី តិច យកទៅធ្វើជាភស្តុតាងនៅ ចំពោះមុខចៅក្រម ចំពោះមុខ អ្នកសង្កេតការណ៍ ជាអ្នកការ ទូត ជាច្រើននាក់ នៅក្នុងបន្ទប់សវនាការនោះ គឺគ្មានពាក្យនៅ ត្រង់ណាបញ្ជាក់ថា លោកស្រី មូរ សុខហួរ និយាយអាក្រក់ពី លោកហ៊ុន សែន នោះទេ និង មានតែ លោកស្រីមូរ សុខហួរ និយាយកោតសរសេរី លោក ហ៊ុន សែន ដែលបានផ្តល់តម្លៃឱ្យស្ត្រី ខ្មែរ ។
លោកស្រីមូរ សុខហួរ បាន មានប្រសាសន៍ថា “សូមលោក ស្រីចៅក្រមយកអាហ្នឹង(ស្លាយ វីដេអូ)ហ្នឹង កុំយកមកសំរាប់ ចោទខ្ញុំ,មែនទែនយកទាំងអស់ ហ្នឹងយកមកពិចារណា ដើម្បី ផ្តល់យុត្តិធម៌ឱ្យខ្ញុំ ទើបត្រឹមត្រូវ ហើយបើសិនជាកាត់ ទោសនេះដោយរបៀបហ្នឹង ខ្ញុំយល់ឃើញ ថា អាហ្នឹងត្រឹមត្រូវហើយ, តែ បើការកាត់ទោសនេះ ចេញ សាលក្រមថា ខ្ញុំ ជាប់ទោសនោះ មានន័យថា ការពិចារណារបស់ ចៅក្រម គឺឈរទៅលើអ្វីដែល ជាធាតុដើម បំណងនៃបណ្តឹង... មាន ន័យថា គេចោទយ៉ាងម៉េច ចៅក្រមចោទរបៀបហ្នឹង ” ។
លោកស្រីបញ្ជាក់ថា នៅថ្ងៃ ទី៤ សីហា ២០០៩នោះ មាន អ្នកតំណាងរាស្ត្រ និងចលនាស្ត្រី គណបក្សសម រង្ស៊ី នឹង អមដំណើរលោកស្រី ទៅស្តាប់ការប្រ កាសសាលក្រម របស់តុលាការ ក្រុងភ្នំពេញ ។
អ្នកវិភាគនិយាយថា បើតាម ការបញ្ចាំងស្លាយ នៅក្នុងសវនា ការ កាលពីថ្ងៃទី២៤ ខែកក្កដា កន្លងទៅនេះ ដែលមាន វត្តមានអ្នកការទូត អ្នកសង្កេតការណ៍ ជាច្រើននាក់នោះ បានបញ្ជាក់ ថា លោកស្រីមូរ សុខហួរ មិន បានបរិហាកេរ្តិ៍ លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន ទេ ហើយ ថែមទាំងបាន កោតសរសើរប្រមុខរដ្ឋរដ្ឋាភិបាលដែលលើកតំកើងស្ត្រី ។
ដូច្នេះចៅក្រម នឹងជួបបញ្ហា ការសំរេចក្តីណាស់, ហើយថាបើ ឱ្យលោកស្រីមូរ សុខហួរ ជា ឈ្នះក្តីលោកហ៊ុន សែន ប្រាកដ ជាលោកគី តិច និយាយថា ប្រ មុខរដ្ឋាភិបាលហ៊ុន សែន ទទួល រងភាពអយុត្តិធម៌ ។ ដូច្នេះគេ នឹងនិយាយថា ប្រហែលលោក ហ៊ុន សែន ហើយ នៅតែគ្មាន យុត្តិធម៌ទៀត ចុះទំរាំប្រជាពល រដ្ឋសាមញ្ញវិញ ។
អ្នកវិភាគ បាននិយាយទៀត ថា បើចៅក្រម លោកស្រីសែម សក្តិកូឡា សំរេចអោយលោក ហ៊ុន សែន ឈ្នះ ក៏ទំនងជា ជួបការលំបាកដែរ ពីព្រោះបើតាម ការបញ្ចាំងស្លាយនៅចំពោះមុខ អ្នកការទូត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនោះ រកមិន ឃើញថា លោកស្រីមូរ សុខហួរ បរិហាកេរ្តិ៍លើលោកហ៊ុន សែន ទេ, ដូច្នេះតុលាការ មិនអាចឱ្យលោកស្រីមូរ សុខ ហួរ ជាអ្នកចាញ់ក្តីលោកហ៊ុន សែន បាន នោះទេ ។
ប្រការនេះបានធ្វើអោយអ្នក តាមរង់ចាំមើលថា តើលទ្ធផល នៃការប្រកាសសាលក្រម នៅ ថ្ងៃទី៤ សីហា ខាងមុខនេះ ភាគីលោកស្រីមូរ សុខហួរ ជាអ្នក ចាញ់ឬយ៉ាងណា ។ ប៉ុន្តែគេដឹង ថា បើទោះបីជាលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន ជាអ្នកឈ្នះក៏ គាត់មិនទៅអបអរ ទទួលយក ជ័យជំនះ នៅពីមុខតុលាការនៅ ថ្ងៃទី៤ សីហានោះដែរ៕
1 comments: on "មូរសុខហួរនឹងអមដំណើរដោយអ្នកគាំទ្រជាច្រើនដើម្បីទៅស្តាប់ការប្រកាស សាលក្រម"
*Former Philippine President CARAZON AQUINO who swept away a DICTATOR with[PEOPLES POWER] has DIED at age 76.
*I Hope Cambodians Politicians women can become Mrs Aquino for Anti Dictator soon. courage by Mouth is Nothing with Hun sen.But this Period Hard to find real khmer Poiliticians like mRS AQUINO of Philippine or Mrs San u chi of Burma.some khmer polticians women got Married with Etranger and Back to work in cambodia and says:I am a real khmer Nationalist...this is Liars.
CHAO TOOCH
Post a Comment