មន្ត្រីគណបក្សសម រង្ស៊ី បាន អបអរសាទរ ចំពោះរដ្ឋាភិបាល កម្ពុជា បង្កើតឱ្យមាន អាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ, តែ ក៏បានព្រមានថា បើគ្មានតម្លា ភាពនៅក្នុងស្ថាប័ននេះទេវានឹង រលាយ ដូចអាកាសចរណ៍ជាតិ ពីលើកមុន ដែលមាន ឈ្មោះថា រ៉ូយ៉ាល់អែរខាំបូដដែរ ។ ការ រលាយ របស់រ៉ូយ៉ាល់អ៊ែរខាំបូដ នោះ ក៏ត្រូវបានលោកនាយក រដ្ឋមន្ត្រីហ៊ុន សែន ស្វាគមន៍ផង ដែរ ។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី និង ជាអ្នកតំណាងរាស្ត្រ មណ្ឌលភ្នំ ពេញបានមានប្រសាសន៍ពាក់ ព័ន្ធ នឹងរដ្ឋាភិបាល សម្ពោធនៃ បើកការអោយហោះហើររបស់ អាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរថា “យើងស្វាគមន៍ ចំពោះវិនិយោគទុន ពីបណ្តាប្រទេស ទាំងអស់ដែលមកវិនិយោគទុន ផ្នែកវិស័យសេដ្ឋកិច្ចនៅក្នុងប្រទេស ពីព្រោះអ្នក វិនិយោគហ្នឹង គេនាំមកនូវទុនលុយកាក់បច្ចេក វិជ្ជា, ហើយបច្ចេកទេស នៅ ក្នុងការគ្រប់គ្រង ដែលសុទ្ធតែ មានការ ចំណេញ ទៅដល់ប្រជាពលរដ្ឋខ្មែរក្នុងការអភិវឌ្ឍន៍នៃ ទេសយើង បើអ្នកវិនិយោគទុន នោះ ជាអ្នកវិនិយោទុនសុចរិត និយោគទុនល្អ អ្នករកស៊ីគោរពច្បាប់ គិតពីផលប្រយោជន៍ប្រ ទេសជាតិយើង ប្រជាពលរដ្ឋក៏ ដូចជាផលប្រយោជន៍ របស់ក្រុមហ៊ុន ” ។
លោកបានបន្តថា យើងមាន មោទនភាពណាស់ ដែលយើង មានអាកាសចរណ៍ជាតិ ពីព្រោះ កន្លងមកមានក្រុមហ៊ុន អាកាសចរណ៍ជាតិមួយ រ៉ូយ៉ាល់អ៊ែរខាំ បូដ បានក្ស័យធុន ដោយសារ តែមានអំពើពុករលួយ ។
លោកយឹម សុវណ្ណ បានមាន ប្រសាសន៍ថា អ្វីដែលយើងត្រូវ ប្រុងប្រយ័ត្ននោះគឺការដែលរដ្ឋា ភិបាលផ្តល់សម្បទាន ឬអាជ្ញាប័ណ្ណសំរាប់ធ្វើអាជីវកម្មផ្សេងៗ ដោយគ្មានតម្លាភាព, និងគ្មាន ប្រណាំងប្រជែង ពិតប្រាកដ ។
ចំពោះ អាកាសចរណ៍ជាតិ ដែលបើកសម្ពោធ កាលពីថ្ងៃទី ២៧ កក្កដា ២០០៩ កន្លងទៅ នេះ គឺរដ្ឋាភិបាលបានដាក់ ហ៊ុនជាមួយក្រុមហ៊ុនយួន ដែលក្នុង នោះ ភាគីកម្ពុជាទទួលបានផល ចំណេញជាង៥០%និងភាគីយួន ទទួលបាន ចំណេញជាង៤០% ។ ប៉ុន្តែអ្វី ដែលជាការភ្ញាក់ផ្អើលនោះ គឺក្រុមហ៊ុនយួន មានភាគហ៊ុនដែរដែលថ្មីៗនេះ ក្រុមហ៊ុនយួន បានវាយលុកដោយក្រុម ហ៊ុនទូរស័ព្ទមួយ មានឈ្មោះថា មិតហ្វូន (០៩៧) និងការផ្តល់ ដីសម្បទានរាប់ម៉ឺនហិកតានៅ តាមតំបន់ព្រំដែនជាមួយយួន។ ចំពោះវត្តមាន ក្រុមហ៊ុនរបស់ យួននេះ វាមិនមែនជាបញ្ហាទេ សំរាប់កម្ពុជាហើយអ្វីដែល ជា ការសំខាន់នោះ អោយតែមានតម្លាភាព ។
លោកយឹម សុវណ្ណ បានមាន ប្រសាសន៍ថា “យើងមិនត្រូវប្រ កាន់អ្នកវិនិយោគទុន មកពីប្រ ទេសណាទេ,ហើយថ្មីៗនេះមាន អ្នកវិនិយោគទុន មកពីប្រទេស ជិតខាងខ្មែរ ។ យើងស្វាគមន៍ ប៉ុន្តែសូមកុំឱ្យមានការ ប្រព្រឹត្ត អំពើពុករលួយ នៅក្នុងការផ្តល់ នូវសិទ្ធិពិសេស សម្រាប់ក្រុម ហ៊ុន មកពីបណ្តាប្រទេសណា ដែលគេគិតថា មានទំនាក់ទំនងល្អជាមួយ គណបក្សកាន់អំណាច ពេលនោះ វានឹងគ្មានការប្រ ណាំងប្រជែង ដោយត្រឹមត្រូវ នោះទេ ” ។ លោកបានបន្តថា បើគ្មាន ការប្រណាំងប្រជែង ឱ្យ ត្រឹមត្រូវទេ, វិនិយោគទុននោះ នឹងមិនផ្តលផលប្រយោជន៍ ឱ្យ ប្រទេសយើង និងប្រជាពលរដ្ឋ យើងបានប៉ុន្មានទេ ។ ប៉ុន្តែពួក មន្ត្រីពុករលួយខ្មែរ ជាអ្នកទទួល បានប្រយោជន៍យ៉ាស់ក្រែលទៅវិញ ។
លោកយឹម សុវណ្ណ បានថ្លែង ថា ការក្ស័យធុនរបស់អាកាស ចរណ៍ជាតិកន្លងទៅនេះគឺដោយ សារអំពើពុករលួយដោយ សារ តែការគ្រប់គ្រង មិនបានត្រឹម ត្រូវ និងក្ស័យធុន ដោយសារ តែខ្វះអ្នកមានសមត្ថភាពធ្វើការនៅក្រុមហ៊ុននោះ និង សេចក្តីសំរេចរបស់ក្រុមហ៊ុន ពាក់ព័ន្ធ ទៅនឹងរឿងនយោបាយ, ដែលធ្វើឱ្យរដ្ឋចេញប្រាក់សងគេរាប់លានដុល្លារ ។
ជាមួយនឹងការអបអរ ស្វា គមន៍ ចំពោះអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរនេះ លោកយឹម សុវណ្ណ បានស្នើរដ្ឋាភិបាល ឱ្យ មានការប្រុងប្រយ័ត្នផងដែរ គឺ ធ្វើម៉េច បំបាត់អំពើពុករលួយ, តាមរយៈ ការធ្វើសេចក្តីព្រាងប្រឆាំងអំពើពុករលួយ, ពង្រឹងនូវសមតស្ថភាពធនធានមនុស្ស ហើយរាល់ សេចក្តីសំរេចទាំង អស់ គឺជាសេចក្តីសំរេចមិនពាក់ព័ន្ធនឹងនយោ បាយ ឬផ្តល់អាទិ ភាពពិសេសដល់អ្នកនយោបាយ ដូចជាអ្នកនយោបាយខ្លះ ជិះយន្តហោះធ្វើការងារឯកជនមិនបង់ ប្រាក់ជូនរដ្ឋ ឬក្រុមហ៊ុន ក៏ នាំទៅដល់ ធ្វើឱ្យអាកាសចរណ៍ ក្ស័យធុនដែរ ។
លោកយឹម សុវណ្ណ ក៏បាន ផ្តល់ជាយោបល់ ដល់រដ្ឋាភិបាល ផងដែរ ដើម្បីអោយក្រុមហ៊ុន អាកាសចរណ៍របស់ជាតិនេះ ដំ ណើរការទៅដោយរលូន ដូចជា ឱ្យមានការប្រណាំងប្រជែង ។ ជាមួយគ្នានោះ ក៏ទាមទារឱ្យ តម្លៃប្រេងសាំងមានតម្លៃ ដូច ប្រទេសជិតខាងដែរ ទើបតម្លៃ សំបុត្រយន្តហោះ ស្មើនឹងក្រុម ហ៊ុនបរទេសដែរ ។
បើទោះបីជា អ្នកដែលមាន មោទនភាពនោះ មានទាំងអ្នក តំណាងរាស្ត្រ គណបក្សប្រឆាំង ក៏ដោយក៏មានអង្គការក្រៅ រដ្ឋា ភិបាល២នាក់ បានបញ្ចោញនូវ ទស្សនៈផ្ទុយគ្នា នៅខណៈពេល ដែល យួនមានក្រុមហ៊ុនទូរស័ព្ទ ០៩៧ ដែល ដំណើរការពេញផ្ទៃប្រទេសខ្មែរ និងក្រុមហ៊ុនជា ច្រើន ទទួលបានដីសម្បទានពី រដ្ឋាភិបាលរាប់ម៉ឺនហិតតានៅតាមព្រំ ដែន សម្រាប់ដាំដំណាំកៅស៊ូនោះ ។
អ្នកវិភាគម្នាក់ បាននិយាយ ថា យួនបានព្យាយាម លេបត្រ បាក់ខ្មែរតាមរយៈកងទ័ព ម្តង ហើយ គឺក្រោយពីបណ្តេញ ខ្មែរ ក្រហមកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ប៉ុន្តែបរាជ័យទៅ វិញ ដោយសារមានចរនាតស៊ូនៅជាយដែន។-នៅពេលនេះ យួនបានព្យាយាម ត្រួតត្រាខ្មែរតាមរយៈនៃ ការធ្វើអាណានិគម សេដ្ឋកិច្ច វិញម្តង ដូចជាតាមរយៈ នៃការ បញ្ចូលក្រុមហ៊ុនឬអ្នកវិនិយោគទុនរបស់ខ្លួនចូលមកកម្ពុជា ។
ក៏ប៉ុន្តែមតិផ្សេងទៀត បាន ថ្លែងថា កម្ពុជានឹងមិនធ្លាក់ទៅ ក្រោមអាណានិគមយួន ដូចជាប្រទេសឡាវតាមរយៈនៃការ បញ្ចូលអ្នកវិនិយោគទេ បើអ្នក នយោបាយខ្មែរ គិតពីផលប្រ យោជន៍ជាតិនោះ គឺសំខាន់គេត្រូវអនុវត្តច្បាប់អន្តោប្រ វេសន៍ និងរាល់ការសំរេចអ្វីៗ របស់មេ ដឹកនាំត្រូវតែមានតម្លាភាព៕
1 comments: on "អ្នកអបអរលាយឡំនឹងការព្រមានចំពោះការបង្កើតអាកាសចរណ៍ជាតិកម្ពុជា អង្គរអ៊ែរ"
*The TRUE ....All Business in CAMBODIA are not belong to real khmer peoples.Not the same in indonesia or in Malaysia.
*Finally all khmer business are Under CHINESES+VIET-NAMESES Peoples.
*The True is viet-nam not Friend...they're The BOSS.
*CPP of Hun sen confuses this word [FREIND] since year 1979.
*Viet-nam not Friend.....viet-nam are Boss of CPP[This is TRUE].
*DONT LIE YOUR SELF ALL CPP Peoples.
CHAO TOOCH
Post a Comment