Featured Posts

Friday, July 31, 2009

តំណាងរាស្ត្របារាំងព្រួយបារម្ភអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដើរ ថយក្រោយ

លោក មករា ថៃ ជនជាតិបា រាំង ដើមកំណើតជាខ្មែរ ដែល រស់នៅប្រទេសបារាំង បានសរសេរលិខិតជាផ្លូវការមួយជូន លោកម៉ីសែល ដេស្តូ សមាជិកសភាបារាំងនៅមណ្ឌលអ៊ីហ្សែ ជាអភិបាលក្រុងគ្រឺណូប និងក៏ជាអនុប្រធានគណៈកម្ម ការការបរទេស នៃរដ្ឋសភាបារាំងផងនោះ ដើម្បីឱ្យដឹងអំពីស្ថានការណ៍ធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។

នៅថ្ងៃទី២០ កក្កដា ២០០៩ លោកម៉ីសែល ដេស្តូ បានឆ្លើយ តបលោកមករា ថៃ វិញ ជា លិខិតភាសាបារាំងដែលខ្លឹម សារនៃលិខិតនោះគឺផ្តោតសំខាន់ទៅលើការធ្លាក់ចុះ នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា នៅបន្ទាប់ពីរដ្ឋសភាខ្មែរ បិទទ្វារដកអភ័យឯកសិទ្ធិ សមាជិករដ្ឋសភាគណបក្សសម រង្ស៊ី ចំនួន២រូប កាលពីថ្ងៃទី២២ មិថុនា ឆ្នាំ២០០៩ គឺលោក ស្រី មូរ សុខហួរ និងលោកហូរ វ៉ាន់ ។

លោកម៉ីសែន ដេស្តូ ក៏បាន អះអាង ប្រាប់លោកមករា ថៃ អំពីការខំប្រឹងប្រែងរបស់លោកក្នុងការយកដំណើររឿងនៅ កម្ពុជា ពិភាក្សាជាមួយលោក បែណា គូសណែ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង ព្រមទាំងជាមួយមន្ត្រីរដ្ឋការលោក នីកូឡា ហ្សាគូស្ស៊ី ប្រធានាធិបតីបារាំងផងដែរ ។

ខ្មែរម្ចាស់ស្រុក សូមបកប្រែក្រៅផ្លូវការ នៃលិខិតភាសាបារាំង របស់លោកម៉ីសែល ដេស្តូ ដូចតទៅៈ

ពីខ្ញុំលោកម៉ីសែល ដេស្តូ ជូន លោកមករា ថៃ

ថ្មីៗនេះ លោកបានរ៉ាយរ៉ាប់ ប្រាប់ខ្ញុំ អំពីសភាពការណ៍សព្វ ថ្ងៃនៅប្រទេសកម្ពុជា ។

សូមលោកទទួលការធានាថា លិខិតរបស់លោកដែលបានសរសេរមកខ្ញុំទៅលើបញ្ហាទាំងនេះ ធ្វើអោយខ្ញុំ មានការចាប់ អារម្មណ៍, ហើយចង់ដឹងអំពីបញ្ហាដែលលោកបានលើកនៅក្នុងលិខិតរបស់លោក ។-ខ្ញុំបានកត់សំគាល់ថា លោកបានលើកឡើងអំពីការថយចុះ នៃការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជានោះ គឺសឱ្យ ឃើញថា តុលាការកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រង របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដូចជាការកាត់ក្តី ប្រជាពល រដ្ឋ របស់ខ្លួន ជាកសិករ ដែលត្រូវបានក្រុមយោធារុះរើយកដីធ្លីជាដើម ។

ទន្ទឹមនឹងនេះ នៅក្នុងលិខិតរបស់លោក, ខ្ញុំបានកត់សំគាល់ថា លោកបានបញ្ជាក់ នូវការប៉ះពាល់ដល់សិទ្ធិអ្នកតំណាង រាស្ត្រនៃគណបក្សប្រឆាំង ដូច ជាពាក្យបណ្តឹងរបស់រដ្ឋាភិបាល ទៅលើលោកស្រី មូរ សុខហួរ និងលោក ហូរ វ៉ាន់ ដែល អភ័យឯកសិទ្ធិត្រូវបានដកដោយខុស នីតិវិធី គឺគ្មានការចូលរួមពីសាធារណៈអង្គទូតនិងអ្នកសារព័ត៌មាន ។

ក្នុងនាមខ្ញុំជាអនុប្រធាននៃ គណៈកម្មការកិច្ចការបរទេស សភាជាតិបារាំងនិងជាសមាជិក ក្រុមមិត្តភាពខ្មែរបារាំង ខ្ញុំសូមជំរាបលោកថា ខ្ញុំបានផ្ញើលិខិត មួយទៅលោកបែណា គូសណែ រដ្ឋមន្ត្រីក្រសួងការបរទេសបារាំង និងអ្នកទទួល បន្ទុកកិច្ចកាអឺរ៉ុបលោកស្រីហ្សង់តាល់ប៊្រុយ ណែល, តំណាងរាស្ត្រតំបន់សែន នេម៉ាន់ និងជាប្រធានក្រុមមិត្តភាពដើម្បី សួរដេញដោលលើបញ្ហានេះរួចហើយ ។

ខ្ញុំនឹងធានាថា ជូនព័ត៌មានទៅលោកវិញ នូវលទ្ធផល នៃ កិច្ចអន្តរាគមន៍របស់ខ្ញុំនៅក្នុងសភាជាតិបារាំង ។

ខ្ញុំសង្ឃឹមថា ខ្ញុំបានឆ្លើយទៅនិងការរង់ចាំរបស់លោក ខ្ញុំនិងនៅតែចងចាំសំណើ របស់លោក ហើយសូមលោកទទួល មនោសញ្ចោតនាដ៏ប្រសើរពីខ្ញុំ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "តំណាងរាស្ត្របារាំងព្រួយបារម្ភអំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជាដើរ ថយក្រោយ"

Anonymous said...

ចំលើយរបស់ម៉ីសែល ដេស្តូគឺជាពាក្យពេចន៏
ក្នុងការទូតចំពោះជនជាតិគេម្នាក់ដែលបានបោះ
ឆ្នោតឲ្យគេ គ្មានអ្វីដែលគួរឲ្យសារព័តិមាននេះ
យកមកដាក់ជាចំណងជើងធំៗទេ។
នៅប្រទេសបារាំងមានប្រជាជនខ្មែររស់នៅ
ជាង២០ម៉ឹននាក់ ដែលបានសំដែងការត្រេកអរ
ដែលប្រទេសបារាំងបានផ្តល់កិត្តិយសទទួល
ភារវកិច្ចគណៈប្រតិភូរខ្មែរដែលដឹកនាំដោយ
សម្តេចតេជោទស្សនាក្្បួនព្យុះហយាត្រាពី
ថ្ងៃទី១៤កក្កដាកន្លងមកនេះ។
លោកថៃ មករាគឺគ្រាន់តែមនុស្សខ្មែរមា្នក់
ដែលប្រឆាំងនឹងផលប្រយោជន៏ខ្មែរ ដូច្នេះវា
គ្មានអ្វីដែលសំខាន់ទេ ពីព្រោះនៅក្នុងសង្គម
ណាក៏ដោយគឺតែងតែមានមនុស្សពីរឫបីនាក់
ដែលជាចៃរបស់សង្គមដូច្នោះឯង។

Anonymous said...

*Pol pot thinking his done Good in his regime....But finally ...his regime collapse by vietnam Troops since year 1979.[Not by Hunsen Movement]
*Mr Lon nol thinking his done Good with king sihanouk and ANTI VIET-CONG For Protect his motherland Finally...his regime is Collapse too.
*How about Hun sen regime?.
*His regime full by corrupters and illegal viet-nameses Peoples CHOLL MORK CHOUS ACH alot than Both Regime and in 16 century....ect....!!!!
*Long life Hun sen regime????.
*Viet-cong spy and viruses V-C SPREADED 85% in khmer body country[included in ARMY and Police authorities]...so Hun sen regime is Good?.CHEY YO TEIKOL HUN SEN???.
[[ PEAKK PEETH RAING SLAING]].