Featured Posts

Thursday, July 02, 2009

អង្គការអ្នករាយការណ៏ព័ត៌មានគ្មានព្រំដែនទាមទារ អោយដោះលែងចាងហ្វាងខ្មែរម្ចាស់ស្រុក

ការប្រើប្រាស់ច្បាប់សម័យអ៊ុនតាក់ឆ្នាំ១៩៩២ ដើម្បីកាត់សេចក្តីអោយចាងហ្វាងកាសែតខ្មែរម្ចាស់ ស្រុកជាប់ពន្ធនាគារដោយតុលាការមិនប្រើច្បាប់របបសារព័ត៌មានឆ្នាំ១៩៩៥ បាននឹងកំពុងទាក់ទាញ ប្រតិកម្មថ្កោលទោស និងរិះគន់អំណាចនៅកម្ពុជា។ បណ្តារមជ្ឈដ្ឋានអស់ទាំងនោះមានអង្គការសារ ព័ត៌មានគ្មានព្រំដែន។

តាមរយៈសេចក្តីថ្លែងការណ៏របស់ខ្លួនចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៩ អង្គការសិទ្ធិសេរីភាពអ្នកយក ព័ត៌មានគ្មានព្រំដែននេះបានហៅការចាប់លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកដាក់ ពន្ធនាគារថា ធ្វើឡើងដោយរំលោភបំពានសេចក្តីប្រកាសរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្លួនឯង។

នៅក្នុងសេចក្តីថ្លែងការណ៏របស់ខ្លួនអង្គការនេះបានអធិប្បាយថា «នាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើ ការសម្រេចចិត្តជាប្រវត្តិសាស្រ្តមិនអោយមានទោសព្រហ្មទណ្ឌលើបទបរិហាកេរ្តិ៍ ប៉ុន្តែរដ្ឋាភិបាល​របស់គាត់ខ្លួនឯងឥឡូវនេះគួរអោយសោកស្តាយបានរំលោភបំពានច្បាប់អំពីការផ្សាយព័ត៌មានមិន​ពិតដែលជាច្បាប់សល់ពីអាជ្ញាធរបណ្តោះអាសន្នសហប្រជាជាតិហៅកាត់ថាអ៊ុនតាក់នោះ។

ជាបន្ថែមនោះអង្គការការពារសិទ្ធិសេរីភាពអ្នកសារព័ត៌មានបានថ្លែងបន្តយ៉ាងនេះថា លោក ហង្ស ចក្រា ត្រូវតែបានរួចខ្លួនមានសេរីភាព ហើយមាត្រាទី៦២ និង៦៣ នៃក្រមព្រហ្មទណ្ឌពីសម័យអ៊ុនតាក់ នោះត្រូវតែកែប្រែ។

នេះជាប្រតិកម្មដែលបានកើតមានឡើងពីមជ្ឈដ្ឋានអង្គការសារព័ត៌មានបណ្តាប្រតិកម្មពីក្រុមសិទ្ធិ មនុស្សជាតិ និងអន្តរជាតិជុំវិញអំណាចហូរហៀនៃនយោបាយនៅកម្ពុជាជ្រៀតជ្រែកប្រើតុលាការជា ឧបករណ៏ដើម្បីបង្រ្កាបបំបាក់ស្មារតីសារព័ត៌មានសេរីបន្ថែមលើការព្យាយាមសម្លាប់ដង្ហើមប្រជាធិប តេយ្យនៅកម្ពុជា ក៏ដូចជាបំបិទសិទ្ធិសមាជិកសភានៃគណបក្សប្រឆាំងនោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "អង្គការអ្នករាយការណ៏ព័ត៌មានគ្មានព្រំដែនទាមទារ អោយដោះលែងចាងហ្វាងខ្មែរម្ចាស់ស្រុក"

Anonymous said...

THE KHMER JUDGES 99% ARE ROBOTS.THIS IS TRUE.SOME GUYS KNOW TO COLLECTING MONEY ONLY.THEY DONT KNOW WELL ABOUT THE LAW &ORDER.WHEN HUN SEN REGIME NO MORE
ALL BAD GUYS ARE DIE BY LIGHNING OR CAR ACCIDENTS ECT,,,,!!!
CHAO TOOCH