ក្រុមអ្នកតំណាងរាស្រ្តគណបក្សសមរង្ស៊ីចំនួន១៥រូបបានសរសេរលិខិតផ្លូវការមួយស្នើប្រធានាធិបតី និងប្រធានរដ្ឋសភាបារាំងអោយផ្តល់នូវឯកសារកិច្ចព្រមព្រៀងស្តីពីការកាត់ទឹកដីកម្ពុជាក្រោមអោយ ទៅប្រទេសវៀតណាម។
លិខិតដែលផ្ញើជូនប្រធានរដ្ឋសភា និងប្រធានាធិបតីបារាំងតាមរយៈឯកអគ្គរដ្ឋទូតបារាំងប្រចាំទីក្រុង ភ្នំពេញថា កាលពីថ្ងៃទី០៤ មិថុនា ១៩៤៩ រដ្ឋសភានៃប្រទេសបារាំងបានកាត់ទឹកដីកម្ពុជាក្រោមដែល មានទំហំ៦៨៩៦៥គីឡូម៉ែត្រក្រឡាអោយទៅប្រទេសវៀតណាមតាមច្បាប់បារាំងលេខ៤៩/៧៣៣ ដោយមានលក្ខខណ្ឌ ឬកិច្ចព្រមព្រៀង។
លិខិតនោះបានទាមទារអោយប្រធានរដ្ឋសភា និងប្រធានាធិបតីបារាំងប្រគល់ឯកសារពាក់ព័ន្ធនឹង ទឹកដីខ្មែរកម្ពុជាក្រោមដោយបានរៀបរាប់ថា ក្រោយពីវៀតណាមបានធ្វើអាណានិគមលើទឹកដីកម្ពុជា ក្រោមបន្តពីប្រទេសបារាំងអស់រយៈពេល៦០ឆ្នាំមកនេះ រដ្ឋាភិបាលវៀតណាមបានគំរាមកំហែងបំភិត បំភ័យកាប់សម្លាប់ រើសអើង ប្រកាន់ពូជសាសន៏ និងបំបិទសិទ្ធិសេរីភាពលើគ្រប់វិស័យ ពិសេសការ រំលោភសិទ្ធិមនុស្ស និងជំនឿសាសនាមកលើពលរដ្ឋខ្មែរកម្ពុជាក្រោមជាម្ចាស់ដើមនៃទឹកដី៕
0 comments: on "ក្រុមអ្នកតំណាងរាស្រ្តស្នើប្រធានរដ្ឋសភានិង ប្រធានាធិបតីបារាំងប្រគល់ឯកសារពាក់ព័ន្ធនឹង ទឹកដីកម្ពុជាក្រោម"
Post a Comment