ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលជាស្ថាប័នក្រៅរដ្ឋាភិបាល បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះ សាលក្រមអយុត្តិធម៌ផ្តន្ទាទោសចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកអោយជាប់ពន្ធនាគារចំនួន១២ខែ និងពិន័យប្រាក់ចំនួន៩លានរៀល។
សេចក្តីថ្លែងការណ៍បានអោយដឹងថា ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះសាលក្រមដ៏អយុត្តិធម៌របស់តុលាការក្រុងភ្នំពេញ ប្រឆាំងលោក ហង្ស ចក្រា ចាងហ្វាងសារ ព័ត៌មានខ្មែរម្ចាស់ស្រុក និងអាជ្ញាធរដែលចាប់ខ្លួនលោកកាលពីថ្ងៃទី២៦ មិថុនា ២០០៩នេះ ជាប្រថ្នូ យ៉ាងអាក្រក់បំផុតនៅកម្ពុជាសម្រាប់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋខ្មែរក្នុងការប្រើប្រាស់សិទ្ធិសេរី ភាពបញ្ចេញមតិរបស់ខ្លួន។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាយល់ឃើញថា នៅប៉ុន្មានខែចុងក្រោយនេះ ប្រព័ន្ធតុលាការនៅកម្ពុជាបាន និងកំពុងគំរាមកំហែងដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរក្រោមឥទ្ធិ ពលអ្នកមានអំណាច។ ទង្វើរបស់តុលាការក្រុងភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជាកំពុងផ្គើនអោយ តំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិដែលមានវត្តមានថ្មីៗនេះ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាយល់ឃើញថា តុលាការក្រុងភ្នំពេញបានសម្រេចចេញសាលក្រមចាប់ខ្លួន លោក ហង្ស ចក្រា គឺជាទង្វើរំលោភច្បាប់សារព័ត៌មាន។ លោក ហង្ស ចក្រា មានសិទ្ធិការពារខ្លួន ស្របតាមច្បាប់សារព័ត៌មានដោយមិនត្រូវឃុំខ្លួនគាត់ក្នុងខណៈពេលកាត់ក្តី។
ជាចុងបញ្ចប់នៃសេចក្តីថ្លែងការណ៏នោះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាសូមអំពាវនាវដល់រដ្ឋាភិបាល កម្ពុជានិងតុលាការក្រុងភ្នំពេញដោះលែងលោក ហង្ស ចក្រា ដោយឥតលក្ខខណ្ឌ និងមានសេរីភាព ឡើងវិញ៕
2 comments: on "ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាស្នើតុលាការដោះលែង ហង្ស ចក្រា ដោយគ្មានលក្ខខណ្ឌ"
*Rong chhoun had alot Politics Activities in his Life against Hun sen regime.But his should call all khmer intellectuals teachers to search some importants study programm or write a books for help khmer studenta.
-Teacher khmer
-Teacher english
-Teachers mathematic
-Teachers physique and chimie ect....should goes together for write the Books and Help khmer students and can EARN cradit with khmer students befor they joine in POLITIC or high range Jobs in khmer goverment under Good or Bad khmer P.M ect....!!!1
-You statement now are NOTHING for HUN SEN.
correct words:
-studenta= students
sorry
Post a Comment