Featured Posts

Monday, June 29, 2009

មុនធ្វើដំណើរដល់ទ្វារគុក ហង្ស ចក្រា ហៅតុលាការ ថា «អាយ៉ង»

លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក បានថ្លែងប៉ុន្មានម៉ោងបន្ទាប់ពីតុលាការប្រកាស សាលក្រមអោយលោកជាប់ពន្ធនាគារចំនួន១២ខែ និងពិន័យជាប្រាក់៩លានរៀលថា តុលាការ អាយ៉ង។ ជាមួយគ្នានោះដែរលោកបានថ្លែងថា លោកមិនគេចខ្លួនទេនិងនៅប្រឈមមុខជាមួយនឹង ច្បាប់ បើទោះបីជាដឹងថា តុលាការអាយ៉ងក៏ដោយ។

លោក ហង្ស ចក្រា បានថ្លែងថា «ខ្ញុំយល់ព្រមទៅពន្ធនាគារជាមួយនឹងការអមដំណើររបស់អ្នក កាសែត និងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល»។ លោកបានបន្តទៀតថា «ខ្ញុំចង់បង្ហាញថា ខ្ញុំនឹងមិនរត់ គេចខ្លួនទៅកន្លែងណាឡើយ ... រឿងនេះវាអយុត្តិធម៌ណាស់ចំពោះរូបខ្ញុំជាអ្នកកាសែត ខ្ញុំនៅតែ ប្រកាន់ជំហររបសខ្ញុំថា ខ្ញុំមិនបានប្រព្រឹត្តិកំហុសឡើយ»។

លោក ហង្ស ចក្រា ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីថ្ងៃត្រង់ថ្ងៃទី២៦ មិថុនា ២០០៩ នៅខេត្តបាត់ ដំបង ហើយបានបញ្ជូនមកឃុំខ្លួននៅពន្ធនាគារព្រៃស។
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "មុនធ្វើដំណើរដល់ទ្វារគុក ហង្ស ចក្រា ហៅតុលាការ ថា «អាយ៉ង»"

Anonymous said...

*The pure and real khmer blood with high National consiences can not find easy in cambodia under HUN SEN Power[1979-now].some guys in CPP was living in Polpot regime since year 1975-79.But they copies
and done Bad than that regime by killing and arrested khmer innocents peoples by Police Forces and ROBOT COURT.
*yes!!!I am agree with Mr Hang chakkra in words: KHMER COURT are ROBOTS [included Judges,Police+Army and all khmer Authoritis under HUN SEN regime].
*If God not Blind or Deaf...they will Punish BAD CPP Leaders by LIGHNING soon.

Anonymous said...

Tolaka is Ah young Youn Hun Xen!!!!!