.jpg)
លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកត្រូវ អាជ្ញាធរខេត្តបាត់ ដំបងសហការជាមួយ ប៉ូលិសព្រហ្មទណ្ឌ ក្រុងភ្នំពេញ ចាប់ខ្លួនកាលពីវេលាម៉ោង១២ ថ្ងៃទី២៦ មិថុនា ២០០៩ នៅចំណុចភូមិ ជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ ដំបង ខេត្តបាត់ដំបង រួចបញ្ជូនតាម រថយន្តមកក្រុងភ្នំពេញ ដើម្បីដាក់ពន្ធនាគារតាមអំណាចសាលក្រម តុលាការ ដែលសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល១២ ខែពីបទផ្សាយព័ត៌មានមិនពិត។
លោក ហង្ស ចក្រា ត្រូវបានលោក សួង ចាន់ថន មេធាវីរដ្ឋាភិបាលប្តឹងមកអយ្យការសាលាដំបូងរាជ ធានីភ្នំពេញកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៩ ដោយចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិត ដោយភ្ជាប់យកអត្ថបទចំនួនពីរដែលចុះផ្សាយក្នុងកាសែតខ្មែរម្ចាស់ស្រុកជាដើមចមដាក់ក្នុងបណ្តឹង នោះ។
អត្ថបទដែលរងនូវការចោទប្រកាន់នោះមានចំណងជើងថា «ហ៊ុន សែន បំបែកសំបុកពុករលួយមន្រ្តី អាក្រក់ និងពុករលួយនៅជុំវិញ សុខ អាន» និងអត្ថបទ «មន្រ្តីនិយម សុខ អាន ប្រឈមនឹងការដក ចេញពីតំណែងច្រើន»។
តុលាការក្រុងភ្នំពេញបានបើកសវនាការជំនុំជម្រះក្តីដោយពុំមានជនជាប់ចោទ និងមេធាវីការពារក្តី ដោយប្រកាសសាលក្រមកំបាំងមុខជនជាប់ចោទដោយផ្តន្ទាទោលលោក ហង្ស ចក្រា ដាក់ពន្ធនាគារ រយៈពេល១២ខែ និងបង់ប្រាក់ពិន័យចំនួន៩លានរៀល ដោយទោសនេះត្រូវអនុវត្តក្នុងពន្ធនាគារ រួច បង្គាប់អោយសមត្ថកិច្ចចាប់ជនជាប់ចោទដោយយោងតាមមាត្រាទី៣៥៣ នៃនីតិវិធីព្រហ្មទណ្ឌអន្តរ កាល៕
1 comments: on "ហង្ស ចក្រា ត្រូវអាជ្ញាធរចាប់ខ្លួននៅខេត្តបាត់ដំបងបន្ទាប់ពីតុលាការ កាត់អោយជាប់ពន្ធនាគារ១២ខែ"
*OUT FROM JAIL I WILL REBUILD ARMY TO ANTI HUN SEN AND HANOI.IF DIED NO PROBLEM.NO CHOICE NO WAY NO CHANCE TO GO.
CHHKAI TORLL CHRORK [no way guy]
Post a Comment