Featured Posts

Thursday, June 25, 2009

ប្រធានការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បដិសេធថាមិនបានព្យាយាមយកឌុចទៅក្រៅ

លោក គ្រីស្តូហ្វើហ្វីស៊ូ ប្រធានការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានធ្វើការ ឆ្លើយ តបទៅនឹងនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយថា លោកមិនបានព្យាយាមនាំយក ឌុច អតីត ប្រធានគុក ទួលស្លែងទៅក្រៅប្រទេសទេ។

ថ្លែងប្រាប់វិទ្យុបរទេសមួយកាលពីដើមសប្តាហ៍នេះ លោក គ្រីស្តូហ្វើហ្វីស៊ូ បានថ្លែងថា លោកគ្មាន គម្រោងនាំយក ឌុច ចេញទៅក្រៅប្រទេសទេ។

គួររំលឹកថា ក្នុងជំនួបជាមួយលោក សូរិយា ស៊ូបេឌី អ្នករាយការណ៏របស់អគ្គលេខាធិការអង្គការ សហ ប្រជាជាតិកាលពីថ្ងៃទី១៨ មិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲលោក សូរិយា ស៊ូបេឌី សើរើឡើងវិញចំពោះអ្នកដែលចង់នាំខ្លួន ឌុច យកទៅប្រទេសទី៣នោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ប្រធានការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បដិសេធថាមិនបានព្យាយាមយកឌុចទៅក្រៅ"