Featured Posts

Thursday, June 25, 2009

កម្ពុជាកំពុងធ្លាក់ចូលស្ថានភាពរបបផ្តាច់ការដូចភូមាក្រោម អំណាចបុគ្គលហ៊ុនសែន

ទាំងមជ្ឈដ្ឋានការទូត អ្នកសង្កេតការណ៏ រហូតដល់ប្រជារាស្រ្តខ្មែរសាមញ្ញ ដែលតាមដានការដក អភ័យឯកសិទ្ធិសភាលោកស្រី មូរ សុខហួរ និងលោក ហូរ វ៉ាន់ សមាជិកសភានៃគណបក្សប្រឆាំង ដ៏ធំនៅកម្ពុជាបានមើលឃើញដូចគ្នាថាកម្ពុជាកំពុងដើរទៅរករបបផ្តាច់ការចាស់សម័យកុម្មុយនីស្ត ហើយមិនខុសពីស្ថានភាព នៃរបបយោធាផ្តាច់ការកំពុងអនុវត្តន៍នៅប្រទេសភូមាទេ។

ទាំងស្ថានឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ប្រទេសបារាំង និងអាល្លឺម៉ង់ ដែល បញ្ជូន អ្នកការទូតរបស់ខ្លួនអោយចូលសង្កេតការណ៏ក្នុងការប្រជុំសភាកាលពីថ្ងៃចន្ទ ត្រូវបាន អំណាចរដ្ឋាភិបាលហ៊ុនសែននិងសភាជាតិក្រុមពួករបស់គាត់រារាំងមិនអោយបានចូលរួមដូចគ្នា នឹងមន្រ្តីអង្គការ សង្គមស៊ីវិល និងអ្នកសារព័ត៌មាននោះ បានសម្តែងនូវការខកចិត្តនិងសោកស្តាយ ចំពោះការដើរថយ ក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរ។

លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអធិប្បាយថា «ជាសញ្ញាប្រាប់ថា ប្រទេស កម្ពុជាមិនឲមានសម្លេងផ្ទុយពីសម្លេងរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណបក្សកាន់អំណាច នោះទេ»៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "កម្ពុជាកំពុងធ្លាក់ចូលស្ថានភាពរបបផ្តាច់ការដូចភូមាក្រោម អំណាចបុគ្គលហ៊ុនសែន"

Anonymous said...

Ah Hun Xen is the youn Hanoi's pupet(Chhkai Youn = Youn's dog).
He deos everything against the own nation!!!!
Slow down with ah dictator Hun Xen!!!
Hok Longdy is waiting you!!!