Featured Posts

Friday, June 26, 2009

ទាហានសៀមប្រើគ្រឿងចក្រជីកលេណដ្ឋានទល់មុខ ទាហានខ្មែរត្រៀមប្រយុទ្ធទ្រង់ទ្រាយធំ

ទាហានប្រយុទ្ធជួរមុខសៀមបានប្រើគ្រឿងចក្រជីកលេណដ្ឋាននៅតាមបណ្តោយព្រំដែន ខ្មែរ-សៀមប្រមាណ៥គីឡូម៉ែត្រ ដែលទាហានខ្មែរអះអាងថា ជាការត្រៀមប្រយុទ្ធទ្រង់ ទ្រាយធំក្នុងដំណាក់កាលដ៏ខ្លីខាងមុខ។ ឯទាហានខ្មែរក៏បានប្រុងជើងការ និងត្រៀមកាំ ភ្លើងគ្រប់ប្រភេទដើម្បីស្វាគមន៏ទាហានឈ្លានពានសៀមគ្រប់វិនាទីដែរ។

ប្រភពពីទាហានជួរមុខខ្មែរបានឲដឹងថា នៅស្រុកបន្ទាយអំពិលតាមព្រំដែន ចន្លោះឃុំ បន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យជាប់ព្រំដែនជាមួយសៀម ទាហានសៀមបាន ប្រើគ្រឿងចក្រជីកលេណដ្ឋានតាមខ្សែបន្ទាត់ព្រំដែនប្រមាណ៥គីឡូម៉ែត្រ ដែលសកម្ម ភាពជីកលេណដ្ឋាននោះបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃមកហើយ។

សេចក្តីរាយការណ៏បានឲដឹងទៀតថា រយៈពេលបីថ្ងៃនេះហាក់ដូចជាភាគីទាំងពីរបាន ត្រៀមលក្ខណៈប្រយុទ្ធជាទ្រង់ទ្រាយធំ។ ភាពល្អូកល្អើនចេញចូលព្រំដែននាពេលនេះក៏ បានបញ្ចប់ដែរ និងថាស្ថានការណ៏ស្ថិតនៅក្នុងភាពប្រុងជើងការដូចគ្នា។

ភាពតានតឹងក្តៅគគុកនៅតំបន់ព្រំដែននេះកើតមានបន្ទាប់ពីមេដឹកនាំនៃប្រទេសទាំងពីរ បានប្រើពាក្យឆ្លើយឆ្លងគ្នាដោយព្រមានប្រើកម្លាំងយោធាផងដែរបើស្ថានការណ៏ចាំបាច់ នោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ទាហានសៀមប្រើគ្រឿងចក្រជីកលេណដ្ឋានទល់មុខ ទាហានខ្មែរត្រៀមប្រយុទ្ធទ្រង់ទ្រាយធំ"