Featured Posts

Saturday, June 20, 2009

សង្គមស៊ីវិល ៖ អោយតែរដ្ឋាភិបាលមានឆន្ទៈ ពិត ប្រាកដ ទោះ ជាគ្មានច្បាប់ ក៏អាចលុបបំបាត់អំពើ ពុក រលួយបានដែរ

មន្រ្តីសង្គមស៊ីវិលបានបង្ហាញនូវហេតុផលមួយចំនួនថា អោយតែរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដទោះ ជាគ្មានច្បាប់មួយបន្ទាត់សោះក៏អាចលុបបំបាត់អំពើពុករលួយប្រកបដោយប្រសិទ្ធិភាពដែរ។

លោក នី ចរិយា មន្រ្តីផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៌ កាលពីពេលថ្មីៗនេះថា នៅពេលដែលប្រទេសកម្ពុជាកំពុងរង់ចាំច្បាបប្រឆាំងអំពើពុករលួយថ្មីដែល មិនមានការកំណត់ថា នឹងមានច្បាប់នេះនៅពេលណានោះ គឺច្បាប់ជាធរមាននៃសម័យអ៊ុនតាក់អាច នឹងយកមកអនុវត្តន៏ប្រសិនបើមេដឹកនាំរដ្ឋាភិបាលសព្វថ្ងៃចង់បង្រ្កាប ឫកាត់បន្ថយអំពើពុករលួយ នោះ។

គួររំលឹកផងដែរថា នៅក្នុងបទបញ្ញាត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌនិងនីតិវិធីព្រហ្មទណ្ឌ សម្រាប់អនុវត្តនៅប្រទេសកម្ពុជាក្នុងសម័យអន្តរកាល ឫហៅថា ច្បាប់អ៊ុនតាក់ ក៏បានកំណត់អំពី និយមន័យ និងការដាកទោសចំពោះអំពើពុករលួយដែលកើតមាននៅក្នុងសង្គមខ្មែរនិងមានចែងនៅ ក្នុងមាត្រាមួយចំនួនដូចជាមាត្រា៣៧ស្តីពីការកេងបំបាត់ធ្វើឡើងដោយមន្រ្តីរដ្ឋការដែលបានកេង បំបាត់ទ្រព្យសម្បត្តិសាធារណៈនោះ គឺត្រូវមានទោសឧក្រិដ្ឋ និងត្រូវផ្តន្ទាទោសដាក់គុកពី៣ឆ្នាំ ទៅ ១0ឆ្នាំ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "សង្គមស៊ីវិល ៖ អោយតែរដ្ឋាភិបាលមានឆន្ទៈ ពិត ប្រាកដ ទោះ ជាគ្មានច្បាប់ ក៏អាចលុបបំបាត់អំពើ ពុក រលួយបានដែរ"

Anonymous said...

ប្រហែល​ជា​អ្នក​វាយ​អត្ថបទ អត់​មាន​ចន្លោះ​មិន​ឃើញ​ (ចុច space ដើម្បី​​ចែក​ពាក្យ​ខ្មែរ) ហើយ​បាន​ជា​ឃើញ​ដកឃ្លា​ឆ្ងាយ​បែប​នេះ ។ សូម​វាយ​ចន្លោះ​មិន​ឃើញ​ចន្លោះ​ពាក្យ​នីមួយៗ