Featured Posts

Friday, June 19, 2009

កម្ពុជាស្ថិតនៅលំដាប់ថ្នាក់លេខ២ក្នុងរបាយការណ៏ សហរដ្ឋអាមេរិក

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានប្រកាសចេញផ្សាយរបាយការណ៏ ឆ្នាំ២០០៩ស្តីពីការជួញដូរមនុស្សរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ឆ្នាំនេះប្រទេសកម្ពុជាស្ថិត ក្នុងលំដាប់លេខ២ ក្នុងបញ្ជីតាមដាន ដែលជាការថយក្រោយមួយកម្រិតសម្រាប់លំដាប់ថ្នាក់លេខ២ ដែលកម្ពុជាទទួលបានកាលពីឆ្នាំទៅ។

ថ្វីបើជារួមរដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿនក្នុងការឆ្លើយតបនឹងការជួញដូរក្តី តែក្នុងឆ្នាំកន្លងទៅ នេះមានការធ្លាក់ចុះក្នុងការខិតខំប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ពិសេសចំពោះការកាត់ទោស បទល្មើសទាក់ទងនឹងការជួញដូរ។

របាយការណ៏នោះបានបន្តថា រដ្ឋាភិបាលកម្ពុជាមិនបានគោរពពេញលេញតាមបទដ្ឋានអប្បបរិមា សម្រាប់ការបំបាត់ការជួញដូរទេ។ ទោះជាយ៉ាងណាក្តីក៏រដ្ឋាភិបាលកំពុងតែខិតខំច្រើនគួរអោយកត់ សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរនេះ។ ទោះបីជាមានការខិតខំយ៉ាងនេះក្តី ក៏រដ្ឋាភិបាល មិនបានបង្ហាញអោយឃើញនូវភស្តុតាងនៃភាពជឿនលឿនក្នុងការកាត់ទោស ដាក់ទោសលើជន ល្មើសដែលប្រព្រឹត្តអំពើជួញដូរមនុស្សរួមទាំងមន្រ្តីសាធារណៈដែលឃុបឃិតគ្នា ឬក្នុងការការពារជន រងគ្រោះដោយសារការជួញដូរឡើយ។ ដូច្នេះប្រទេសកម្ពុជាត្រូវបានដាក់ក្នុងលំដាប់ថ្នាក់លេខ២ក្នុង បញ្ជីតាមដាន៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "កម្ពុជាស្ថិតនៅលំដាប់ថ្នាក់លេខ២ក្នុងរបាយការណ៏ សហរដ្ឋអាមេរិក"

CHAO TOOCH said...

correct word:
spouse more oner = spouse over more
than Om yin Teang.
CHAO TOOCH