នៅពេល ដែល លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន នៃ ប្រទេស កម្ពុជាមាន
ប្រតិកម្ម ខ្លាំងៗ ទៅលើ អង្គការ Global Witness ក៏ ស្រាប់ តែមាន របាយ
ការណ៍ មួយ ថ្មីទៀត ដែល បញ្ជាក់ ដោយ អ្នក តំណាងរាស្ត្រ ម្នាក់ របស់
ប្រទេស អូស្ត្រាលី និយាយ ថា អាចនឹង មាន មន្ត្រីកម្ពុជា ពាក់ព័ន្ធ នឹង អំពើ
ពុក រលួយ កំរិតស្តង់ដារ អន្តរជាតិ ។ របាយការណ៍ថ្មីស្រឡាងនេះក៏បាន
ភ្ជាប់មេធាវីជនជាតិបរទេសម្នាក់ជាមួយនឹងក្រុមគ្រួសារសពលោកហុក
ឡងឌី និងក្រុមគ្រួសារលោកនាយករដ្ឋ មន្ត្រីហ៊ុន សែន ដែលមានភាព
ចម្រូងចម្រាស់ ។ ប៉ុន្តែគេនៅមិនទាន់ឃើញមន្ត្រីរដ្ឋាភិបាល ឫក្រុម
ប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីមានប្រតិកម្ម ក្នុងគោលបំណង
លាងសំអាតរបាយការណ៍នេះទេ ។

កាសែតភ្នំពេញប៉ុស្តិ៍បានបោះពុម្ពផ្សាយនៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០១០ ម្សិលមិញថា មន្ត្រីកម្ពុជា
អាចជាប់ពាក់នឹងរឿង អាស្រូវអំពើពុករលួយអន្តរជាតិទាក់ទងនឹងក្រុមហ៊ុនអូស្ត្រាលីដែលបានចោទ
ប្រកាន់ថា បាននាំស្រីពេស្យាមកមន្ត្រីបរទេសនិងផ្តល់សំណូកដើម្បីទទួលបានកិច្ចសន្យាបោះពុម្ព
លុយ ។ នេះជាការអះអាង របស់សមាជិកសភាម្នាក់របស់អូស្ត្រាលី កាលពីថ្ងៃទី២៦ឧសភា២០១០។

ក្រុមហ៊ុន Securency គឺជាសាខា របស់ក្រុមហ៊ុន RBA ដែលមានភាគហ៊ុន៥០% ក្នុងក្រុមហ៊ុននេះ។
ក្រុមហ៊ុននេះបោះពុម្ពលុយក្នុងប្រទេសជិត៣០ទូទាំងពិភពលោក ។

ប៉ូលិសសហព័ន្ធរបស់អូស្ត្រាលី (AFP) កំពុងស៊ើបអង្កេតថា តើក្រុមហ៊ុននេះ បានផ្តល់សំណូកដល់
មន្ត្រី នៅម៉ាឡេស៊ី វៀតណាម នីហ្សេរីយ៉ា និងឥណ្ឌូណេស៊ីឫយ៉ាងណា ។

នៅក្នុងអង្គប្រជុំមួយ របស់គណៈកម្មាធិការព្រឹទ្ធសភាសហព័ន្ធកាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក
បប់ ប្រោន សមាជិកព្រឹទ្ធសភាបានផ្តល់សញ្ញាមកថា កម្ពុជាអាចជាប្រទេសមួយទៀត ដែលភ្នាក់ងារ
ធ្វើការឱ្យក្រុមហ៊ុន Securency បានប្រព្រឹត្តសកម្មភាពសូកប៉ាន់ ។លោកបានបន្តថា «ក្នុងរឿងក្រុម
ហ៊ុន Securency មន្ត្រីរដ្ឋាភិបាលអាចជាប់ពាក់ព័ន្ធនឹងប្រទេសវៀតណាម ឥណ្ឌូនេស៊ី នីហ្សេរីយ៉ា
ហើយអាចដល់ណេប៉ាល់ និង អាហ្វ្រិកខាងត្បូង ព្រមទាំងប្រទេសកម្ពុជានិងប្រទេសមួយចំនួន
ទៀត »។

លោកបប់ ប្រោន កាលពីខែតុលា ឆ្នាំ២០០៩ បានបង្ហាញថា មេធាវី Daryl Dealehr ដែលមានមូល
ដ្ឋាននៅទីក្រុងមែលប៊ន គឺជាភ្នាក់ងារម្នាក់ របស់ក្រុមហ៊ុន Securency ក្នុងប្រទេសកម្ពុជា ។ លោក
បានបន្តថា «លោក Dealehr មានទំនាក់ទំនងជាមួយនឹងគ្រួសារ របស់លោកហុក ឡងឌី ជាអគ្គស្នង
ការប៉ូលិសជាតិ ដែលបានស្លាប់ ហើយព្រមទាំងមានទំនាក់ទំនងជាមួយគ្រួសារលោក ហ៊ុន សែន
ដែលជានាយករដ្ឋមន្ត្រីប្រទេសកម្ពុជា ដ៏មានបញ្ហាចម្រូងចម្រាស់»។

លោក Daryl Dealehr ជាក្រុមប្រឹក្សាភិបាលនៃសមាគមក្រុមហ៊ុនអាជីវកម្មរ៉ែកម្ពុជានិងជាម្ចាស់ក្រុម
ហ៊ុនរ៉ែឈ្មោះ ធន ធានកម្ពុជាលីមីធីត (Cambodia Resources LTD) ។

លោកស្រី នូវ ចាន់តាណា ទេសាភិបាលរងធនាគារជាតិ នៃកម្ពុជាត្រូវបានភ្នំពេញប៉ុស្តិ៍ដកស្រង់
សម្តីកាលពីថ្ងៃទី២៧ ឧសភា ២០១០ថា លោកស្រីមិនបានដឹងអំពីការចោទប្រកាន់ អំពើពុករលួយ
ប្រឆាំងនឹងក្រុមហ៊ុន Securency ដោយបានបន្ថែមថា ធនាគារគ្មានទំនាក់ ទំនងជាមួយនឹងក្រុមហ៊ុន
នេះទេ។

ប៉ូលិស AFP បាននិយាយក្នុងអ៊ីមែលមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា មិនសមស្របទេ ក្នុងការ
ផ្តល់យោបល់ណាមួយ លើការដែលអាចពង្រីកការស៊ើបអង្កេតដល់ប្រទេសកម្ពុជា ពីព្រោះថា វាអាច
បំផ្លាញដល់ការស៊ើបអង្កេត៕

0 comments: on "សមាជិកសភាអូស្ត្រាលីម្នាក់ថាមន្ត្រីកម្ពុជាពាក់ព័ន្ធនឹងអំពើពុករលួយលក្ខណៈអន្តរជាតិ"
Post a Comment