ក្នុង សម័យ ប្រជុំ ពេញ អង្គ នៃ រដ្ឋសភា កាល ពី ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ
២០១០ ម្សិលមិញ ដែល មាន វត្តមាន លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន
ដែរ នោះ រដ្ឋសភា ដែល មាន សម្លេង ភាគច្រើន មកពី គណបក្ស ប្រជាជន
កម្ពុជា បានបោះឆ្នោត ពង្រីក សមាជិក គណៈរដ្ឋមន្ត្រី ដែល មាន ច្រើន
ស្រាប់ ហើយ នោះ ឱ្យកាន់តែ មានក្បាលធំ ជាងដងខ្លួន ថែម ទៀត ។

របៀបវារៈចំនួន៤ ដែលរាប់បញ្ចូលទាំងការបោះឆ្នោតកែសម្រួលសមាជិកគណៈរដ្ឋមន្ត្រីផងនោះ
គឺមានការជ្រើសរើសសមាជិកក្រុមប្រឹក្សាធម្មនុញ្ញមួយរូប សម្រាប់អាណត្តិថ្មី ឆ្នាំ ២០១០-២០១៩,
ការពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការ អនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិ
បាល នៃ ព្រះរាណាចក្រកម្ពុជាអោយទៅក្រុមហ៊ុនខេមបូឌានទ្រែនមីសិនលីមីធិតនិងការពិភាក្សា
អនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុ ម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បច្ចុប្បន្ន
កម្ម ឆ្នាំ២០០៩-២០១៣ ។

ក្នុងសម័យប្រជុំដែលមានវត្តមានអ្នកតំណាងរាស្ត្រចំនួន១០៨រូប នៅថ្ងៃម្សិលមិញនោះ សមាជិក
សភាចំនួន៩៧រូប បាន បោះឆ្នោតគាំទ្រលោកមឹនស៊ាន ជាអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងជាសមា
ជិកក្រុមប្រឹក្សាធម្មនុញ្ញជំនួសលោកតុប សំ ដែលផុតអាណត្តិ ។

របៀបវារៈបន្ទាប់នោះសមាជិកសភាបោះឆ្នោតជ្រើសតាំងសមាជិកគណៈរដ្ឋមន្ត្រីចំនួន១១ រូប តាម
សំណើរបស់រដ្ឋាភិបាលដែលអ្នកទាំងនោះ មានឈ្មោះ ដូចខាងក្រោម ៖
១-លោកឈៀង យ៉ាណារ៉ា ជារដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី
២-លោកយុទ្ធ ភូថង ជារដ្ឋ លេខាធិការក្រសួងកសិកម្ម
៣-លោកប៊ុន សំបូរ ជារដ្ឋ លេខាធិការ ទីស្តីការ គណៈរដ្ឋ មន្ត្រី ។
៤-លោកសុខុម ភគវន្តមុនី ជារដ្ឋលេខាធិការក្រសួងសាធា រណៈការ និងដឹកជញ្ជូន
៥-លោកស៊ាន បូរ៉ាត ជារដ្ឋ លេខាធិការក្រសួងអប់រំ
៦-លោកស្រី សឿង រដ្ឋចាវី ជារដ្ឋលេខាធិការក្រសួងការបរ ទេស
៧-លោកញងី តាយី ជារដ្ឋ លេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
៨-ហង់ ជួនណារ៉ុន ជារដ្ឋ លេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
៩-លោកធា គ្រុយ ជារដ្ឋ លេខាធិការក្រសួងសុខាភិបាល
១០-លោកទុំ សម្បុរ ជារដ្ឋ លេខាធិការក្រសួងការពារជាតិ ជំនួសលោកហ៊ុន ភឿង
១១-លោកតាន់ វុដ្ឋា ជារដ្ឋ លេខាធិការក្រសួងការបរទេស ជំនួសលោក ហាក់ សាវុទ្ធ
ដែលអ្នកទាំង១១រូបនេះ ត្រូវបាន សមាជិករដ្ឋសភាចំនួន៨៧រូប បោះឆ្នោតគាំទ្រ ហើយចំនួន ១៨រូប
មិនយល់ព្រម និងចំនួន ៣រូបអនុប្បវាទ ។

មន្ត្រីគណបក្សសម រង្ស៊ីបាន ហៅការជ្រើសតាំងបន្ថែមសមាជិកគណៈរដ្ឋមន្ត្រី ចំនួន១១រូបនេះថា
ជាការបំប៉ោងក្បាលរដ្ឋា ភិបាល ឱ្យធំជាងដងខ្លួន ខណៈ ដែលសមាជិកគណៈរដ្ឋមន្ត្រីជាច្រើនរូបនៅ
តាមក្រសួងខ្លះគ្មានការងារធ្វើផងនោះ ។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី ព្រម ទាំងជាសមាជិករដ្ឋសភា របស់គណបក្ស
ផងបានអធិប្បាយថា វាមិនមានចាំបាច់អ្វីនឹងតែងតាំងសមាជិកគណៈរដ្ឋមន្ត្រី ថែមទៀតនោះទេ នៅ
ក្នុងស្ថានភាពដែលប្រទេសកម្ពុជា យ៉ាប់លំបាក ហើយប្រជារាស្ត្រក្រីក្រ ពីព្រោះការបង្កើតតំណែង
ថែម ទៀតនេះ វានឹងបង្កើនការិយា ធិបតេយ្យទៀត ក៏ដូចជាបង្កើនទម្លាប់នៃអំពើពុករលួយដែរ ។
លោកបានសង្កត់ថា គណបក្ស សម រង្ស៊ី ឈរនៅជាមួប្រជារាស្ត្រប្រឆាំងដាច់ខាតនឹងគំនិតបែបនេះ
ដែលស្របនឹងនេះដែរ មន្ត្រីអង្គការសង្គមស៊ីវិលលោក ធន សារាយ នៃសមាគមការពារសិទ្ធិមនុស្ស
អាដហុកនោះបានទិទៀនថា នេះគឺជានយោបាយរបស់រដ្ឋាភិបាល នៅក្នុងការព្យាយាមពង្រឹង
ស្ថេរភាពអំណាចរបស់ខ្លួន ដោយមិនគិតដល់ការខ្វល់ព្រួយរបស់ប្រទេសជាតិ និងប្រជារាស្ត្រនោះ
ទេ ។

លោកបានថ្លែងថាការបង្កើត តំណែងថ្មី ឱ្យមនុស្សកាន់ដូច្នេះ បង្កើនបន្ទុកចំណាយរបស់ថវិកា
ជាតិនេះ វានឹងបង្កើតជាបញ្ហាថ្មី កាន់តែច្រើនមានដូចជាការផ្តល់ ឱកាស ឱ្យមានការប្រើអំណាច
តំណែង រំលោភលើសិទ្ធិរបស់ ប្រជារាស្ត្រ ក៏ដូចជាបញ្ហាដទៃ ទៀត រួមទាំងបញ្ហាដីធ្លីជាដើមនោះ ។

លោកអំ សំអាត មន្ត្រីស៊ើប អង្កេត អង្គការការពារ សិទ្ធិ មនុស្ស នៃអង្គការលីកាដូ បានមានប្រសា
សន៍ពាក់ព័ន្ធនឹងការតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីបន្ថែមចំនួន១១រូបនេះទៀតថា «ខ្ញុំឆ្ងល់ថា កម្ពុជា
យើងមានរដ្ឋមន្ត្រី រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការមានច្រើនណាស់ ហើយ, ហើយការងារនៅ
តាម ក្រសួងហ្នឹងវាគ្រប់គ្រាន់ល្មមហើយ ។ ការបន្ថែមទៀតនេះ ទីមួយមាសភាពច្រើនពេក វាអស់
លុយ ប្រចាំការងារគ្នា...។ ទីពីរខ្ញុំថា តម្លើងមុខងារច្រើន អញ្ចឹងទៅវាអាចប៉ះពាល់ដល់ការចំណាយ
ថវិកាច្រើន»៕

0 comments: on "សមាជិកសភាគណបក្សប្រជាជនបោះឆ្នោតពង្រីកសមាជិកគណៈរដ្ឋមន្ត្រីឱ្យក្បាលធំជាងដងខ្លួន"
Post a Comment