លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកដែលទើបតែត្រូវបាន ដោះលែងពីពន្ធនាគារ
ព្រៃសកាលពីថ្ងៃអង្គារសប្តាហ៌មុនមួយថ្ងៃមុនពេល ពិធីបុណ្យចូលឆ្នាំខ្មែរ ចូលមកដល់ លោក
បានប្តេជ្ញាថា លោកនៅតែបន្ត មនសិការដើម របស់លោក ក្នុងការបោះពុម្ព ផ្សាយកាសែត ដែល
រិះគន់ រដ្ឋាភិបាល ក្នុងន័យ ស្ថាបនា។
លោក ហង្ស ចក្រា បានប្រាប់កាសែតភ្នំពេញប៉ុស្តិថា «វាមិនគួរឲ្យជឿនោះទេ ដែលខ្ញុំត្រូវបាន
គេដោះលែងមួយថ្ងៃមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបជុំ
គ្រួសាររបស់ខ្ញុំ»។ លោក ហង្ស ចក្រា បានថ្លែងបន្តថា លោកនឹងព្យាយាមចេញផ្សាយកាសែត
ខ្មែរម្ចាស់ស្រុករបស់លោកនៅសប្តាហ៌ក្រោយ បន្ទាប់ពីត្រូវបានព្យួរដំណើរការងារកាលពីដើម
ខែនេះដោយសារមូលហេតុហិរញ្ញវត្ថុ ហើយលោកនឹងបន្តរិះគន់រដ្ឋាភិបាលក្នុងគោលបំណង
ឲ្យមានការរីកចំរើនក្នុងការអភិវឌ្ឍន៌ជាតិ និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោក
បានថ្លែងបញ្ជាក់ថា «ខ្ញុំនឹងបន្តនូវមនសិការរបស់ខ្ញុំក្នុងការចេញផ្សាយកាសែត ដើម្បីរិះគន់
បុគ្គលពុករលួយនៅក្នុងចំណោមមន្រ្តីរដ្ឋាភិបាលដើម្បីបម្រើអ្នកអាន និងសង្គម។ ខ្ញុំសង្ឃឹមថា
អ្នកអាននឹងនៅតែគាំទ្រខ្ញុំ»។
លោក ហង្ស ចក្រា ជាចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកដែលមានទំនោរទៅរកគណបក្សសម
រង្ស៊ី ដែលជាគណបក្សប្រឆាំងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១២ខែ និងពិន័យជា
ប្រាក់ចំនួន៩លានរៀល (២៥០០ដុល្លារ) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំមុន ពីបទបរិហាកេរ្តិ៍
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ក្រោយពេលដែលលោកបានចេញផ្សាយអត្ថបទជាបន្ត
បន្ទាប់ចោទប្រកាន់មន្រ្តីក្នុងខុទ្ទកាល័យលោកឧបនាយករដ្ឋមន្រ្តី សុខ អាន ថាបានជាប់ពាក់
ព័ន្ធក្នុងអំពើពុករលួយដែលមិនមានការទប់ស្កាត់។
លោក ហង្ស ចក្រា បានបដិសេធថា លោកមិនបានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមដែល
ថា បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយនឹងឈប់រិះគន់រដ្ឋាភិបាលនោះទេ។
លោក ហង្ស ចក្រា បានបថ្លែងបញ្ជាក់ថា «មិនមានស្ថាប័នណាអាចគាបសង្កត់ខ្ញុំដើម្បីឲ្យខ្ញុំ
ផ្លាស់ប្តូរមនសិការរបស់ខ្ញុំនោះទេ នៅពេលដែលខ្ញុំបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការបោះ
ពុម្ពផ្សាយកាសែតរបស់ខ្ញុំ ហើយកាសែតរបស់ខ្ញុំនៅតែរស់រានមានជីវិតដោយសារតែអ្នក
អាននោះ»៕

(ដកស្រង់ពី កាសែតភ្នំពេញប៉ុស្តិ៍)
0 comments: on "លោកហង្សចក្រា ប្តេជ្ញាបន្តមនសិការខ្លួនដូចដើម"
Post a Comment