Featured Posts

Saturday, March 27, 2010

តុលការខេត្តកំពង់ស្ពឺសន្យាដោះលែងតំណាងអ្នកឃុំ អមលាំងនៅថ្ងៃចន្ទខាងមុខនេះ

តំណាងអ្នកឃុំអមលាំង ២នាក់ ដែលតុលាការខេត្តកំពង់ស្ពឺឃាត់ខ្លួន កាលពី
ថ្ងៃទី២៤ខែមីនា ឆ្នាំ២០១០ កន្លងទៅនេះ នឹងត្រូវតុលាការដោះលែងជា
បណ្តោះអាសន្ន នៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០១០ ខាងមុខនេះហើយ ។

លោកអំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ របស់អង្គការ ការពារសិទ្ធិមនុស្ស
លីកាដូ បានប្រាបខ្មែរម្ចាស់ស្រុកតាមទូរស័ព្ទពីខេត្តកំពង់ស្ពឺកាលពីល្ងាច ម្សិល
មិញថា ការដោះស្រាយបញ្ហាម្សិលមិញ,លោកចៅក្រម កែវ មុនី ដែលមាន
សាក្សី ជា អភិបាលរងខេត្តកំពង់ស្ពឺ លោក តុង សេង និងលោកប៉ែន សំបូរ និង
មន្ត្រីពាក់ព័ន្ធ ជាច្រើនទៀតនោះ បានបញ្ជាក់ថា តំណាងប្រជាពលរដ្ឋចំនួន២រូប
នោះ នឹង ត្រូវដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅថ្ងៃច័ន្ទខាងមុខ
នេះ។

លោកយូ ថូ អាយុ៦២ឆ្នាំ ជាក្រុមប្រឹក្សាឃុំគណបក្សប្រជាជន និងលោកឃឹម វុទ្ធី
តំណាងប្រជាពលរដ្ឋឃុំអមលាំង ត្រូវបានតុលាការឃាត់ខ្លួនកាល ពីថ្ងៃទី២៤ មីនា
ឆ្នាំ២០១០ គឺបន្ទាប់ពីសាកសួរពួកគាត់រួចរាល់ហើយ ។ អ្នកទាំងពីរត្រូវ
តុលាការចោទប្រកាន់ថា ពាក់ព័ន្ធនឹងការដុតបំផ្លាញទីស្នាក់ការក្រុមហ៊ុន
SUGAR កំពង់ស្ពឺ របស់ឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសាភាគណបក្ស
ប្រជាជន ។

ក្រោយពីការឃាត់ខ្លួនអ្នកទាំងពីរ បានជម្រុញអោយមានចលនាតវ៉ា របស់ប្រជា
ពលរដ្ឋរាប់រយនាក់ ដែលមានការជួយជ្រោមជ្រែងផ្នែកច្បាប់ ពីអ្នកតំណាង
រាស្ត្រគណបក្សសម រង្ស៊ី និងសង្គមស៊ីវិល ធ្វើឱ្យអាជ្ញាធរ និងចៅក្រមយល់ព្រម
ដោះ លែងអ្នកទាំងពីរឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ននៅថ្ងៃច័ន្ទខាងមុខនេះ ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋ ឃុំអមលាំង បានឡើងមកតវ៉ា ជាបន្តបន្ទាប់ ប៉ុន្មាន
ថ្ងៃនេះ គឺបានបន្ថែមនូវចំនួនពីជាង៤០០ នាក់ទៅជាង៧០០នាក់ ។ការឡើងមក
តវ៉ានោះ ក៏មានការរំខានពីអាជ្ញាធរផងដែរ ដូចជាកាត់ផ្តាច់ខ្សែពាន គោយន្ត,
ការរារាំងដំណើរ ការប្រើអំពើហិង្សា ទៅលើអ្នកដែលដេកនៅ ពីមុខសាលាខេត្ត
និងនៅថ្ងៃទី ២៦ មីនា ឆ្នាំ២០១០ម្សិលមិញនេះ ប្រជាពលរដ្ឋបានយកគោយន្ត
រាប់សិបគ្រឿង បិទផ្លូវជាតិលេខ៤ម្តុំស្ពានឆ្លងកាត់ទីរួមខេត្ត ធ្វើឱ្យកកស្ទះចរាចរ
ជាងមួយម៉ោងទើបអាជ្ញាធរយល់ព្រមឱ្យប្រជាពលរដ្ឋរៀបចំតំណាង១០នាក់
ដើម្បីចរចា ដែលការចរចា នោះ មានវត្តមានចៅក្រម វត្តមានអាជ្ញាធរ ជាអភិ
បាលរងខេត្ត និងមន្ត្រីស្ថាប័ន មួយចំនួនទៀតផងដែរ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "តុលការខេត្តកំពង់ស្ពឺសន្យាដោះលែងតំណាងអ្នកឃុំ អមលាំងនៅថ្ងៃចន្ទខាងមុខនេះ"

Ven. Sarint Choun said...

add me please

http://khmerratana.blogspot.com/