Featured Posts

Wednesday, April 21, 2010

រន្ទៈបាញ់បានធ្វើឱ្យមនុស្ស៦នាក់ស្លាប់

បាតុភូតធម្មជាតិដែលបង្ករឱ្យមានរន្ទៈបាញ់ យ៉ាងហោចណាស់បានធ្វើឱ្យមនុស្ស៦នាក់នៅក្នុងខេត្ត ពោធិ៍សាត់ស្លាប់បាត់បង់ជីវិតភ្លាមៗកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ មន្ត្រីប៉ូលិសស្រុកបាកានបាន និយាយកាលពីថ្ងៃអង្គារថា អ្នកភូមិ៣នាក់ក្នុងចំណោម៧នាក់ នៃឃុំស្វាយដូនកែវត្រូវបានរន្ទៈបាញ់ ស្លាប់ ខណៈដែលពួកគេកំពុងអង្គុយជ្រកភ្លៀងក្នុងផ្ទះដែលធ្វើមិនទាន់រួចមួយ។ ហើយ៣នាក់ទៀត នៅក្នុងឃុំបឹងខ្នា ក៏ត្រូវបានរន្ទៈបាញ់ស្លាប់ផងដែរ នៅពេល ដែលពួកគេអង្គុយក្បែរសំយ៉ាបផ្ទះខណៈ ដែលមានភ្លៀងនិងខ្យល់ខ្លាំង។

មានការសន្និដ្ឋានថា ការកើនឡើងនៃរន្ទៈបាញ់បណ្តាលមកពីមនុស្សប្រើប្រាស់សម្ភារៈទំនើបៗដែល មាន វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ ដោយពុំបានប្រុងប្រយ័ត្ន នៅពេលដែលមានអាកាសធាតុមិនស្រួល។

ទាក់ទិនបញ្ហានេះ យោងតាមរបាយការណ៍របស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តអន្តរាយបាន ឱ្យដឹងថា កាលពីឆ្នាំ២០០៩ យ៉ាងហោចណាស់បានធ្វើឱ្យមនុស្ស ១៤០នាក់ស្លាប់ដោយសាររន្ទៈបាញ់ គឺកើនឡើងជាង៥០ភាគរយពីឆ្នាំ២០០៨ ដែលមាន ៩៥នាក់៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "រន្ទៈបាញ់បានធ្វើឱ្យមនុស្ស៦នាក់ស្លាប់"