Featured Posts

Friday, March 26, 2010

ឯកសារជាច្រើនបានផ្តល់ជូនសាលាឧទ្ធរណ៏ប្រទេសបារាំង ពាក់ព័ន្ធបណ្តឹងហោណាំហុង

សាលាឧទ្ធរណ៍ នៃប្រទេស បារាំង បានបើកសវនាការករណី ក្តីក្តាំ រវាងលោក សម រង្ស៊ី ប្រ ធានគណបក្សសម រង្ស៊ី ជាមួយ លោកហោ ណាំហុង ឧបនាយក រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង ការបរទេសហើយ កាលពីថ្ងៃ ទី២៥ មីនា ឆ្នាំ២០១០ ម្សិលមិញនេះ ។

ថ្លែងនៅក្នុងសន្និសីទ Video Conference ពីប្រទេស បារាំង កាលពីរសៀល ម្សិលមិញ ម៉ោង នៅប្រទេសកម្ពុជា និងម៉ោង៩ នៅប្រទេសបារាំង លោក សម រង្ស៊ី បានមានប្រសាសន៍ថាភស្តុ តាង និងឯកសារជាច្រើន នឹង ត្រូវលោក លើកឡើង នៅក្នុង សវនាការនោះ ។

ប៉ុន្តែលោកបានបដិសេធ មិន ទាន់ឆ្លើយប្រាប់ អ្នកកាសែតទេ ដោយបញ្ជាក់ថា វាជារឿងមិន ត្រឹមត្រូវ ។ ទោះយ៉ាងណា ក៏ លោកបង្ហាញចំណុចខ្លះ ដែល ត្រូវ បាន សាធារណៈជនដឹងដែរ ហើយ ដូចជាកាលពីពេលថ្មីៗ នេះ សាលាក្តីខ្មែរ ក្រហម ដែលខ្នាតស្តង់ដាអន្តរជាតិ បានចេញដីកា កោះហៅ អតីតមេដឹកនាំ ខ្មែរក្រហមចំនួន ៦រូបទៀត ដែលក្នុងនោះ មាន លោកហោ ណាំហុង ដែរ ។

លោកសម រង្ស៊ី បានថ្លែង នៅក្នុងពិធី គោរពវិញ្ញាណក្ខន្ធ អដ្ឋិធាតុជនរងគ្រោះ នៅបឹង ជើងឯក កាលពីខែមេសា ឆ្នាំ ២០០៨ ដោយអះអាងថា មាន ប្រធានគុក និងមេខ្មែរក្រហម ខ្លះ ជារដ្ឋមន្ត្រី ក្រសួងការបរ ទេសនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ។

អំណះអំណាងនេះ ត្រូវបាន លោកហោ ណាំហុង ប្តឹងលោក សម រង្ស៊ី ទៅ តុលាការប្រទេស បារាំងដោយទារជម្ងឺចិត្ត១០ម៉ឺន អឺរ៉ូ និងស្នើមិនឱ្យ លោកសម រង្ស៊ី បន្តបោះពុម្ពសៀវភៅមួយ ដែលមានចំណងជើងថា «ឬស ក្នុងថ្ម» ដែលខ្លឹម សារនៃសៀវ ភៅនោះ បាននិយាយចំឈ្មោះ លោកហោ ណាំហុង ពាក់ព័ន្ធ ជាមួយនឹងរបបខ្មែរក្រហម ។

តុលាការសាលាដំបូង បារាំង បានកាត់ក្តី ឱ្យលោកសម រង្ស៊ី បង់ប្រាក់ ជូន លោកហោ ណាំ ហុង ១អឺរ៉ូ និងអនុញ្ញាត ឱ្យបន្ត បោះពុម្ព សៀវភៅនោះដដែល ដោយគ្រាន់តែ កែឃ្លាមួយ នៅ ក្នុងសៀវភៅនោះប៉ុណ្ណោះ បើ សិនជាលោក សម រង្ស៊ី ចង់បោះ ពុម្ពបន្ថែមទៀត ។

លោកសម រង្ស៊ី មិនព្រមក៏ បានប្តឹងទៅសាលាឧទ្ធរណ៍ ជា បន្តទៀត ហើយ សាលាឧទ្ធរណ៍ ក៏បានបើកសវនាការ នៅវេលា សៀល នៅប្រទេសបារាំង ដែល ម៉ោងនៅប្រទេសកម្ពុជា យប់ ជ្រៅទៅហើយនោះ ។

អ្នកច្បាប់នានា និយាយថា សលាឧទ្ធរណ៍ បើកសវនាការ ករណីក្តីក្តាំ លោក សម រង្ស៊ី ជា មួយលោកហោ ណាំហុង នេះ ស្របពេលដែល តុលាការខ្មែរ ក្រហម ចេញកីកា ស្នើអោយ លោកហោ ណាំហុង ចូលខ្លួន ទៅបំភ្លឺនៅ សាលាក្តីខ្មែរក្រហម ពាក់ព័ន្ធ នឹងរបប៣ឆ្នាំ ៨ខែនិង ២០ថ្ងៃ ។

គួរបញ្ជាក់ថា តុលាការខ្មែរ ក្រហម បានកោះហៅមន្ត្រីជាន់ ខ្ពស់ គណបក្ស ប្រជាជនចំនួន៦ រូបទៀត ដែលក្នុងនោះ មាន លោកជា ស៊ីម ប្រធានគណបក្ស ប្រជាជន, លោកហេង សំរិន ប្រធានកិត្តិយស, លោក ហោ ណាំហុង ឧបនា យករដ្ឋមន្ត្រីនិង ជារដ្ឋមន្ត្រី ក្រសួងការបរទេស, លោកគាត ឈន់ ឧបនាយករដ្ឋ មន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុ ព្រមទាំង សមាជិកព្រឹទ្ធសភា ចំនួន២រូប ទៀត គឺលោក ស៊ឹម កា និង លោកអ៊ុក ប៊ុនឈឿន ។

លោកហ៊ុន សែន ធ្លាប់មាន ប្រតិកម្ម ប្រឆាំងមិនចង់អោយ សាលាក្តីកូនកាត់ មួយនេះ បន្ត ចេញដីកា កោះហៅអតីត មេ ដឹកនាំ ខ្មែរក្រហមបន្ថែមទៀត ទៅសាកសួរទេ៕

Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "ឯកសារជាច្រើនបានផ្តល់ជូនសាលាឧទ្ធរណ៏ប្រទេសបារាំង ពាក់ព័ន្ធបណ្តឹងហោណាំហុង"

Anonymous said...

ចុះហ៊ុន សែនទុកវាធ្វើអីដែរ ?????

Anonymous said...

ហោ ៥​ ហុង មាន​សញ្ជាតិ បារាំង ដែរ ទើប នាំគ្នា ឡើង តុលាកា បារាំង ទៅវិញ?