Featured Posts

Friday, March 26, 2010

សមរង្ស៊ីបង្ហាញពីលទ្ធភាពបោះបង្គោលព្រំដែន មិនឲ្យបាត់ដីខ្មែរបើគាត់ជា នាយករដ្ឋមន្រ្តី

ការបោះបង្គោលព្រំដែនរវាង ប្រទេសខ្មែរ ជាមួយប្រទេសជិត ខាង ជាពិសេស ជាមួយប្រទេស យួន ត្រូវបានប្រជាកសិករខ្មែរ និយាយថា បណ្តាលឱ្យបាត់បង់ ដីស្រែរបស់ពួកគាត់។ ការបាត់ បង់ដីស្រែ របស់ប្រជាកសិករ នេះបណ្តាល ឱ្យមានចលនាដែល ដឹកនាំដោយលោកសម រង្ស៊ី ប្រ ធានគណបក្សសម រង្ស៊ី កាលពី ថ្ងៃទី២៥ តុលា ២០០៩ បាន ដកតម្រុយបង្គោលព្រំដែនលេខ ១៨៥ ស្ថិតនៅក្នុងភូមិ កោះ ក្បានកណ្តាល ឃុំសំរោង ស្រុក ចន្ទ្រា ខេត្តស្វាយរៀង ។

ក្នុងសន្និសីទកាសែត Video Conference នៅឯទីស្នាក់ការ កណ្តាល នៃគណ បក្ស សម រង្ស៊ី កាលពីរសៀល ថ្ងៃទី២៥ ខែ មីនា ២០១០ម្សិលមិញ លោក សម រង្ស៊ី មានប្រសាសន៍ ប្រាប់ អ្នកសារព័ត៌មានថា លោកមាន ឧបករណ៍ទំនើប សម្រាប់វាស់ វែង ដើម្បីបញ្ជាក់ថា ខ្មែរបាត់ បង់ទឹកដីឬមិនបាត់បង់, ហើយ ឧបករណ៍នេះការពារបានបូរណ ភាពទឹកដែលក្នុងនោះ រួមទាំង ដីស្រែប្រជា កសិករខ្មែរ ទៀត ផង ។

ដោយសារ ការបោះបង្គោល ព្រំដែន ជាមួយប្រទេសជិតខាង ខ្មែរ ជាពិសេស ជាមួយប្រទេស យួន បង្កើតឱ្យមានសេចក្តីរាយ ការណ៍ថា កម្ពុជាបាត់បង់ដីទៅ យួននោះ, មន្ត្រីរដ្ឋាភិបាល បាន បញ្ជាក់ថា ការបោះបង្គោល ព្រំ ដែនជាមួយ យួន មិនបណ្តាលឱ្យ ខ្មែរបាត់បង់ទឹកដីទេ ។

នៅពេលដែល អ្នកសារព័ត៌ មានសួរថា បើសិនជាលោកធ្វើ ជានាយករដ្ឋមន្ត្រី តើត្រូវបោះ បង្គោលព្រំដែនបែបណា ដើម្បី បញ្ជាក់ថា មិនបាត់បង់ដីទៅប្រ ទេសជិតខាងនោះ ?

លោកសម រង្ស៊ី បានមានប្រ សាសន៍ថា «យើងគោរពរដ្ឋធម្ម នុញ្ញនៃព្រះរាជា ណាចក្រកម្ពុជា យើងគោរពសន្ធិសញ្ញាកិច្ចព្រម ព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលធានាបូរណភាពទឹកដីប្រ ទេសកម្ពុជា, យើងបើកចំហឱ្យ អ្នកសារព័ត៌មាន អោយសង្គម ស៊ីវិល ឱ្យអ្នកបច្ចេកទេស ឱ្យ តំណាងប្រជាពលរដ្ឋ ឱ្យអ្នកតំ ណាងរាស្ត្រ គ្រប់គណបក្សទាំង អស់ ធ្វើជា គណៈកម្មការមួយ ចុះទៅពិនិត្យ ព្រំដែន ទាំងអស់ គ្នា ដល់ទីកន្លែង យកឧបករណ៍ យកអ្នកជំនាញ សន្ធិសញ្ញា កិច្ច ព្រមព្រៀង...បើកចំហ » ។

លោកបានបន្តថា សព្វថ្ងៃនេះ យើងមាន បច្ចេកវិទ្យាទំនើប ហើយទៅពិនិត្យ វាស់វែង ដូចអ្វី ដែលលោក បានរៀបរាប់ខាង លើនេះទៅ ធ្វើអោយការបោះ បង្គោលព្រំដែន អត់មានការ សង្ស័យ អត់មានការចោទប្រ កាន់ថា កម្ពុជា បាត់បង់ទឹកដី ដោយសារ ការបោះបង្គោលព្រំ ដែនធ្វើឱ្យកសិករខ្មែរ បាត់បង់ ទឹកដីដោយសារការបោះបង្គោល ព្រំដែន ជាមួយប្រទេសជិតខាង ទៀតទេ ។ ប៉ុន្តែរដ្ឋាភិបាលសព្វ ថ្ងៃគណៈកម្មការព្រំដែនសព្វថ្ងៃ ខ្លាចការពិត ។

លោកសម រង្ស៊ី បានមានប្រ សាសន៍ថា «កុំខ្លាចការពិតយើង ត្រូវលើក តម្កើងការពិត យើង ពន្យល់ទាំងអស់គ្នា អោយយល់ ការពិត » ។

កាលពី ខែកុម្ភៈ ឆ្នាំ២០១០ លោកសម រង្ស៊ី បានបង្ហាញឯក សារ ភស្តុតាង ដែលបានរៀប ចំឡើង ដោយអ្នកជំនាញ ព្រំ ដែន នៅសហគមន៍អឺរ៉ុប អ្នកជំ នាញព្រំដែនខ្មែរ នៅឯប្រទេស បារាំង ដែលទទួលស្គាល់ដោយ អន្តរជាតិ ម្តងហើយ ធ្វើអោយ មន្ត្រីរដ្ឋាភិបាលខឹង ហើយបាន ដាក់ពាក្យបណ្តឹង ប្តឹង លោកទៅ តុលាការសាលាដំបូង រាជធានី ភ្នំពេញ ដោយចោទប្រកាន់ ២ ករណី គឺផ្សាយព័ត៌មានមិនពិត និងការក្លែងបន្លំឯកសារ ។

ឆ្លើយតបភ្លាមៗនោះ លោក សម រង្ស៊ី បានស្នើរដ្ឋាភិបាល ឬ គណៈកម្មការ ព្រំដែនរដ្ឋាភិបាល ថា បើចង់ដឹងថា កម្ពុជាបាត់ដី ឬមិនបាត់ ទៅយួន ដោយ ការបោះបង្គោលនោះ គួរតែនាំគ្នា ទៅព្រំដែន កន្លែងបោះបង្គោល ព្រំដែន ជាមួយគ្នា ហើយចុច GPS មើល នៅចំពោះមុខ អ្នកបច្ចេកទេស ចំពោះមុខ តំណាងប្រជាពលរដ្ឋ ចំពោះមុខ អ្នកកាសែត ចំពោះមុខ អ្នក សង្កេតការណ៍ ទៅបញ្ជាក់ថា តើ បាត់ ឬមិនបាត់នោះ ប្រាកដជា ដឹងច្បាស់ហើយ ។

ប៉ុន្តែរហូតដល់ពេលនេះ គេ នៅ មិនទាន់ឃើញ មន្ត្រីរដ្ឋាភិ បាលឆ្លើយតប ទៅនឹងការលើក ឡើងរបស់លោកសម រង្ស៊ី នេះ ដែលធ្វើឱ្យលោកសម រង្ស៊ី និង មហាជនខ្មែរ នៅតែគិតថាការ បោះបង្គោលព្រំដែន រវាងយួន និងកម្ពុជា នោះ បណ្តាលអោយ បាត់បង់ដីស្រែ ចូលទៅក្នុងប្រ ទេសយួនជាដដែល ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ជាច្រើនគ្រួសារនៅក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុក ចន្ទ្រា ខេត្តស្វាយរៀង បានអះ អាងថា ពួកគាត់បាត់បង់ដីស្រែ ចូលទៅក្នុងទឹកដីយួន នៅត្រង់ តម្រុយ បង្គោលព្រំដែន លេខ ១៨៥ ។ ជាមួយគ្នា នោះដែរ លោកសម រង្ស៊ី ដែលធ្វើការ ស្រាវជ្រាវ ដោយមានក្រុម អ្នកជំនាញ អ្នកបច្ចេកទេស ជាតិ និងអន្តរជាតិនោះ បានរកឃើញ ថា ការ បោះបង្គោលព្រំដែនជា មួយយួន ត្រង់តម្រុយ បង្កោល លេខ១៨៤, ១៨៥, ១៨៦ និង ១៨៧នោះ បណ្តាលអោយបាត់ បង់ដីខ្មែរ នៅកន្លែងខ្លះរាប់រយ ម៉ែត្រឯណោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "សមរង្ស៊ីបង្ហាញពីលទ្ធភាពបោះបង្គោលព្រំដែន មិនឲ្យបាត់ដីខ្មែរបើគាត់ជា នាយករដ្ឋមន្រ្តី"