ប្រទេសសៀមកាលពីថ្ងៃសុក្រម្សិលមិញបានសម្រេចលុបចោលកិច្ចព្រមព្រៀង ទ្វេភាគី MOU លើដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាដែលបានធ្វើឡើងកាលពី ឆ្នាំ២០០១ក្នុងការគ្រប់គ្រងរបស់លោក ថាក់ស៊ីននិងព្រមានបិទច្រកព្រំដែនកម្ពុជា ជាមួយប្រទេសសៀមទាំងអស់ បើកម្ពុជានៅតែធ្វើឲ្យស្ថានភាពប្រទេសទាំងពីរ កាន់តែតានតឹងនោះ។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងថា សម្រាប់ ប្រទេសកម្ពុជានៅតែរក្សាជំហរក្នុងការរក្សាទំនាក់ទំនងទ្វេភាគីជាមួយប្រទេសថៃ ហើយបើថៃសម្រេចយ៉ាងណានោះគឺអាស្រ័យលើភាគីថៃ។
ជាមួយគ្នានេះឧបនាយករដ្ឋមន្រ្តីសៀម ស៊ូថេប ថងស៊ូបាន់ ក៏បានគម្រាមបិទ ច្រកព្រំដែនកម្ពុជា-ថៃ ប្រសិនបើកម្ពុជានៅបន្តឥរិយាបទបែបនេះដាក់ថៃជាបន្ត ទៀតនោះ។
-លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាក៏បានឲ្យដឹងផងដែរថា បើសៀមបិទច្រកព្រំដែនអ្នកដែលខាតបង់គឺថៃច្រើនជាងខ្មែរ ហើយប្រទេស កម្ពុជានឹងប្រកាន់ជំហរដូចគ្នានេះដែរ៕
1 comments: on "រដ្ឋាភិបាលសៀមលុបចោលកិច្ចព្រមព្រៀងទ្វេភាគី MOU និងគម្រាម បិទច្រកព្រំដែនជាមួយកម្ពុជា"
អាស្អីគេនេះ ចង់រំលោភដីខ្មែរទៀតហើយ ពីមុនដីគោក មិនទាន់ផុតផង អាឡូវចង់លួយដែនសមុទ្រម្តង...។
Post a Comment