Featured Posts

Saturday, November 07, 2009

តុលាការផ្តន្ទាទោសអ្នកកាសែត រស់ សុឃិត ជាប់ពន្ធនាគាររយៈ ពេល២ឆ្នាំ

លោក រស់ សុខឃិត
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញនេះបានសម្រេចផ្តន្ទាទោសអ្នក កាសែត រស់ សុឃិត ឲ្យជាប់ពន្ធាគាររយៈពេល២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត នៅក្រោមបណ្តឹងរបស់លោក សយ សុភាព បណ្តាធិការកាសែតដើមអំពិលដ៏មាន ឥទ្ធិពល។

លោក ឆាយ គង់ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានសម្រេច ប្រកាសសាលក្រមដោយផ្តន្ទាទោសដាក់ពន្ធាគារលោក រស់ សុឃិត រយៈពេល ២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត ដោយការផ្ញើសារតាមរយៈទូរស័ព្ទដៃគំរាមកំហែង ទៅលើលោក សយ សុភាព។

គួរបញ្ជាក់ថា លោក រស់ សុឃិតត្រូវបានប៉ូលិសក្រសួងមហាផ្ទៃចាប់ខ្លួនបន្ទាប់ពី បានផ្ញើសារតាមទូរស័ព្ទគំរាមកំហែងលោក សយ សុភាព ចាងហ្វាងកាសែតដើម អំពិល និងបានចោទសួរពាក់ព័ន្ធនឹងការទារប្រាក់ពីស្រ្តីឈ្មោះ ខែ ដារ៉ា ហៅហ្គិច បន្ទាប់ពីស្រ្តីរូបនេះបានប្រើកាំភ្លើងបាញ់បោះសេរីក្នុងហេតុការណ៏មួយកាលពីខែ កញ្ញាកន្លងទៅ។

លោក សយ សុភាព ធ្លាប់បានឲ្យដឹងថា លោកធ្លាប់បានទទួលសារគំរាមកំហែង តាមទូរស័ព្ទពីម្ចាស់លេខទូរស័ព្ទដែលនគរបាលចាប់ខ្លួននេះជាច្រើនដង ហើយ នៅពេលសហការីរបស់លោកបានព្យាយាមទូរស័ព្ទទៅវិញ ទូរស័ព្ទនោះពុំមាន ការឆ្លើយតបទេ ដោយលោកថា អ្នកកាសែតរូបនេះបានបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ របស់លោក៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

6 comments: on "តុលាការផ្តន្ទាទោសអ្នកកាសែត រស់ សុឃិត ជាប់ពន្ធនាគាររយៈ ពេល២ឆ្នាំ"

Anonymous said...

*I am so sorry about one khmer intellectual JAILED by unfair khmer Robot judge.
*The Point is: who win who is the KING.
*Fighting with DOG,Shoudl wath out the Boss.
*SOY SO PHEAP Righ now his look like Kong kong in king Palace....next 10 years more...Maybee...he will be look like K.R PHOUN -PHEAP or Mr OUM MA NARIN in year 1970.
YOUNGER 1970-75

Anonymous said...

wath out= watch out
sorry

Anonymous said...

Dear: aip outt dom SOY SO PHEAP
*Righ now you have a Power and you can call to Mr Hun sen anytime if you want it.
*you can put any body in Jail if you want it.
* I guested no body can touch you now. Rorss so khith knew well about this situation.why his crazy like that?. 2 years in jail for one guy had high educate like him?.
*I think if you have a Good Brain you can not sleep well when you see one guy sleeping in kouk Prey sor.
*Every body hate POl POT Regime...but some time they done Bad than that regime like Soy so pheap for example.
*WHO WIN WHO IS THE KING?

Anonymous said...

ខ្ញុំមានការសោកស្តាយណាស់ ដែលបានឭដំណឹង បែបនេះ លោកសុខឃិត ជាមនុស្សមានទេពកោសល្យ ម្នាក់ដែរ លោកធ្លាប់បានបំរើការអោយបណ្តាញព៌តមាន សំខាន់មួយចំនួនផង។

ចុះ! អា ភាពហ្នឹងម្តេចក៏ខ្លាំង ប្រហែលនឹង ហ៊ុន សែន ទៅណ៎។ អាមួយនេះ កើតមិនទាន់បាន ប៉ុន្មានខែ ផង ចេះដុសធ្មេញខាំគេខាំឯងទៅហើយ។

Anonymous said...

*SOY SOPHEAP WILL GO TO JAIL WHEN ONE REVOLUTION UNDER KHMER NATIONALISTS TEAM APPEARE THE SAME YEAR 1970-75.
YOUNGER1970-75

Anonymous said...

DEAR BROTHER RORSS SOKHITH
*Please take care your health well and keep your mind strong....because in UNFAIR REGIME...All khmer Nationalists can not living Peace in that regime.
[[ PEARKK PEETH RAING SLAING]