Featured Posts

Saturday, November 07, 2009

សាលាឧទ្ធរណ៏ពន្យារពេលជាលើកទីពីរករណីសវនាការលោកស្រី ជា រដ្ឋា

លោកស្រីយ៉ាសុខនីម និងនាងអ៊ីនសុខលីដា
សាលាឧទ្ធរណ៏នៃប្រទេសកម្ពុជាបានពន្យារពេលជាលើកទីពីរក្នុងការបើកសវនា ការលើករណីលោកស្រី ជា រដ្ឋា អតីតមន្រ្តីប៉េអឹមលើផ្ទៃប្រទេសទាក់ទិននឹងការ វាយប្រហារដោយទឹកអាស៊ីតទៅលើអ្នកស្រី យ៉ា សុខនីម ម្តាយមីងនាង អ៊ីន សុខលីដា។

ការពន្យារពេលសវនាការនេះគឺដោយសារតែជនជាប់ចោទជាបក្ខពួកលោកស្រី ជា រដ្ឋា មិនមានមេធាវីការពារក្តី។

តុលាការរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែសីហា បានសម្រេចឲ្យលោកស្រី ជា រដ្ឋា និងបក្ខពួក៦នាក់ទៀតដែលជាប់សង្ស័យក្នុងករណីជះទឹក អាស៊ីតរួចទោស ដោយសំអាងថាខ្វះភស្តុតាងនៅក្នុងការវិនិច្ឆ័យ។

គួររំលឹកថា លោកស្រី យ៉ា សុខនីម ត្រូវបានជនដៃដល់ជះទឹកអាស៊ីតស្រោច លើខ្លួនប្រាណខណៈដែលលោកស្រីចាកចេញពីគ្លីនិកសុខភាពរ៉ាក់ក្បែរផ្សារទួល ទំពូង ដែលករណីនេះត្រូវបានគេសង្ស័យទៅលើលោកស្រី ជា រដ្ឋា ដែលមាន ស្នេហាជាមួយនាង អ៊ីន សុខលីដា ជាក្មួយស្រីរបស់អ្នកស្រី៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "សាលាឧទ្ធរណ៏ពន្យារពេលជាលើកទីពីរករណីសវនាការលោកស្រី ជា រដ្ឋា"

Anonymous said...

*UNFAIR JUSTICE
*UNFAIR JUDGE
*UNFAIR EVERYTHING ARE IN HUN SEN REGIME.BUT EVERYTHINGS ARE GOOD FOR CPP LOOK LIKE IN POLPOT REGIME 1975-78-79 or KING SIHA NOUK REGIME YEAR 1955-74-75.
THANKS2009

Anonymous said...

1955-70-74-75-76 unt'il his Jailed by Polpot.
THANKS 2009