Featured Posts

Saturday, November 07, 2009

លោក សម រង្ស៊ី ព្រួយនឹងខ្មែរ២០ម៉ឺននាក់កំពុងរស់ធ្វើការនៅប្រទេស សៀមក្រោយជម្លោះនាយករដ្ឋមន្រ្តីខ្មែរនិងសៀមឈានដល់ការដកទូត

លោក សម រង្ស៊ី សមាជិកសភាកម្ពុជា និងជាប្រធានគណបក្សប្រឆាំងសមរង្ស៊ី ព្រមជាមួយមន្រ្តីអង្គការសង្គមស៊ីវិលនានាមើលឃើញថា ជម្លោះការទូតដែល បញ្ឆេះឡើងពីការតែងតាំង ថាក់ស៊ីន ឲ្យធ្វើជាទីប្រឹក្សារដ្ឋាភិបាលខ្មែរនោះថា ជា រឿងគ្មានន័យ ហើយគ្មានប្រយោជន៏អ្វីសម្រាប់ប្រទេសកម្ពុជា និងប្រជារាស្រ្តខ្មែរ ទាល់តែសោះ។

លោកសម រង្ស៊ីបានមានប្រសាសន៏សម្តែងក្តីបារម្ភដល់ពលករខ្មែរប្រមាណជាង ២០ម៉ឺននាក់ដែលកំពុងរស់ធ្វើការនៅលើទឹកដីសៀម ដែលជនជាតិខ្មែរទាំងនោះ បានចាកចេញពីប្រទេសកម្ពុជាព្រោះតែរដ្ឋាភិបាលនៃលោក ហ៊ុន សែនមិនមាន សមត្ថភាពដើម្បីជួយបង្កើតការងារឲ្យជនជាតិខ្មែរប្រកបរបរចិញ្ចឹមជីវិតនៅក្នុង ស្រុកកំណើតរបស់ខ្លួននោះ។

ដោយលោកបានថ្លែងថា «ខ្ញុំបារម្ភដល់ជនជាតិខ្មែរ២០ម៉ឺននាក់កំពុងរស់នៅក្នុង ប្រទេសថៃ ដោយសារគ្មានការងារធ្វើ អត់ការងារធ្វើនៅក្នុងប្រទេសកម្ពុជា ដូច្នេះ ពួកគាត់ក៏បានសម្រេចចិត្តឆ្លងដែនទៅប្រទេសថៃ ហើយធ្វើការនៅទីនោះ។ ចុះ បើអត់មានទំនាក់ទំនងការទូតត្រឹមត្រូវជាមួយថៃ តើអ្នកណាជួយខ្មែររាប់សែន នាក់នេះដែលកំពុងរស់នៅក្នុងប្រទេសថៃនោះ? ខ្ញុំមានការព្រួយបារម្ភ និងចង់ឲ្យ សភាពការណ៏វិវឌ្ឍន៏មកធម្មតាវិញ»។

យ៉ាងណាក៏ដោយមេដឹកនាំគណបក្សប្រឆាំងរូបនេះក៏បានបង្ហាញនូវជំហររបស់ ខ្លួនចំពោះបញ្ហាជម្លោះនយោបាយការទូតដ៏ក្តៅគគុករវាងកម្ពុជានិងសៀមផ្តើមពី ការតែងតាំងលោក ថាក់ស៊ីន ធ្វើជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន និង រដ្ឋាភិបាលកម្ពុជា ដោយបង្ហាញនូវចក្ខុវិស័យវែងឆ្ងាយហួសពីអ្វីជាជម្លោះកំប៉ិច កំប៉ុកដែលមិនសមបើកើតមានឡើងរវាងប្រទេសជិតខាងទាំងពីរនេះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "លោក សម រង្ស៊ី ព្រួយនឹងខ្មែរ២០ម៉ឺននាក់កំពុងរស់ធ្វើការនៅប្រទេស សៀមក្រោយជម្លោះនាយករដ្ឋមន្រ្តីខ្មែរនិងសៀមឈានដល់ការដកទូត"