Featured Posts

Wednesday, November 25, 2009

តុលាការក្រុងភ្នំព្ពេញសំរេចឱ្យ មឿង សុន ជាប់ពន្ធនាគារ

តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ វិច្ឆិកា ២០០៩ បាន បើកសវនាករណីលោកមឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរឡើង វិញ ដោយរក្សាទុកសាលក្រមកាលពីការកាត់ក្តីលើកមុនដែរ គឺសំរេចអោយ ជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់១៥លានរៀល ពីបទផ្សាយព័ត៌មានមិន ពិត ។

លោកមឿង សុន ត្រូវបាន មេធាវីរដ្ឋាភិបាលប្តឹងពីបទមានមតិរិះគន់ទៅលើ ការដាក់តាំងអំពូលភ្លើងនៅអង្គរវត្ត ដែលលោកអះអាងថា កំដៅនៃភ្លើងអាចធ្វើ អោយប៉ះពាល់ប្រាសាទអង្គរវត្ត ដែលជាមរតកមានតម្លៃរបស់ខ្មែរមិនអាចកាត់ ថ្លៃបាន។ នៅក្រោយពីការមានមតិនេះ បានធ្វើឱ្យមានការប្តឹងផ្តល់ ហើយរដ្ឋា ភិបាលក៏បានដកភ្លើងនោះចេញពីកន្លែងដាក់តាំងនៅតាមថ្មអង្គរដែរ។

លោកឆាយ គង់ ចៅក្រមកាត់ក្តីបានសំរេចអោយលោក មឿង សុន មានទោស ដូចដែលកាត់ទោសពីលើកមុនដដែល គឺជាប់ពន្ធនាគារចំនួន២ឆ្នាំ និងផាក ពិន័យជាប្រាក់ចំនួន១៥លានរៀល។ សវនាការកាលពីលើកមុន គឺប្រព្រឹត្តទៅ នៅថ្ងៃទី១៤ កក្កដា ២០០៩ ដែលសវនាការទាំង២លើកនេះ គ្មានវត្តមានលោក មឿង សុន ដូចគ្នា។ ការសំរេចរបស់លោកចៅក្រមនេះ បានធ្វើឱ្យមានការរិះ គន់ថា អយុត្តិធម៌ និងជាការគាបសង្កត់ ទៅលើការបញ្ចោញមតិនៅប្រទេស កម្ពុជា ។

លោកមឿង សុន បានមាន ប្រសាសន៍ប្រាប់ខ្មែរម្ចាស់ស្រុកពីប្រទេសបារាំង កាលពីរសៀលម្សិលមិញគឺនៅក្រោយពីលោក ទទួលដំណឹងអំពីលទ្ធផលនៃ ការកាត់ក្តីលោកថា «នេះគឺជាការធ្វើតាមនីតិវិធី របស់តុលាការ។ ការកាត់ក្តីនេះ ពុំមានអ្នកចុងចោទចូលទៅបំភ្លឺ ដោយសារខ្ញុំមានការភ័យខ្លាចក្នុងការចាប់ចង ដាក់ពន្ធនាគារ ដោយតុលាការកាត់ទោសពីមុនរួចមកហើយ។ អ៊ីចឹងនេះជានីតិ វិធីសមស្របរបស់តុលាការ»។

លោកមឿង សុន បានបន្តថា តុលាការបានសំរេចអោយ រដ្ឋាភិបាលជាអ្នកត្រូវ នោះគឺជាកិត្តិយស។ ដូច្នេះលោកបានឱ្យមេធាវីរបស់លោកដាក់ប្តឹងទៅឧទ្ធរណ៍ ដើម្បីឱ្យលោកចៅក្រមបានដឹងអំពីបំណង របស់លោករឿងប្រាសាទអង្គរវត្ត ហ្នឹង។

លោកមឿង សុន បានថ្លែងថា លោកសរសេរលិខិតជូន លោកហ៊ុន សែន រឿង ក្រុមហ៊ុនកូរ៉េដាក់តាំងអំពូលភ្លើងតាមថ្មអង្គរវត្តនោះ មិនមែនជាចេតនាអាក្រក់ របស់លោកទេ ហើយក៏មិនមែនបំបាក់មុខមាត់របស់អាជ្ញាធរអប្សរាដែរ គឺគ្រាន់ តែជាចេតនាមួយដោយសុច្ចរិតរបស់លោក ក្នុងការបារម្ភខូចសោភ័ណភាព អង្គរវត្តដោយសារតែការដាក់ភ្លើងនេះ។

លោកមឿង សុន បញ្ជាក់ថា តុលាការមានឆន្ទានុសិទ្ធិក្នុងការអនុគ្រោះដល់ជន ណាមួយដែលធ្វើខុសដោយអចេតនា។ លោកបន្តថា នៅចុហសប្តាហ៍នេះ លោកនឹងធ្វើលិខិតពីប្រទេសបារាំង សុំសេចក្តីអនុគ្រោះពីលោកសុខ អាន ប្រធានអាជ្ញាអប្សរាដោយលោកគ្មានបំណងអាក្រក់ បំបាក់មុខបំបាក់គាត់នោះ ទេ ហើយលោកសង្ឃឹមថា លោកសុខ អាន នឹងមានការយោគយល់ដោយសារ តែរដ្ឋាភិបាលកម្ពុជា ទើបតែបានចូលជាសមាជិករបស់គណៈកម្មការបតិកភ័ណ្ឌ ពិភពលោក។ លោក មឿង សុន ក៏បានថ្លែងអំណរព្រះគុណព្រះមហាក្សត្រ ដែលបានទទួលសំណើរបស់អង្គការក្រៅរដ្ឋាភិបាល ដែលស្នើព្រះរាជអន្តរាមន៍ ជូនលោក។

គួរបញ្ជាក់ថាព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី បានស្នើលោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពិនិត្យលើសំណុំរឿងរបស់លោកមឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ដែលត្រូវបានតុលាការសាលាដំបូងរាជ ធានីភ្នំពេញកាត់អោយមានទោសពីបទផ្សាយព័ត៌មានមិនពិត៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "តុលាការក្រុងភ្នំព្ពេញសំរេចឱ្យ មឿង សុន ជាប់ពន្ធនាគារ"

Anonymous said...

*Since year 1975,,,the pure real khmer Blood and Nationalists got killed by Polpot under chinese communists plans and Viet-cong set up Blames Plans.
*The symboles of pure khmer owners of Country Down by viet-nam and chinese Blood.
*Sok an
*Hor nam hong
*Va kim hong
*Cham pra sith [Former name Hong you tek leng].
*sok kong
*...ect.....they're became a HUN SEN Partners and continued to killed Pure khmer peoples blood unt'il now.
*The real pure khmer are gone by CHINESES and Viet-nam Blood since year 1975-79...Now.
WAKE UP PURE KHMER BLOOD