Featured Posts

Thursday, November 05, 2009

អភិបាលខេត្តកោះកុង យុទ្ធ​ ភូថង នឹងត្រូវដកពីតំណែង

លោក យុទ្ធ​ ភូថង
លោក យុទ្ធ​ ភូថង អភិបាលខេត្តកោះកុងនឹងត្រូវដកចេញពីតំណែងចៅហ្វាយ ខេត្តនេះ ហើយដាក់ជំនួសមកវិញដោយអភិបាលស្រុកស្រែអំបិលដែលគេស្គាល់ ថាជាសាច់ឈាមលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការ ពារជាតិ។ នេះបើតាមការអះអាងពីប្រភពដែលគួរឲ្យជឿទុកចិត្ត និងសុំមិនឲ្យ បញ្ចេញអត្តសញ្ញាណ។

សេចក្តីរាយការណ៏បានឲ្យដឹងថា ការដកលោក យុទ្ធ ភូថង ពីអភិបាលខេត្តកោះ កុងទំនងជាគាត់គ្មានសមត្ថភាពធ្វើការបង្រ្កាបទៅលើបទល្មើសជាច្រើននៅក្នុង ខេត្តកោះកុងដូចជាការបូមខ្សាច់ដែលប្រឆាំងនឹងបទបញ្ជានាយករដ្ឋមន្រ្តី ដែល បណ្តាលឲ្យមានការតវ៉ារបស់ប្រជាពលរដ្ឋរាប់រយនាក់នៅក្នុងខេត្តនោះ។

រឿងអាស្រូវនៅខេត្តកោះកុងដែលថ្មីៗបំផុតមួយទៀត គឺមានក្រុមហ៊ុនឯកជន ចំនួនពីរឈ្លោះដណ្តើមដីគ្នាធ្វើឲ្យមានការប៉ះពាល់ដល់ដីស្រែរបស់ប្រជាពលរដ្ឋ រាប់រយហិកតានៅឃុំជីខក្រោមផងដែរ។

ប៉ុន្តែទោះជាយ៉ាងណាមិនទាន់មានព័ត៌មានផ្លូវការទេថា តើលោក យុទ្ធ ភូថង មានកំហុសអ្វីនោះទេសម្រាប់ការដកហូតពីតំណែងនេះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

2 comments: on "អភិបាលខេត្តកោះកុង យុទ្ធ​ ភូថង នឹងត្រូវដកពីតំណែង"

Anonymous said...

*it is does'nt Matter you are Good or no Good. IN ONE UNFAIR Regime...they will Delete you from your job like [ Dorkk SPEIY ].
*Youth phou Thorng... now !!!
*Keo choup Tau Ma.... Next???. >>>>>>>... Hun Neng will release him soon.
CHAO TOOCH

Borey said...

យុទ្ធ ពូថង ហ្នឹងមនុស្សមិនកើតទេ ដកអញ្ចឹងវាត្រូវហើយ ប៉ុន្តែដាក់អ្នកផ្សេងមក វាអាដែលៗ ហ្នឹង....