វាបានក្លាយទៅជាការបញ្ចើចបញ្ចើរ ដ៏អាក្រក់មួយ នៅពេលដែល មានរលកបាតុកម្ម មិនដាច់
សូររបស់ ក្រុមមន្ត្រីរាជការតូចតាច ទាមទារឱ្យមាន ការតម្លើងប្រាក់បំណាច់ ប្រយោជន៍អាចឱ្យ
ពួកគេ រស់នៅជីវភាពសមរម្យបាន ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាល បែរជាបាន សម្រេចផ្តល់
ប្រាក់បំណាច់ ឱ្យតែមន្ត្រីប្រដាប់អាវុធ ជាន់ខ្ពស់ មួយក្តាប់តូច ដែលមាន ទាហាន និងប៉ូលិស។
ផ្អែកតាម អនុក្រឹត្យមួយ ដែលត្រូវបាន ស្នើដោយ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោក គាត ឈន់
ត្រូវបាន នាយករដ្ឋមន្ត្រី ហ៊ុនសែន ធ្វើការសម្រេច កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១០កន្លងទៅ
ដោយ ផ្តល់ប្រាក់បំណាច់ ឱ្យមន្ត្រីប្រដាប់អាវុធ ដែលមាន ទាហាន និងប៉ូលិសចាប់ពីថ្នាក់ទី១
ដល់ទី១០ ចំនួន៥០ភាគរយ។
យ៉ាងណាក៏ដោយនៅចំពោះមុខស្ថានភាពដ៏អយុត្តិធម៌ នៃការបែងចែកផលរបស់សង្គមនេះ
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានថ្លែងថា រដ្ឋាភិបាលគួរតែគិតគូរ
ដល់ពលទាហាន ពលប៉ូលិស ដែលកំពុងឈរជើងនៅទូទាំងប្រទេសកម្ពុជាផង ដែលពួក
គេបាននឹងកំពុងុតែប្រឈមមុខយ៉ាងធ្ងន់ធ្ងរទៅនឹងបញ្ហាជីវភាព បញ្ហាសុខាភិបាល។
ហើយដោយសារករណីនេះ បណ្តាលឱ្យកូនចៅរបស់គេជាច្រើនមិនបានចូលសាលារៀន។
បច្ចុប្បន្ននេះប្រាក់បៀវត្សរ៍ដែលមន្ត្រីបុគ្គលិកសាមញ្ញរបស់រដ្ឋទទួលបាន គឺមានប្រមាណជាង
១០ម៉ឺនរៀល ស្មើនឹងជាង៣០ដុល្លារ ខណៈដែលមន្ត្រីចាប់ពីប្រធាននាយកដ្ឋានឡើងទៅ
ទទួលបានជាង១លានរៀល ប្រមាណ២៥០ដុល្លារ រួមទាំងមានរបបសាំង និងថ្លៃប្រើប្រាស់
ទូរស័ព្ទទៀតផងនោះ៕

0 comments: on "រដ្ឋាភិបាលសម្រេចតម្លើងប្រាក់បំណាច់ដល់មន្ត្រីប្រដាប់អាវុធជាន់ខ្ពស់"
Post a Comment