Featured Posts

Wednesday, April 21, 2010

ADB ព្រមានដោយប្រុងប្រយ័ត្នថា ស្ថានភាពក្រីក្រក្នុង ប្រទេសកម្ពុជាបាន កើនឡើង

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បើទោះបីជាបានព្យាករណ៍អំពីំអត្រាកើនឡើងនៃសេដ្ឋកិច្ចកម្ពុជាសម្រាប់ ឆ្នាំ២០១០ថា នឹងកើនឡើង៤,៥ ភាគរយ ដោយចងភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងៗក្តីក៏នៅក្នុងរបាយ ការណ៍ របស់ ខ្លួនចំនួន ១២ទំព័រដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារនោះបានធ្វើការព្រមានថា ភាពក្រីក្រនឹងកើនឡើងខ្លាំងនៅតាមទីជនបទ។

លោក អេរ៉ិច ហ្វីត សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាបានថ្លែងតាមរយៈអ្នកបក ប្រែភាសាថាកម្ពុជាត្រូវតែធ្វើយ៉ាងណាដើម្បីជួយដល់អ្នករងគ្រោះនៅតាមទីជនបទ, ការពង្រឹងការ ប្រកួត ប្រជែងលើផលិតផលវាយនភ័ណ្ឌការគិតគូរអំពីវិស័យកសិកម្មនិងការធ្វើយ៉ាងណាឱ្យផលិតផល កសិកម្មរបស់កសិករខ្មែរមានទីផ្សារ។

ទស្សនៈវិស័យដែលត្រូវបានបង្ហាញដោយអ្នកជំនាញការស្ថាប័នហិរញ្ញវត្ថុមួយនេះ គឺជាលក្ខខណ្ឌដ៏ ចាំបាច់ មួយចំពោះ ការកើនឡើងនៃសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១០ តាមតួលេខដែលគេបានគ្រោង ទុក៤,៥ភាគរយ។ ប៉ុន្តែអ្វីដែលសំខាន់នោះ តើកម្ពុជាបានបំពេញភាពខ្វះចន្លោះរបស់ខ្លួនហើយ ឬនៅ ?

ក្នុងបរិបទកម្ពុជាបច្ចុប្បន្នត្រូវបានគេមើលឃើញថាដីធ្លីសម្រាប់ប្រកបរបរកសិកម្មប្រមាណ២,៥លាន ហិក​​តា ត្រូវបានក្រុមហ៊ុនធំៗធ្វើការរឹបអូសពីកសិករខ្មែរ ខ្លះបានយកទៅព្យួរស្លាកទុកលក់បន្តដែលជា ហេតុធ្វើឱ្យកសិករខ្មែរដែលជាថាមពលជម្រុញសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះបាត់បង់មុខរបរ បាត់បង់តួនាទីរបស់ខ្លួនក្នុងការជួយជម្រុញសេដ្ឋកិច្ច របស់ប្រទេស។ ម៉្យាងទៀតគេក៏កត់សម្គាល់ឃើញ
ផងដែរថាក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជារហូតមកដល់ពេលនេះ ហាក់មិនទាន់បំពេញតួនាទីរបស់
ខ្លួនក្នុងការស្វែងរកទីផ្សារ សម្រាប់លក់ផលិតផល ជាពិសេសផលិតផលកសិកម្មរបស់កសិករខ្មែរនៅ
ឡើយទេ ដែលជាហេតុធ្វើឱ្យផលិតផលកសិកម្មរបស់កសិករខ្មែរភាគច្រើនដែលមានដូចជាពោត ដំឡូង កៅស៊ូជាដើមស្ថិតក្នុងការជាន់ឈ្លីតម្លៃពីឈ្មួញនៃប្រទេសជិតខាង ធ្វើឱ្យកសិករអស់ទឹកចិត្ត។

យោងទៅលើស្ថានភាពនេះ ពួកអ្នកសង្កេតការណ៍សេដ្ឋកិច្ចជាច្រើនបានមើលឃើញថា ការព្យាករណ៍
តួលេខសម្រាប់ការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលផ្តល់ឱ្យ ដោយ ADB អាចក្លាយទៅ
ជារឿងចំអកឡកឡឺយដ៏ជូរចត់មួយបើសិនជារដ្ឋាភិបាលនៃប្រទេសនេះពុំបានបំពេញលក្ខខណ្ឌក្នុងការ
ជំរុញឱ្យ សេដ្ឋកិច្ចរបស់ខ្លួនមានការកើនឡើងដោយចីរភាព និងពិតប្រាកដទេនោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ADB ព្រមានដោយប្រុងប្រយ័ត្នថា ស្ថានភាពក្រីក្រក្នុង ប្រទេសកម្ពុជាបាន កើនឡើង"