Featured Posts

Wednesday, April 21, 2010

ហេងពៅសរសេរសៀវភៅសរសើរហ៊ុនសែន


ហេង ពៅ អតីតស្នងការនគរបាល ក្រុងភ្នំពេញ បានចេញផ្សាយ សៀវភៅ
មួយក្បាល មានចំណង ជើង​ថា «យុទ្ធសាស្រ្តរំលត់ ភ្លើងសង្រ្គាម នៅកម្ពុជា»
ដែល សៀវភៅនោះ បានសរសើរ នាយករដ្ឋមន្រ្តី ហ៊ុន​ សែន យ៉ាងខ្លាំង។

នៅជិតទំព័រចុងក្រោយនៃសៀវភៅដែលមានកម្រាស់២២៧ទំព័រដែលបានបោះពុម្ពផ្សាយកាលពីខែ
មករា​ អតីតមន្រ្តីនគរបាលជាន់ខ្ពស់ដែលកំពុងជាប់ពន្ធនាគាររូបនេះបានសរសើរនាយករដ្ឋមន្រ្តី
ហ៊ុន​ សែន​ ថា ជាកំពូលអ្នកការទូតក្នុងចំណោមមេដឹកនាំកម្ពុជាមុនៗ ដែលក្នុងនោះលោកបានហៅ
នាយករដ្ឋមន្ត្រី ហ៊ុន សែនថា «សម្តេចតេជោ»។

នៅក្នុងកថាខណ្ឌមួយ ដែលត្រូវបានដកស្រង់ចេញពីសៀវភៅនោះ គឺថា «ភាពពិសេសនៃយុទ្ធ
សាស្រ្តការទូតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺមិនយកទស្សនវិជ្ជាណាមួយ
ជាសត្រូវ ដែលថាមិនអាចចរចាបានជាមួយកម្ពុជានោះទេ»។ លោកបន្តថា «សម្តេច មិនដែលយក
និន្នាការអ្នកនយោបាយកម្ពុជាទាំងឡាយជាសត្រូវស្លាប់រស់នោះទេ ឬថា មិនមែនមិនអាចចរចា ឬ
សម្រុះសម្រួលគ្នាបាននោះទេ ដែលនោះមានន័យថា ពួកគេគ្រាន់តែជាគូបដិបក្ខនយោបាយ ដែល
អាចចរចានិងសម្រុះសម្រួលបាន...»។

លោក កៅ ស៊ូផា មេធាវីការពារក្តី ហេង ពៅ ដែលបានជួយពិនិត្យសៀវភៅនោះមុនពេលបោះពុម្ព
បានថ្លែងថា លោក ហេង ពៅ មិនបានសរសើរនាយករដ្ឋមន្រ្តី ហ៊ុន សែន នោះទេ ប៉ុន្តែលោកគ្រាន់
តែរៀបរាប់អំពីការពិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគ្រាន់តែដើម្បីបង្ហាញពីក្តីស្រឡាញ់
ប្រទេសជាតិរបស់លោក ទោះបីជាលោកជាប់ពន្ធនាគារក៏ដោយ។ លោកកៅ ស៊ូផា បានថ្លែងបញ្ជាក់
ថា «ចំពោះរឿងក្តីរបស់លោក ហេង ពៅ តុលាការនឹងមិនរកយុត្តិធម៌សម្រាប់លោកបាននោះទេ គឺ
មានតែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែប៉ុណ្ណោះដែលអាចជួយសង្រ្គោះលោកបាន»។

លោក ហេង ពៅ អតីតស្នងការនគរបាលដែលគេខ្លាចញញើតក្នុងអំឡុងពេលកាន់អំណាចរបស់
លោក​ ត្រូវបានចាប់ខ្លួនពីប្រទេសម៉ាឡេស៊ីកាលពីឆ្នាំ២០០៦ ហើយបច្ចុប្បន្ននេះកំពុងជាប់ពន្ធនាគារ
ទៅតាមអំណាចសាលក្រម​ របស់តុលាការនូវចំនួនទោស៩០ឆ្នាំ ពីបទឃាតកម្ម ចាប់ជំរិត និងគាប
យកលុយ។​ ចាប់តាំងពីការចាប់ខ្លួនលោកមក តុលាការបានបង្កកប្រាក់របស់លោកក្នុងគណនីចំនួន
៥ក្នុងធនាគារកាណាឌីយ៉ា៕

(ដកស្រង់ពី កាសែតភ្នំពេញប៉ុស្តិ៍)
read more...

លោកហង្សចក្រា ប្តេជ្ញាបន្តមនសិការខ្លួនដូចដើម


លោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកដែលទើបតែត្រូវបាន ដោះលែងពីពន្ធនាគារ
ព្រៃសកាលពីថ្ងៃអង្គារសប្តាហ៌មុនមួយថ្ងៃមុនពេល ពិធីបុណ្យចូលឆ្នាំខ្មែរ ចូលមកដល់ លោក
បានប្តេជ្ញាថា លោកនៅតែបន្ត មនសិការដើម របស់លោក ក្នុងការបោះពុម្ព ផ្សាយកាសែត ដែល
រិះគន់ រដ្ឋាភិបាល ក្នុងន័យ ស្ថាបនា។

លោក ហង្ស ចក្រា បានប្រាប់កាសែតភ្នំពេញប៉ុស្តិថា «វាមិនគួរឲ្យជឿនោះទេ ដែលខ្ញុំត្រូវបាន
គេដោះលែងមួយថ្ងៃមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ។ ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបជុំ
គ្រួសាររបស់ខ្ញុំ»។ លោក ហង្ស ចក្រា បានថ្លែងបន្តថា លោកនឹងព្យាយាមចេញផ្សាយកាសែត
ខ្មែរម្ចាស់ស្រុករបស់លោកនៅសប្តាហ៌ក្រោយ បន្ទាប់ពីត្រូវបានព្យួរដំណើរការងារកាលពីដើម
ខែនេះដោយសារមូលហេតុហិរញ្ញវត្ថុ ហើយលោកនឹងបន្តរិះគន់រដ្ឋាភិបាលក្នុងគោលបំណង
ឲ្យមានការរីកចំរើនក្នុងការអភិវឌ្ឍន៌ជាតិ និងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ លោក
បានថ្លែងបញ្ជាក់ថា «ខ្ញុំនឹងបន្តនូវមនសិការរបស់ខ្ញុំក្នុងការចេញផ្សាយកាសែត ដើម្បីរិះគន់
បុគ្គលពុករលួយនៅក្នុងចំណោមមន្រ្តីរដ្ឋាភិបាលដើម្បីបម្រើអ្នកអាន និងសង្គម។ ខ្ញុំសង្ឃឹមថា
អ្នកអាននឹងនៅតែគាំទ្រខ្ញុំ»។

លោក ហង្ស ចក្រា ជាចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុកដែលមានទំនោរទៅរកគណបក្សសម
រង្ស៊ី ដែលជាគណបក្សប្រឆាំងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១២ខែ និងពិន័យជា
ប្រាក់ចំនួន៩លានរៀល (២៥០០ដុល្លារ) កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំមុន ពីបទបរិហាកេរ្តិ៍
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន ក្រោយពេលដែលលោកបានចេញផ្សាយអត្ថបទជាបន្ត
បន្ទាប់ចោទប្រកាន់មន្រ្តីក្នុងខុទ្ទកាល័យលោកឧបនាយករដ្ឋមន្រ្តី សុខ​ អាន ថាបានជាប់ពាក់
ព័ន្ធក្នុងអំពើពុករលួយដែលមិនមានការទប់ស្កាត់។

លោក ហង្ស ចក្រា បានបដិសេធថា លោកមិនបានជាប់ពាក់ព័ន្ធនឹងពាក្យចចាមអារ៉ាមដែល
ថា បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយនឹងឈប់រិះគន់រដ្ឋាភិបាលនោះទេ។
លោក ហង្ស ចក្រា បានបថ្លែងបញ្ជាក់ថា «មិនមានស្ថាប័នណាអាចគាបសង្កត់ខ្ញុំដើម្បីឲ្យខ្ញុំ
ផ្លាស់ប្តូរមនសិការរបស់ខ្ញុំនោះទេ នៅពេលដែលខ្ញុំបានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការបោះ
ពុម្ពផ្សាយកាសែតរបស់ខ្ញុំ ហើយកាសែតរបស់ខ្ញុំនៅតែរស់រានមានជីវិតដោយសារតែអ្នក
អាននោះ»៕

(ដកស្រង់ពី កាសែតភ្នំពេញប៉ុស្តិ៍)
read more...

រដ្ឋាភិបាលសម្រេចតម្លើងប្រាក់បំណាច់ដល់មន្ត្រីប្រដាប់អាវុធជាន់ខ្ពស់


វាបានក្លាយទៅជាការបញ្ចើចបញ្ចើរ ដ៏អាក្រក់មួយ នៅពេលដែល មានរលកបាតុកម្ម មិនដាច់
សូររបស់ ក្រុមមន្ត្រីរាជការតូចតាច ទាមទារឱ្យមាន ការតម្លើងប្រាក់បំណាច់ ប្រយោជន៍អាចឱ្យ
ពួកគេ រស់នៅជីវភាពសមរម្យ​បាន ប៉ុន្តែនៅពេលនេះ រដ្ឋាភិបាល បែរជាបាន សម្រេចផ្តល់
ប្រាក់បំណាច់ ឱ្យតែមន្ត្រីប្រដាប់អាវុធ ជាន់ខ្ពស់ មួយក្តាប់តូច ដែលមាន ទាហាន និងប៉ូលិស។
ផ្អែកតាម អនុក្រឹត្យមួយ ដែលត្រូវបាន ស្នើដោយ រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោក គាត ឈន់
ត្រូវបាន នាយករដ្ឋមន្ត្រី ហ៊ុនសែន ធ្វើការសម្រេច កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១០កន្លងទៅ
ដោយ ផ្តល់ប្រាក់បំណាច់ ឱ្យមន្ត្រីប្រដាប់អាវុធ ដែលមាន ទាហាន និងប៉ូលិសចាប់ពីថ្នាក់ទី១
ដល់ទី១០ ចំនួន៥០ភាគរយ។

យ៉ាងណាក៏ដោយនៅចំពោះមុខស្ថានភាពដ៏អយុត្តិធម៌ នៃការបែងចែកផលរបស់សង្គមនេះ
លោក យឹម សុវណ្ណ អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានថ្លែងថា រដ្ឋាភិបាលគួរតែគិតគូរ
ដល់ពលទាហាន ពលប៉ូលិស ដែលកំពុងឈរជើងនៅទូទាំងប្រទេសកម្ពុជាផង ដែលពួក
គេបាននឹងកំពុងុតែប្រឈមមុខយ៉ាងធ្ងន់ធ្ងរទៅនឹងបញ្ហាជីវភាព បញ្ហាសុខាភិបាល។
ហើយដោយសារករណីនេះ បណ្តាលឱ្យកូនចៅរបស់គេជាច្រើនមិនបានចូលសាលារៀន។

បច្ចុប្បន្ននេះប្រាក់បៀវត្សរ៍ដែលមន្ត្រីបុគ្គលិកសាមញ្ញរបស់រដ្ឋទទួលបាន គឺមានប្រមាណជាង
១០ម៉ឺនរៀល ស្មើនឹងជាង៣០ដុល្លារ ខណៈដែលមន្ត្រីចាប់ពីប្រធាននាយកដ្ឋានឡើងទៅ
ទទួលបានជាង១លានរៀល ប្រមាណ២៥០ដុល្លារ រួមទាំងមានរបបសាំង និងថ្លៃប្រើប្រាស់
ទូរស័ព្ទទៀតផងនោះ៕
read more...

ADB ព្រមានដោយប្រុងប្រយ័ត្នថា ស្ថានភាពក្រីក្រក្នុង ប្រទេសកម្ពុជាបាន កើនឡើង

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បើទោះបីជាបានព្យាករណ៍អំពីំអត្រាកើនឡើងនៃសេដ្ឋកិច្ចកម្ពុជាសម្រាប់ ឆ្នាំ២០១០ថា នឹងកើនឡើង៤,៥ ភាគរយ ដោយចងភ្ជាប់ជាមួយលក្ខខណ្ឌផ្សេងៗក្តីក៏នៅក្នុងរបាយ ការណ៍ របស់ ខ្លួនចំនួន ១២ទំព័រដែលត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារនោះបានធ្វើការព្រមានថា ភាពក្រីក្រនឹងកើនឡើងខ្លាំងនៅតាមទីជនបទ។

លោក អេរ៉ិច ហ្វីត សេដ្ឋវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាបានថ្លែងតាមរយៈអ្នកបក ប្រែភាសាថាកម្ពុជាត្រូវតែធ្វើយ៉ាងណាដើម្បីជួយដល់អ្នករងគ្រោះនៅតាមទីជនបទ, ការពង្រឹងការ ប្រកួត ប្រជែងលើផលិតផលវាយនភ័ណ្ឌការគិតគូរអំពីវិស័យកសិកម្មនិងការធ្វើយ៉ាងណាឱ្យផលិតផល កសិកម្មរបស់កសិករខ្មែរមានទីផ្សារ។

ទស្សនៈវិស័យដែលត្រូវបានបង្ហាញដោយអ្នកជំនាញការស្ថាប័នហិរញ្ញវត្ថុមួយនេះ គឺជាលក្ខខណ្ឌដ៏ ចាំបាច់ មួយចំពោះ ការកើនឡើងនៃសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០១០ តាមតួលេខដែលគេបានគ្រោង ទុក៤,៥ភាគរយ។ ប៉ុន្តែអ្វីដែលសំខាន់នោះ តើកម្ពុជាបានបំពេញភាពខ្វះចន្លោះរបស់ខ្លួនហើយ ឬនៅ ?

ក្នុងបរិបទកម្ពុជាបច្ចុប្បន្នត្រូវបានគេមើលឃើញថាដីធ្លីសម្រាប់ប្រកបរបរកសិកម្មប្រមាណ២,៥លាន ហិក​​តា ត្រូវបានក្រុមហ៊ុនធំៗធ្វើការរឹបអូសពីកសិករខ្មែរ ខ្លះបានយកទៅព្យួរស្លាកទុកលក់បន្តដែលជា ហេតុធ្វើឱ្យកសិករខ្មែរដែលជាថាមពលជម្រុញសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសនេះបាត់បង់មុខរបរ បាត់បង់តួនាទីរបស់ខ្លួនក្នុងការជួយជម្រុញសេដ្ឋកិច្ច របស់ប្រទេស។ ម៉្យាងទៀតគេក៏កត់សម្គាល់ឃើញ
ផងដែរថាក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជារហូតមកដល់ពេលនេះ ហាក់មិនទាន់បំពេញតួនាទីរបស់
ខ្លួនក្នុងការស្វែងរកទីផ្សារ សម្រាប់លក់ផលិតផល ជាពិសេសផលិតផលកសិកម្មរបស់កសិករខ្មែរនៅ
ឡើយទេ ដែលជាហេតុធ្វើឱ្យផលិតផលកសិកម្មរបស់កសិករខ្មែរភាគច្រើនដែលមានដូចជាពោត ដំឡូង កៅស៊ូជាដើមស្ថិតក្នុងការជាន់ឈ្លីតម្លៃពីឈ្មួញនៃប្រទេសជិតខាង ធ្វើឱ្យកសិករអស់ទឹកចិត្ត។

យោងទៅលើស្ថានភាពនេះ ពួកអ្នកសង្កេតការណ៍សេដ្ឋកិច្ចជាច្រើនបានមើលឃើញថា ការព្យាករណ៍
តួលេខសម្រាប់ការកើនឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលផ្តល់ឱ្យ ដោយ ADB អាចក្លាយទៅ
ជារឿងចំអកឡកឡឺយដ៏ជូរចត់មួយបើសិនជារដ្ឋាភិបាលនៃប្រទេសនេះពុំបានបំពេញលក្ខខណ្ឌក្នុងការ
ជំរុញឱ្យ សេដ្ឋកិច្ចរបស់ខ្លួនមានការកើនឡើងដោយចីរភាព និងពិតប្រាកដទេនោះ៕
read more...

រន្ទៈបាញ់បានធ្វើឱ្យមនុស្ស៦នាក់ស្លាប់

បាតុភូតធម្មជាតិដែលបង្ករឱ្យមានរន្ទៈបាញ់ យ៉ាងហោចណាស់បានធ្វើឱ្យមនុស្ស៦នាក់នៅក្នុងខេត្ត ពោធិ៍សាត់ស្លាប់បាត់បង់ជីវិតភ្លាមៗកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ មន្ត្រីប៉ូលិសស្រុកបាកានបាន និយាយកាលពីថ្ងៃអង្គារថា អ្នកភូមិ៣នាក់ក្នុងចំណោម៧នាក់ នៃឃុំស្វាយដូនកែវត្រូវបានរន្ទៈបាញ់ ស្លាប់ ខណៈដែលពួកគេកំពុងអង្គុយជ្រកភ្លៀងក្នុងផ្ទះដែលធ្វើមិនទាន់រួចមួយ។ ហើយ៣នាក់ទៀត នៅក្នុងឃុំបឹងខ្នា ក៏ត្រូវបានរន្ទៈបាញ់ស្លាប់ផងដែរ នៅពេល ដែលពួកគេអង្គុយក្បែរសំយ៉ាបផ្ទះខណៈ ដែលមានភ្លៀងនិងខ្យល់ខ្លាំង។

មានការសន្និដ្ឋានថា ការកើនឡើងនៃរន្ទៈបាញ់បណ្តាលមកពីមនុស្សប្រើប្រាស់សម្ភារៈទំនើបៗដែល មាន វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ ដោយពុំបានប្រុងប្រយ័ត្ន នៅពេលដែលមានអាកាសធាតុមិនស្រួល។

ទាក់ទិនបញ្ហានេះ យោងតាមរបាយការណ៍របស់គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តអន្តរាយបាន ឱ្យដឹងថា កាលពីឆ្នាំ២០០៩ យ៉ាងហោចណាស់បានធ្វើឱ្យមនុស្ស ១៤០នាក់ស្លាប់ដោយសាររន្ទៈបាញ់ គឺកើនឡើងជាង៥០ភាគរយពីឆ្នាំ២០០៨ ដែលមាន ៩៥នាក់៕
read more...