Featured Posts

Saturday, November 28, 2009

Year03 Issue 541, November 28 2009


read more...

Year03 Issue 540, November 27 2009


read more...

Year03 Issue 539, November 26 2009


read more...

Year03 Issue 538, November 25 2009


read more...

Year03 Issue 537, November 24 2009

read more...

Wednesday, November 25, 2009

របាយការណ៍របស់ កែ គឹមយ៉ាន បញ្ជាក់ថាសៀមនិងយួន រំលោភចូលដីខ្មែរច្រើនណាស់

វាជាភស្តុតាងមួយពិបាកនឹងធ្វើឱ្យមេដឹកនាំខ្មែរ ជាពិសេសលោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាធ្វើការបដិសេធខ្លាំងណាស់ ដែលថា ខ្មែរ មិនបាត់បង់ទឹកដី ដោយប្រទេសជិតខាងរំលោភឈ្លានពានទេនោះ។ នេះបើ តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ផ្កាយមាស៤កែ គឹមយ៉ាន កាលគាត់ នៅជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
read more...

តុលាការក្រុងភ្នំព្ពេញសំរេចឱ្យ មឿង សុន ជាប់ពន្ធនាគារ

តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៤ វិច្ឆិកា ២០០៩ បាន បើកសវនាករណីលោកមឿង សុន ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរឡើង វិញ ដោយរក្សាទុកសាលក្រមកាលពីការកាត់ក្តីលើកមុនដែរ គឺសំរេចអោយ ជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់១៥លានរៀល ពីបទផ្សាយព័ត៌មានមិន ពិត ។
read more...

ស្ថានភាពឧត្តមសេនីយ៍ត្រី ឃៀង សាវ៉ន សមាជិកគណៈ កម្មាធិការនាយកគណបក្សសមរង្ស៊ី

លោកឧត្តមសេនីយ៍ ឃៀង សាវ៉ន អតីតជាសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសម រង្ស៊ី កំពុងតែប្រឈមជាមួយនឹងស្ថានភាពជម្ងឺយ៉ាងធ្ងន់ធ្ងរ ខណៈដែលលោកកំពុងតែរស់នៅជាលក្ខណៈជនចំណាកស្រុក អស់រយៈពេល ជាង២ឆ្នាំមកហើយនោះ។ ថ្មីៗនេះប្រតិ ភូគណបក្សសមរង្ស៊ីបានទៅជួបសួរ សុខទុក្ខលោកដោយផ្ទាល់, ហើយបានឃើញស្ថានភាពអាក្រក់នៃជម្ងឺរបស់ លោកជាក់ស្តែង ដែលប្រថុយប្រថាននឹងគ្រោះថ្នាក់។
read more...

បើអាប់ភីស៊ីតបិទច្រកព្រំដែនមិនពិបាកហ៊ុន សែន ទេ តែពិបាកប្រជាពលរដ្ឋខ្មែរ

នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់សាជាថ្មីថា លោកមិនខ្វល់នឹងការព្រមានបិទព្រំដែនរបស់អាជ្ញាធរសៀមដែលផ្តើម ចេញ ពីនយោបាយការទូត នៃប្រទេសទាំងពីរកំពុងធ្លាក់ចុះដុនដាបនោះទេ។ ជាមួយ នឹងការប្រកាសជាសាធារណៈនេះ អាជ្ញាធរសៀមបានបណ្តេញប្រជាពលរដ្ឋ ខ្មែររាប់ពាន់រាប់ម៉ឺននាក់ ពីអាណាចក្ររបស់ខ្លួនជាបន្តបន្ទាប់ហើយ ។
read more...

Tuesday, November 24, 2009

ថ្នាក់ដឹកនាំគួរទៅមើលព្រំដែនផ្ទាល់តាមព្រះរាជតម្រិះសម្តេចឪ ដើម្បីបញ្ជាក់ថាបាត់ដីស្រែទៅយួនឬអត់

សម្តេចឪព្រះនរោត្តមសីហនុ អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់មានព្រះរាជបន្ទូលថា ព្រះអង្គសព្វព្រះទ័យនឹងយាងទៅតំបន់ព្រំដែន នៅ ពេលបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង។ ព្រះអង្គបានមានព្រះរាជ បន្ទូលសព្វព្រះទ័យដោយយាងទៅជិះរទេះគោ កាណូត ទូក និងមធ្យោបាយ ផ្សេងៗទៀតក្នុងការបោះបង្គោលព្រំដែនមួយគីឡូម៉ែត្រម្តងៗ។
read more...

អាជ្ញាធរយួនបំផ្លាញបង្គោលឡាក់លេខ១៨៤ដែលសង់ថ្មី ប៉ុន្តែអភិបាលស្រុកចន្ទ្រាថាអត់ដឹង

អាជ្ញាធរឃុំសំរោង នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង បានឱ្យដឹងថាអាជ្ញាធរយួន បានបំផ្លាញបង្គោលឡាក់លេខ១៨៤ សាងសង់ថ្មី ដែលខណ្ឌសីមារវាងប្រទេស កម្ពុជា និងប្រទេសយួនចោលហើយ បន្ទាប់ពីសាយភាយនូវព័ត៌មាននៃការ បាត់បង់ដីស្រែរបស់ប្រជាកសិករ ដែលបណ្តាលមកពីការបោះបង្គោលព្រំដែន ថ្មីនេះ។
read more...

ទីស្តីគណៈរដ្ឋមន្ត្រីបដិសេធន៍ថាកូនស្រីហ៊ុនសែនមិនពាក់ព័ន្ធ ជាមួយក្រុមហ៊ុនCATS ទេ

ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសៀម ដែលធ្លាក់ចុះដល់កំរិតទាប បំផុតនៅបន្ទាប់ពីលោកហ៊ុន សែន តែងតាំង លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីសៀមឱ្យធ្វើជាទីប្រឹក្សាសេដ្ឋកិច្ច និងជាទីប្រឹក្សារដ្ឋាភិបាល នេះ បានរំលេចចេញនូវឈ្មោះកូនស្រីនាយករដ្ឋមន្ត្រីហ៊ុន សែន ចង់បានភាគ ហ៊ុន មួយមួយចំណែករបស់ក្រុមហ៊ុនត្រួតពិនិត្យការហោះហើយន្តហោះ។

ជាមួយនឹងការលេចឮនូវព័ត៌មាននេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាន ចេញនូវសេចក្តីថ្លែងការណ៍បដិសេធន៍ភ្លាមៗដែរ។
read more...

មានការស្វាគមន៍នឹងដំណឹងដែលថាកម្ពុជាជិតមានច្បាប់ ប្រឆាំងអំពើពុករលួយ

ច្បាប់ប្រឆាំងអំពើពុករលួយដែលជាច្បាប់សំខាន់ ហើយត្រូវគេអូសបន្លាយជាង១០ឆ្នាំមកហើយនោះ ត្រូវបានមន្ត្រីរដ្ឋាភិបាលនិយាយថា នឹងចេញនៅពេល ឆាប់ៗខាងមុខនេះហើយ ដែលប្រមុខរដ្ឋាភិបាលបានព្រលយអោយដឹងនៅក្នុង កិច្ចប្រជុំប្រចាំសប្តាហ៍កាលពីសប្តាហ៍មុន។
read more...

Monday, November 23, 2009

ខ្មែរនៅបរទេសប្រមូលផ្តុំគ្នាថ្កោលទោសរដ្ឋាភិបាលដែលធ្វើ ឲ្យបាត់បង់ដីស្រែកសិករនៅជាប់ព្រំដែនយួន

នៅសប្តាហ៍ក្រោយនេះ ប្រជាពលរដ្ឋខ្មែរជាច្រើននាក់រស់នៅសហរដ្ឋអាមេរិក និងកាណាដាគ្រោងនឹងជួបជុំគ្នាដ៏ធំមួយនៅពីមុខស្ថានទូតខ្មែរ ប្រចាំនៅទីនោះ ដើម្បីថ្កោលទោសរដ្ឋាភិបាលក្រុងភ្នំពេញដែលធ្វើឱ្យបាត់បង់ដីស្រែ របស់ប្រជា កសិករខ្មែរជាប់ព្រំដែនយួនដែលបណ្តាលមកពីការបោះបង្គោលព្រំដែនជាមួយ ប្រទេសយួន ។
read more...

លោក វ៉ា គឹមហុង ថា ត្រង់តំបន់ខ្លះដីខ្មែរលយចូលដីយួន

បញ្ហាបូរណភាពទឹកដីព្រំដែន រវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងនៅ​តែជាកង្វល់បារម្ភទូទៅរបស់ជនជាតិខ្មែរទាំងប្រជារាស្ត្រខ្មែរម្ចាស់ដីស្រែតាម តំបន់ជាយដែនទាំងខ្មែរមជ្ឈដ្ឋានផ្សេងៗក្នុងប្រទេសកម្ពុជា និងនៅក្រៅប្រទេស ក៏ដូចជាពួកអ្នកសង្កេតការណ៍អន្តរជាតិ ជាពិសេសដោយសារគណបក្សប្រជា ជនកំពុងកាន់អំណាចនៅកម្ពុជាមិនឱ្យតម្លៃលើកិច្ចព្រមព្រៀងសន្តិភាពក្រុង ប៉ារីស ២៣ តុលា ១៩៩១ ដែលជាសន្ធិសញ្ញាអន្តរជាតិដ៏មានប្រសិទ្ធិភាពដើម្បី ជួយកម្ពុជាពីការរំលោភបំពានដោយប្រទេសជិតខាងនោះ។
read more...

អ្នកគាំទ្រគណបក្សសមរង្ស៊ីម្នាក់ត្រូវជនមិនស្គាល់មុខកាប់ សម្លាប់នៅក្នុងខ្ទមចាំស្រូវ

អ្នកគាំទ្រគណបក្សសមរង្ស៊ី ម្នាក់នៅខេត្តកំពង់ស្ពឺ ត្រូវបានជនមិនស្គាល់អត្ត សញ្ញាណកាប់ចិញ្ច្រាំជាច្រើនពូថៅបណ្តាលឱ្យដេកស្លាប់នៅក្នុងថ្លុកឈាម។

លោកជ័យ ណែម អាយុ៥៥ ឆ្នាំជាកសិករ ដែលគាំទ្រគណបក្សសម រង្ស៊ី ត្រូវ បានជនមិនស្គាល់មុខកាប់សម្លាប់នឹងពូថៅនៅក្នុងខ្ទមចាំស្រែ បណ្តាលឱ្យស្លាប់ នៅក្នុងថ្លុកឈាម។ ខ្ទមចាំស្រែរបស់ជនរងគ្រោះដែលនៅប៉ុន្មានគីឡូម៉ែត្រពី ភូមិ និងស្ថិតនៅចម្ងាយប្រមាណជា៥០ម៉ែត្រ ពីខ្ទមរបស់អ្នកភូមិជាមួយគ្នាជា ច្រើនទៀតនោះ គឺដេកយាមស្រូវដែលប្រមូលផលនៅក្នុងរដូវប្រាំងនេះ។ អំពើដ៏ឃោរឃៅនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៩ខណៈដែលជនរងគ្រោះនិងភរិយាឈ្មោះមុជ ផាន អាយុ ជាង៤០ឆ្នាំដេកយាម កណ្តាប់ស្រូវ ដែលទើបច្រូតកាត់ហើយ នៅក្នុងភូមិសុពរ ឃុំកាត់ភ្លុក ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ។

read more...

អ្នកវិភាគល្បីល្បាញរបស់សៀមនិយាយពីគ្រោះអាសន្នរបស់ ថាក់ស៊ីនដែលមកកម្ពុជា

រលកបាតុកម្ម របស់សៀមអាវលឿង ប្រឆាំងលោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា ទីប្រឹក្សាសេដ្ឋកិច្ចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យវិបត្តិ ផ្ទៃក្នុងសៀមកាន់តែធ្ងន់ធ្ងរថែមទៀត និងនាំទៅជាមួយនូវការធ្លាក់ចុះប្រជា ប្រិយភាពអតីតនាយករដ្ឋមន្ត្រី ដែលធ្លាប់ទទួលបានការគាំទ្រពីប្រជាជនសៀម ហូរហៀរកាលពីប៉ុន្មានឆ្នាំមុនផងដែរ។
read more...

Saturday, November 21, 2009

លោក សម រង្ស៊ី ៖ គេប្រើសន្និសញ្ញានិងបច្ចេកទេសវាស់ ព្រំដែនឡប់ឡែឲ្យយួនយកដីខ្មែររាប់ពាន់គីឡូម៉ែត្រការ៉េ

លោក សម រង្ស៊ី មេដឹកនាំគណបក្សសមរង្ស៊ី
លោក សម រង្ស៊ី សមាជិកសភាកម្ពុជា និងជាប្រធានគណបក្សសមរង្ស៊ីបាន មានប្រសាសន៍ថា មូលហេតុដែលធ្វើឱ្យប្រទេសកម្ពុជាបាត់បង់ដីច្រើនពាន់ គីឡូម៉ែត្រការ៉េតាមបណ្តោយព្រំដែនជាមួយយួននោះ មកពីមេដឹកនាំកម្ពុជា ប្រើប្រាស់កិច្ចព្រមព្រៀងឡប់ឡែ និងការវាស់វែងឡប់ឡែ។
read more...

អាជ្ញាធរខ្មែរចាប់ខ្លួនអ្នកភូមិ៧នាក់ដែលប្រឆាំងនឹងក្រុមហ៊ុន យួនយកដីពួកគាត់

គ្រឿងចក្ររបស់ក្រុមហ៊ុនយួនដែលត្រូវប្រជាពលរដ្ឋដុតបំផ្លាញ
គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៩ ម្សិលមិញនេះ សមត្ថកិច្ចខេត្តកំពង់ធំចាប់ បានអ្នកភូមិចំនួន៧នាក់ហើយ នៅក្នុងគំរោងចាប់ខ្លួនចំនួន២០នាក់ ដែលបាន បំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនយួន។ ព្រឹត្តិការណ៍ដែលឈានដល់មានការ ប្រើអំពើហិង្សា បានកើតឡើងកាលពីថ្ងៃទី១៦ វិច្ឆិកា ២០០៩ គឺនៅពេលដែល អ្នកភូមិការពារដីកម្មសិទ្ធិរបស់ពួកគាត់ ដែលបណ្តាលឲ្យសន្តិសុខក្រុមហ៊ុន ប្រើអំពើហិង្សា ហើយបញ្ឆោះកំហឹងធ្វើឲ្យអ្នកភូមិដុតបំផ្លាញទ្រព្យសម្បត្តិក្រុម ហ៊ុន ដែលក្នុងនោះមានរថយន្តនិងម៉ូតូ១០គ្រឿងផងដែរ។
read more...

ស៊ូថេប ថា ទំនាក់ទំនងការទូតកម្ពុជាសៀមនឹងល្អឡើងវិញ បើថាក់ស៊ីនឈប់ធ្វើជាទីប្រឹក្សា ហ៊ុន សែន

លោក ស៊ូថេប ថងស៊ូបាន ឧបនាយករដ្ឋមន្រ្តីសៀមបានប្រាប់កាសែតសៀម កាលពីម្សិលមិញថា ទំនាក់ទំនងការទូតកម្ពុជា-សៀមអាចនឹងមានភាពល្អ ប្រសើរឡើងវិញ នៅពេលដែលលោក ថាក់ស៊ីន ឈប់ធ្វើជាទីប្រឹក្សារដ្ឋាភិបាល កម្ពុជា។
read more...

កម្មករខ្មែរត្រូវបានសម្លាប់ដោយជនជាតិសៀមដោយសារ ទំនាស់ពាក្យសម្តីពាក់ព័ន្ធនឹងបញ្ហាខ្មែរសៀម

កម្មករខ្មែរម្នាក់ឈ្មោះ ឌៀង អាយុ៤០ឆ្នាំ ត្រូវកម្មករជនជាតិសៀមដែលបំរើការ ឲ្យក្រុមហ៊ុនផលិតកៅស៊ូស្រីមហារាជជាមួយគ្នាវាយនឹងពូថៅចំក្បាលផ្នែកខាង ក្រោយស្លាប់ភ្លាមៗកាលពីរំលងអធ្រាតយប់ថ្ងៃទី១៩ ខែវិច្ឆិកា ក្នុងទំនាស់ពាក្យ សម្តីមួយដែលមន្រ្តីប៉ូលិសសៀមបញ្ជាក់ថា ពាក់ព័ន្ធនឹងការធ្លាក់ចុះវិស័យការ ទូតរវាងកម្ពុជា-សៀម។
read more...

សាលាក្តីខ្មែរក្រហមនឹងបញ្ចប់សំណុំរឿង ឌុច នៅសប្តាយ៏ ក្រោយ

កាំងហ្គិចអ៊ាវ ហៅឌុច អតីតមេគុកទួលស្លែង
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬតុលាការខ្មែរក្រហមនឹងបើកសវនា ការបញ្ចប់សំណុំរឿង០០១ ករណីរបស់ កាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតមេគុក ទួលស្លែង ដោយចាប់ផ្តើមពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា នៅសប្តាហ៏ក្រោយ នេះ។
read more...

ចលនាខ្មែរម្ចាស់ស្រុកធ្វើការប្រជុំធំអំពីជំហានរបស់កម្ពុជាឆ្ពោះ ទៅរកជ្រោះមរណៈក្នុងសហព័ន្ធឥណ្ឌូចិនរបស់យួន

ទន្ទឹមគ្នានឹងពេលដែលបញ្ហាព្រំដែនកម្ពុជាកាន់តែលេចផុសឡើងក្តៅគគុកដែល ជាមួយការទន្ទ្រានយ៉ាងកម្រោលរបស់ប្រទេសសៀមកាន់កាប់ដីខ្មែរជាយដែន ក៏ដូចជាប្រតិកម្មរបស់ប្រជារាស្ត្រខ្មែរម្ចាស់ដីស្រែព្យាយាមការពារដីមូលដ្ឋាន ជីវិតរបស់ពួកគាត់ដែលរងការរំលោភ ឬការកាត់យកដោយការបោះបង្គោល រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមនោះ ចលនាមួយឈ្មោះខ្មែរម្ចាស់ ស្រុក ដែលមានមូលដ្ឋាននៅក្រៅប្រទេស ក៏ដាក់កំណត់នឹងធ្វើការប្រជុំធំមួយ អំពីបញ្ហាបច្ចុប្បន្នភាព និងគ្រោះបាត់បង់បូរណភាពទឹកដីកម្ពុជាសម្រាប់ថ្ងៃទី២២ ខែវិច្ឆិកា ។
read more...

Friday, November 20, 2009

សេចក្តីថ្លែងការណ៏លោកសមរង្ស៊ីថ្កោលទោសរដ្ឋាភិបាលខ្មែរ ដែលបានធ្វើឲ្យបាត់បង់ទឹកដីមួយចំនួនធំទៅប្រទេសយួន

ប្រធានគណបក្សប្រឆាំង នៃប្រទេសកម្ពុជាដែលទើបត្រូវរដ្ឋសភាព្យួរអភ័យ ឯកសិទ្ធិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាល កម្ពុជាជាច្រើនឆ្នាំកន្លងមកនេះបានធ្វើឱ្យបាត់បង់ទឹកដីមួយចំនួនធំទៅប្រទេស យួន ។
read more...

សមាជិកសភាអាមេរិកនិងសហភាពអឺរ៉ុបថ្កោលទោសការ ព្យួរអភ័យឯកសិទ្ធិសភាលោកសមរង្ស៊ីតាមសំណើយួន

US Rep. Ed Royce (R-Calif.) at the podium
ពីសហរដ្ឋអាមេរិកសមាជិកសភាសហរដ្ឋអាមេរិកដ៏មានឥទ្ធិពលមួយរូបនៅក្នុង គណៈ កម្មាធិការទំនាក់ទំនងបរទេសបានបញ្ចោញប្រតិកម្មព្រមានដល់ការព្យួរ អភ័យឯកសិទ្ធិសភាដែលធ្វើឡើងដោយសមាជិកសភាគណបក្សប្រជាជនទៅ លើលោកសមរង្ស៊ីនោះ។ លោក Edward Roy សមាជិកសភាពីគណបក្ស សាធារណរដ្ឋរបស់សហរដ្ឋអាមេរិកបានស្តីបន្ទោសការព្យួរអភ័យឯកសិទ្ធិសភា របស់លោក សម រង្ស៊ី នោះ ដោយពាក្យថា ជាការគំរាមដល់ដំណើរការលទ្ធិ ប្រជាធិបតេយ្យក្មេងខ្ចីនៅក្នុងប្រទេសកម្ពុជា។
read more...

កម្ពុជាផ្អាកការងារជនជាតិសៀម៩នាក់របស់ក្រុមហ៊ុនពិនិត្យ សេវាកម្មផ្លូវអាកាស

ក្រុមហ៊ុនត្រួតពិនិត្យដែនអាកាសកម្ពុជា
ជនជាតិសៀមចំនួន៩នាក់ដែលធ្វើការនៅក្រុមហ៊ុនពិនិត្យសេវាកម្មផ្លូវអាកាស កម្ពុជា (CAT) ត្រូវបានរដ្ឋាភិបាលផ្អាកការងារជាបណ្តោះអាសន្ន ក្រោយពីអាជ្ញា ធររដ្ឋាភិបាលបានចាប់ខ្លួនបុរសសៀមម្នាក់ពីបទចារកិច្ច។
read more...

អគ្គីភ័យលេបត្របាក់លំនៅដ្ឋានពលរដ្ឋ២២៥ខ្នងនៅសង្កាត់ ច្រាំងចំរេះ២

សកម្មភាពពន្លត់អគ្គីភ័យនៅសង្កាត់ច្រាំងចំរេះ
លំនៅដ្ឋានរបស់ជាតិសាសន៍ បី គឺខ្មែរ, ខ្មែរឥស្លាម និងយួន ចំនួន២២៥ខ្នង បានបំផ្លាញឱ្យក្លាយទៅជាផេះ ក្នុងរយៈពេលជាង៤ម៉ោង។ រថយន្តពន្លត់អគ្គិ ភ័យជាង២០គ្រឿង និងការជួយពន្លត់ពីកប៉ាល់ក្នុងទន្លេផង ក៏មិនអាចទប់ស្កាត់ មហិច្ឆតានៃអំណាចភ្លើងដែលជួយពន្យុះដោយខ្យល់ ពីទន្លេសាបផងនោះបាន លេបត្របាក់លំនៅដ្ឋានធ្វើឈើលើថ្មក្រោមពីថ្មីទាំងលើទាំងក្រោមប្រក់ស័ង្កសី និងក្បឿងបានដែរ។
read more...

តុលាការគ្រោងកាត់ក្តីម្តងទៀតក្នុងសំណុំរឿងលោក មឿង សុន

លោក មឿង សុន ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ
សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការម្តងទៀតនៅថ្ងៃទី២៤ ខែ វិច្ឆិកាលើសំណុំរឿងលោក មឿង សុនដែលបាននិយាយរិះគន់ថាការដាក់អំពូល ភ្លើងនៅប្រាសាទអង្គរវត្តធ្វើឲ្យខូចប្រាសាទ។
read more...

ជំទាវម៉ែនសំអនត្រឡប់ពីជួបមេដឹកនាំយួនហាណូយក៏បាន ដើរចែកអំណោយឱ្យជនជាតិយួននៅកម្ពុជា

លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីខ្មែរ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគណបក្សកុម្មុយ នីស្តត្រួតត្រាប្រទេសយួន ត្រូវបានទូរទស្សន៍កម្ពុជាចាក់ផ្សាយនូវរូបភាពនៃការ ដែលគាត់បានដើរជាមួយមន្ត្រីយួន ក្នុងការចុះចែកអំណោយឱ្យជនជាតិយួន នៅតាមបណ្តាសមាគមនានាក្នុងប្រទេសកម្ពុជា។
read more...

Thursday, November 19, 2009

សេដ្ឋីព័ត៌មានសៀមបង្កើតគណបក្សនយោបាយនៅពេល ថាក់ស៊ីនធ្លាក់ប្រជាប្រិយភាព

លោក ស៊ុនធិ លឹមថងគុល សេដ្ឋព័ត៌មានសៀម បានបង្កើតគណបក្សនយោ បាយថ្មីមួយសំរាប់ប្រកួតប្រជែងនៅក្នុងការបោះឆ្នោត ហើយនៅខណៈដែល លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីសៀមធ្លាក់ប្រជាប្រិយយ៉ាង គំហុក បន្ទាប់ពីវាយប្រហារព្រះមហាក្សខ្លួនឯង និងទទួលយកតំណែងជា ទីប្រឹក្សាសេដ្ឋកិច្ចប្រមុខរដ្ឋាភិបាលខ្មែរលោក ហ៊ុន សែន និងជាសមាជិកគណៈ រដ្ឋមន្ត្រីខ្មែរនោះ។
read more...

មន្ត្រីរាជាយស្ម័យយានកម្ពុជារាប់រយនាក់តវ៉ាសុំបើកប្រាក់ខែ​ សម្រាប់ខែតុលា

មន្ត្រីរាជការនៃរាជាយស្ម័យយានកម្ពុជាជាង១០០នាក់ តំណាងឱ្យជាង៣០០នាក់បានប្រមូលផ្តុំគ្នាតវ៉ានៅក្នុងស្ថានីយ៍រថភ្លើងរាជធានីភ្នំពេញ ដើម្បីសុំឱ្យថ្នាក់ លើកបើកប្រាក់ខែជូនពួកគាត់សម្រាប់ខែតុលា និងពាក់កណ្តាលខែវិច្ឆិកា ២០០៩នេះ។ ភ្លាមៗនោះរដ្ឋលេខាធិការក្រសួងសាធារណការបានចេញសេចក្តី ជូនដំណឹងដើម្បីរំងាប់កំហឹងតវ៉ារបស់មន្ត្រីទាំងនោះ ដោយកំណត់ពេលច្បាស់ លាស់សម្រាប់បើកប្រាក់ខែសំរាប់ខែតុលានៅចុងខែនេះ។ ការតវ៉ាបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៨ វិច្ឆិកា ២០០៩។
read more...

ខ្មែរក្រោមធ្វើពិធីរំលឹកខួបលើកទី៣៣នៃចលនាតស៊ូទាមទារ សិទ្ធិសេរីភាព

កាលពីព្រឹកថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០០៩ នៅឯវត្តសាមគ្គីរង្សីដែលស្ថិនៅក្នុង​ភូមិ​ទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ មេអង្គការសមាគម ខ្មែរ​កម្ពុជាក្រោមបានប្រារឰខួបលើកទី៣៣ នៃទិវាចលនាតស៊ូទាមទារសិទ្ធិសេរី ភាពនៅដែនដីកម្ពុជាក្រោម(១៦ វិច្ឆិកា ឆ្នាំ១៩៧៦-១៦ ខែវិច្ឆិកា ឆ្នាំ ២០០៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឧបជ្ឈាយ៍មហា យឿង សិន ព្រះចៅអធិការ វត្តសាមគ្គីរង្សី និងជាព្រះប្រធានសមាគម ព្រះសង្ឃខ្មែរកម្ពុជាក្រោម ។
read more...

Wednesday, November 18, 2009

សមរង្ស៊ីយករឿងព្យួរអភ័យឯកសិទ្ធិសភាលោកទៅតវ៉ានៅ សភាសហភាពអឺរ៉ុបនិងសភាពិភពលោក


ជាប្រតិកម្មដូចការសម្តែងឲ្យដឹងនៅក្នុងមជ្ឈដ្ឋានប្រជារាស្ត្រខ្មែរទូទៅ អំពីការ ដែលសមាជិកសភាគណបក្សប្រជាជនយកមន្ទីរសភាជាតិទៅបើកការប្រជុំជា សម្ងាត់ស៊ុំគ្រលំគ្នាដកព្យួរអភ័យឯកសិទ្ធិសភារបស់លោក សម រង្ស៊ីបន្ទាប់ពី នាយករដ្ឋមន្ត្រីយួនខឹងសម្បារ និងទាមទារឲ្យមេដឹកនាំកម្ពុជាប្រឆាំងនឹងលោក សមរង្ស៊ីនោះ ប្រធានគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា និងជាសមាជិកសភា កម្ពុជាបានលើកបញ្ហានេះទៅប្តឹងតវ៉ាដល់ទីក្រុងប្រិចសែល រដ្ឋធានីនៃសហ គមន៍អឺរ៉ុប ក៏ដូចជាទៅទីស្នាក់ការធំនៃសហភាពអន្តរសភាជាង១រយប្រទេស នៅទីក្រុងសឺណែវប្រទេសស្វីស។
read more...

ស៊ូថេបព្រមានប្រើយន្តហោះចម្បាំងកំទេចយន្តហោះថាក់ស៊ីន បើឆ្លងកាត់ដែនអាកាសសៀម

លោកស៊ូថេប ថងស៊ូបាន ឧបនាយករដ្ឋមន្ត្រីសៀមបានព្រមានជាផ្លូវការថា សៀមនឹងប្រើយន្តហោះចម្បាំងកំទេចយន្តហោះលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីសៀមដែលសព្វថ្ងៃជាទីប្រឹក្សាសេដ្ឋកិច្ច របស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន និងជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជាបើសិនជាយន្តហោះដឹក លោកថាក់ស៊ីន ហោះឆ្លងដែនអាកាសសៀម ។
read more...

គណៈរដ្ឋមន្ត្រីសៀមសំរេចបញ្ជូនមន្ត្រីពីររូបមកម្ពុជាដើម្បី ចរចារឿងចារកម្មដែលចាប់ខ្លួន

នៅថ្ងៃម្សិលមិញគណៈរដ្ឋមន្ត្រីសៀមបានបើកកិច្ចប្រជុំជាបន្ទាន់មួយ ហើយបាន សំរេចបញ្ជូនមន្ត្រីចំនួន២នាក់មកកម្ពុជាដើម្បីនិយាយជាមួយរដ្ឋាភិបាលខ្មែរ រឿងចារកម្មខ្លួនម្នាក់គឺឈ្មោះស៊ីវ៉ារ៉ាក់ ចូធីពង្ស អាយុ៣១ឆ្នាំជាបុគ្គលិកបំរើការ នៅក្រុមហ៊ុនសេវាហោះហើកម្ពុជាហៅកាត់ថា CAT ដែលត្រូវចាប់ខ្លួនកាលពី ថ្ងៃទី ១២ វិច្ឆិកា ២០០៩ ពីបទលួចផ្តល់ឯកសារឲ្យរដ្ឋាភិបាលក្រុងបាងកកនូវ ឯកសារហោះហើរបស់លោកថាក់ស៊ីន។
read more...

ស្ត្រីខ្មែររងគ្រោះដោយមីនបំពានបំរាមរដ្ឋាភិបាលដណ្តើម ជ័យលាភីជាបវរកញ្ញាឯកនៅក្រៅប្រទេស


អាជ្ញាធរខ្មែរបានហាមឃាត់មិនឲ្យមានការប្រកួតបវរកញ្ញាទេ ដែលក្នុងនោះរួម ទាំងស្ត្រីដែលរងគ្រោះដោយគ្រាប់មីនផងដែរ។ ប៉ុន្តែមានស្ត្រីខ្មែររងគ្រោះដោយ គ្រាប់មីនខ្លះបានបំពានការហាមឃាត់ ហើយធ្វើដំណើរទៅបរទេសចូលរួម ប្រកួតសម្រស់ដណ្តើមបានជ័យលាភីជាជើងឯកលេខ១ និងលេខ២ ចំនួន២នាក់ ។
read more...

Tuesday, November 17, 2009

សេចក្តីថ្លែងការណ៏របស់លោកសមរង្ស៊ី បន្ទាប់ពីការដកអភ័យឯកសិទ្ធិសភារបស់លោក

Today, November 16, 2009, opposition leader Sam Rainsy issued a statement in Khmer and in English following the lifting of his parliamentary immunity.
To read Sam Rainsy's statement in Khmer please click at http://tinyurl.com/yfaoqam

November 16, 2009

SILENCING THE SPOKESMAN AND ELIMINATING THE MESSENGER

My parliamentary immunity was lifted this morning. I feel sad and ashamed for my country's "National" Assembly. This assembly has very little national substance when it comes to defending the nation’s interest such as Cambodia's independence and territorial integrity, and to protecting the interest of the ordinary Khmer people such as poor and vulnerable farmers who are losing their vital rice fields and other farmland for internal or external reasons.

I am only a representative, a spokesman and a messenger for countless victims of abuses and injustices. I am only saying aloud that many things are going wrong in this country, that the current situation is just revolting and that Cambodia is heading for danger and other misfortunes.

In response to my warning and my cry for redress the ruling CPP has found nothing better than silencing the spokesman and eliminating the messenger.

By condemning me through the undemocratic and farcical lifting of my parliamentary immunity they have actually condemned their own country and their own people.

Sam Rainsy

Elected representative of the Cambodian people faithfully doing his duty

read more...

ក្បួនបាតុកម្មប្រឆាំងនឹងការដកអភ័យឯកសិទ្ធិលោកសមរង្ស៊ី

សមាជិកសភាចំនួន២៤រូបរបស់គណបក្សសមរង្ស៊ីកាលពីព្រឹកម្សិលមិញ និង អ្នកគាំទ្ររាប់រយនាក់ទៀត ដង្ហែជាក្បួនដើម្បីប្រឆាំងទៅនឹងរដ្ឋសភាខ្មែរដក អភ័យឯកសិទ្ធិ របស់ លោកសម រង្ស៊ី ប្រធានគណ បក្សសម រង្ស៊ី ។ ក្បួននោះ បានចាប់ផ្តើមពីមុខមន្ទីររដ្ឋសភាឆ្ពោះទៅរង្វង់មូលរូបសំណាកសម្តេចសង្ឃ ជូន ណាត ហើយបត់តាមផ្លូវភ្លោះកាត់ពីមុខភូមិគ្រឹះរបស់លោកហ៊ុនសែន នៅវិមាន ឯករជ្យ ហើយវិលត្រឡប់តាមផ្លូវភ្លោះចូលទីស្នាក់ការកណ្តាលគណបក្សសម រង្ស៊ីក្រុងភ្នំពេញវិញ។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មាននៅពីមុខរដ្ឋសភា គឺមុនក្បួនដង្ហែចាប់ផ្តើមថា អ្នកតំណាង រាស្ត្រគណបក្សសមរង្ស៊ីទាំងអស់ធ្វើពហិការមិនចូលរួមប្រជុំសភាទេ ហើយ ប្រឆាំងដាច់ខាតនឹងការដកអភ័យឯកសិទ្ធិលោកសមរង្ស៊ីនេះ។
read more...

សេចក្តីថ្លែងការណ៏របស់តំណាងរាស្រ្តគណបក្សសមរង្ស៊ី ក្នុងការដកអភ័យឯកសិទ្ធិលោកសមរង្ស៊ី

អ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីទាំង២៦រូបបានចេញសេចក្តីថ្លែងការណ៍ បន្ទាន់មួយ ពាក់ព័ន្ធទៅនឹងរដ្ឋសភាប្រជុំដកអភ័យឯកសិទ្ធិលោកសម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ីដោយសារតែលោកឈឺឆ្អាលនឹងប្រជាពលរដ្ឋនៅជាប់ ព្រំដែនយួនបាត់បង់ដីស្រែ បណ្តាលមកពីការបោះបង្គោលព្រំដែនរវាងកម្ពុជា ជាមួយនឹងប្រទេសយួន។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីដែលមានអ្នកតំណាងរាស្ត្រ សរុប២៤រូប និងលើកផែនទីប្រទេសកម្ពុជានៅពីមុខអគាររដ្ឋសភាអានសេចក្តី ថ្លែងការណ៍ទាំងស្រុងដូចតទៅ ៖
read more...

តាំងពីថាក់ស៊ីនជាទីប្រឹក្សាហ៊ុនសែនធ្វើឲ្យកម្មករអូសរទេះខ្មែរ នៅតាមព្រំដែនខ្លះដាច់បាយ

កម្មករជួលអូសរទេះខ្មែរនៅច្រកអន្តរជាតិប៉ោយប៉ែតបានត្អូញត្អែរថា ពួកគេខ្លះ ដាច់បាយជាបណ្តើរៗហើយ រយៈពេលប៉ុន្មានថ្ងៃនេះ គឺបន្ទាប់ពីទំនាក់ទំនងការ ទូតរវាងកម្ពុជា និងសៀមធ្លាក់ចុះនោះ។ បងប្អូនកម្មករដែលពឹងផ្អែកលើទីផ្សារ លក់កម្លាំងពលកម្មជួលអូសរទេះដឹកទំនិញឆ្លងកាត់ច្រកអន្តរជាតិខ្មែរសៀម នេះបានស្នើឲ្យថ្នាក់ដឹកនាំខ្មែរមើលឃើញអំពីទុក្ខលំបាករបស់ពួកគាត់ជាបន្ទាន់ ផង។

ពលរដ្ឋខ្មែរក្រីក្រ ហើយធ្វើជាកម្មករអូសរទេះនៅប៉ោយប៉ែត ភាគច្រើនសុទ្ធតែ ជាអ្នកចំណាកស្រុកមកពីខេត្តផ្សេងៗគ្នា ដែលក្នុងនោះក៏មានមកពីខេត្តកំពង់ ចាមដែលជាអាណាចក្រកំណើតរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ផង ដែរ។ ពួកគេបានប្រើកម្លាំងបាយអូសទាញរទេះដោយមិនរុញរានោះទេឲ្យតែ បានប្រាក់សម្រាប់ទិញបាយចំអែតក្រពះ។
read more...

អាប់ភីស៊ីតពិចារណារំលាយសភារៀបចំបោះឆ្នោតឡើងវិញ ខណៈបាតុករអាវលឿងចោទថាក់ស៊ីនថាជាជនក្បត់ជាតិ

គណៈរដ្ឋមន្ត្រីសៀមកាលពីថ្ងៃម្សិលមិញ បានពិភាក្សាគ្នាអំពីលទ្ធភាពរំលាយ សភាដើម្បីរៀបចំបោះឆ្នោតសាជាថ្មីឡើងវិញ។ ការមានវិធានការនេះ ត្រូវបាន ក្រុមអ្នកវិភាគនិយាយថា លោកអាប់ភីស៊ីត វាចាជីវ៉ា កំពុងមានប្រជាប្រិយភាព នាំមុខលោកថាក់ស៊ីនអតីតប្រមុខរដ្ឋាភិបាល ដែលទម្លាក់ដោយរដ្ឋប្រហារយោ ធាកាលពី៣ឆ្នាំមុន។

លោកអាប់ភីស៊ីត កំពុងតែ មានប្រៀបខាងនយោបាយទៅលើលោក ថាក់ស៊ីន ខណៈពេលដែលមានសេចក្តីរាយការណ៍ថា លោក ថាក់ស៊ីន បានរិះគន់ទៅ លើព្រះមហាក្សត្រនិងត្រូវគេជឿថា លោកអាប់ភីស៊ីត នឹងប្រើឱកាសវាយ ប្រហារទៅលើលោកថាក់ស៊ីន នៅពេលឃោសនាបោះឆ្នោតថា ត្រូវគ្នាជាមួយ សត្រូវប្រឆាំងជាតិសាសន៍ខ្លួនឯង ។
read more...

Saturday, November 14, 2009

យូមែនរ៉ាយវ៉ចអំពាវនាវឲ្យអូបាម៉ាបញ្ឈប់ការប្រើអំណាចផ្តាច់ការ របស់លោកហ៊ុនសែន

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៩

អង្គការឃ្លាំមើលសិទ្ធិមនុស្សយូមែនរ៉ាយវ៉ចបានធ្វើការអំពាវនាវដល់ប្រធានាធិបតី សហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បពា្ឈប់ការប្រើអំណាចផ្តាច់ការរបស់នាយករដ្ឋ មន្រ្តីហ៊ុនសែនចំពោះអ្នករិះគន់រដ្ឋាភិបាល។

ការអំពាវនាវនេះបានធ្វើឡើងមុនពេលលោកប្រធានាធិបតី អូបាម៉ា នឹងជួបប្រជុំ ជាមួយមេដឹកនាំអាស៊ាននៅថ្ងៃទី១៥ ខែវិច្ឆិកានេះ បន្ទាប់ពីវេទិកាស្តីពីសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំនៅក្នុងប្រទេសសឹង្ហបូរី។
read more...

ប្រទេសកម្ពុជាត្រូវមើលខាងលិចផងខាងកើតផងក្នុងពេលជាមួយ គ្នាដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៩

គណបក្សប្រជាជនកម្ពុជាដែលត្រួតត្រារដ្ឋសភាជាតិ មានផែនការដកអភ័យ ឯកសិទ្ធិសភារបស់ខ្ញុំនៅថ្ងៃច័ន្ទ ទី១៦ ខែ វិច្ឆិកា ឆ្នាំ២០០៩ ។ ជាសម័ ប្រជុំ ពិសេសមួយ ដែលមានរបៀបវារៈ នៃការដកអភ័យឯកសិទ្ធិសភារបស់ខ្ញុំតែមួយ គត់។ ខ្ញុំគិតថា នេះជាវិធានការរបស់រដ្ឋាភិបាលលោកហ៊ុនសែន ដែលវិធានការ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា អាជ្ញាធរកម្ពុជាបានអនុវត្តបទបញ្ជារបស់ រដ្ឋាភិបាលវៀតណាមបានយ៉ាងត្រឹមត្រូវ ។ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៩ នាយករដ្ឋមន្ត្រីវៀតណាម ង្វៀង តាន់ឌុង បានស្នើអោយរដ្ឋាភិបាលកម្ពុជាចាត់ វិធានការសមស្របដើម្បីដោះស្រាយអំពីវិទ្ធង្សនារបស់លោកសម រង្ស៊ី ហើយមិន ត្រូវអនុញ្ញាតឱ្យករណីស្រដៀងគ្នានេះកើតឡើងម្តងទៀតទេ ដោយហេតុថា អំពើវិទ្ធងស្សនានេះ បានធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានដល់ទំនាក់ទំនងល្អរវាងប្រជា ជាតិទាំងពីរ។
read more...

កម្ពុជាមិនឲ្យលើកបញ្ហាជម្លោះខ្មែរ-សៀមចូលទៅក្នុងកិច្ចប្រជុំ អាស៊ានអាមេរិក

ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៩

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបានធ្វើការអំពាវនាវកាលពី​ថ្ងៃម្សិលមិញមិនឲ្យមេដឹកនាំអាស៊ានលើកយកបញ្ហាជម្លោះកម្ពុជា-សៀមចូលទៅ ក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិកឲ្យសោះ។

លោក កុយ គួង បានពន្យល់ថា ជំហរកម្ពុជា គឺកម្ពុជានឹងមិនយកបញ្ហានេះទៅ ឡូកឡំជាមួយកិច្ចប្រជុំអាស៊ានអាមេរិកនោះទេទីមួយគឺដោយសារថាបញ្ហាកម្ពុជា សៀមគឺជាបញ្ហាទ្វេភាគីនៅក្នុងសមាគមអាស៊ាន ទីពីរកម្ពុជាចង់ឲ្យកិច្ចប្រជុំលើក ទីមួយរវាងមេដឹកនាំអាស៊ានជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិកទទួល បានជោគជ័យ។ តែប្រសិនបើប្រទេសណាហ៊ានលើកយកបញ្ហាជម្លោះកម្ពុជា សៀមនោះ អ្នកនោះគឺជាអ្នកទទួលខុសត្រូវ។
read more...

សៀមអាវក្រហមចូលមកជួបថាក់ស៊ីននៅខេត្តសៀមរាប


ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៩

ប្រជាពលរដ្ឋខ្មែរនៅខេត្តបន្ទាយមានជ័យកាលពីម្សិលមិញបានអះអាងថា សៀម អាវក្រហមចំនួន៥៥ នាក់បានសំរុកចូលតាមច្រកអន្តរជាតិប៉ោយប៉ែតចូលក្នុង ទឹកដីខ្មែរដើម្បីជួបអតីត មេដឹកនាំរបស់ខ្លួនគឺលោកថាក់ស៊ីនដែលកំពុងមានវត្ត មាននៅក្នុងខេត្តសៀមរាបនោះ។

នៅវេលាម៉ោង៤រសៀលម្សិលមិញ ពួកអាវក្រហមសៀមបានធ្វើដំណើរពីច្រក អន្តរជាតិប៉ោយប៉ែតដើម្បីជួបជាមួយ ថាក់ស៊ីន។ ក្នុងនោះក៏មានកងកម្លាំងខ្មែរជា ច្រើនត្រូវបានគេដាក់ពង្រាយដើម្បីជាសុវត្ថិភាពដល់អ្នកដែលគាំទ្រ ថាក់ស៊ីន។
read more...

Friday, November 13, 2009

បុរសចារកម្មសៀមម្នាក់ត្រូវបានចាប់ខ្លួន

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩

បុរសសៀមមួយរូបត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួននៅរសៀលថ្ងៃទី១២ វិច្ឆិកា ម្សិល មិញ ដោយចោទថាបានថតចម្លងឯកសារនៃជើងហោះហើររបស់លោកថាក់ស៊ីន ទៅឲ្យរដ្ឋាភិបាលសៀម។

តុលាការក្រុងភ្នំពេញបានចោទប្រកាន់និងឃុំខ្លួនបុរសសៀមអាយុ៣១ឆ្នាំ ធ្វើការ នៅក្រុមហ៊ុនពិនិត្យជើងហោះហើរ CATពីបទផ្សាយព័ត៌មានបង្ករការប៉ះពាល់ដល់ សន្តិសុខជាតិស្របតាមច្បាប់ស្តីពីប័ណ្ណសាររបស់ប្រទេសកម្ពុជា ដោយបុរស ចារកម្មសៀមរូបនេះត្រូវប្រឈមមុខនឹងការជាប់ទោសពី៧ ទៅ១៥ឆ្នាំ។
read more...

លោក សម រង្ស៊ី នឹងប្រឈមមុខនឹងការដកអភ័យឯកសិទ្ធិនៅ សប្តាហ៏ក្រោយ


ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩

លោក សម រង្ស៊ី សមាជិកសភាកម្ពុជា និងជាមេដឹកនាំគណបក្សសមរង្ស៊ីនឹងត្រូវ រដ្ឋសភាបើកិច្ចប្រជុំដកអភ័យឯកសិទ្ធិនៅថ្ងៃទី១៦ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ។

លោក ជាម យៀប សមាជិកគណៈកម្មការអចិន្រ្តៃយ៏រដ្ឋសភាបានឲ្យដឹងថា របៀបវារៈនៃការដកអភ័យឯកសិទ្ធិលោក សម រង្ស៊ីគឺធ្វើឡើងតាមការស្នើសុំរបស់ អយ្យការតុលាការខេត្តស្វាយរៀងតាមរយៈរដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ការដកអភ័យ ឯកសិទ្ធិលោក សម រង្ស៊ីក៏ដើម្បីបើកផ្លូវឲ្យតុលាការខេត្តស្វាយរៀងចាត់ការស៊ើប អង្កេត និងសាកសួរលោកសមរង្ស៊ីពាក់ព័ន្ធទៅនឹងការដកបង្គោលតម្រុយសម្រាប់ ការកំណត់ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសយួន។
read more...

ថាក់ស៊ីនថាមិនសប្បាយចិត្តនឹងការទទួលយកតំណែងជាទីប្រឹក្សា ហ៊ុន សែន


ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩

នៅក្នុងការធ្វើបាឋកថានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាក្នុងតំណែងជា ទីប្រឹក្សាសេដ្ឋកិច្ចលោក ហ៊ុន សែន នៅថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០០៩ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានថ្លែងថា លោកមិនសូវជាសប្បាយចិត្តនឹងតំណែងជាទីប្រឹក្សា សេដ្ឋកិច្ចលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ។
read more...

រដ្ឋាភិបាលកម្ពុជាសម្រេចកាត់បន្ថយមន្រ្តីរាជការជាប់កិច្ចសន្យានិង បុគ្គលិកបណ្តែត៥០ភាគរយ

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០០៩

ជាមួយនឹងសមាជិកគណៈរដ្ឋមន្រ្តីខ្មែរប្រមាណជាង៤រយនាក់ ដោយមិនទាន់គិត ពីតួនាទីជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរាប់រយនាក់ផង ដែលធ្វើឲ្យ បាត់បង់ថវិកាជាតិយ៉ាងច្រើន។ ប៉ុន្តែមានការកាត់បន្ថយមន្រ្តីរាជការចុះកិច្ចសន្យា និងបុគ្គលិកបណ្តែតចំនួន៥០ភាគរយទៅវិញដែលការសម្រេចនេះបានធ្វើទៅលើ ក្រសួងអប់រំ។
read more...

Thursday, November 12, 2009

អាប់ភីស៊ីត ស្នើឲ្យកម្ពុជាចាប់ខ្លួនថាក់ស៊ីន បណ្តោះអាសន្ន តែហ៊ុន សែន បដិសេធ

លោកថាក់ស៊ីន និងលោកហ៊ុនសែនក្នុងសន្និសីទកាសែត

ថ្ងៃទី១២ វិច្ឆិកា ២០០៩

នាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានឆ្លើយតបភ្លាមៗទៅរដ្ឋមន្រ្តីក្រសួងការ បរទេសសៀមកាលពីម្សិលមិញហើយថា កម្ពុជាមិនធ្វើបត្យាប័នប្រគល់ខ្លួនលោក ថាក់ស៊ីន ឲ្យអាជ្ញាធរសៀមទេ។

បង្ហាញមុខតាមកញ្ចក់ទូរទស្សន៏ជាមួយគ្នារវាងលោក ហ៊ុន សែន និងលោកថាក់ ស៊ីន រយៈពេលមួយម៉ោងនោះ លោក ហ៊ុន សែន បានថ្លែងថា «កម្ពុជា...បញ្ជូន ត្រឡប់ទៅវិញ
លិខិតបដិសេធរបស់យើង»។
read more...

រឿងពិតរបស់លោក សុខ យឿន នៅលើ ថាក់ស៊ីន

លោកសុខយឿននិងកូនស្រីក្នុងស្នាក់នៅប្រទេសហ្វាំងឡង់

ថ្ងៃទី១២ វិច្ឆិកា ២០០៩

តែប៉ុន្មានម៉ោងបន្ទាប់ពីអ្នកទោសសៀម ថាក់ស៊ីនឈានជើងជានដីប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០០៩ លោក ឆាវលីត យុងឆៃយុត បានប្រាប់ កាសែតសៀមថា ការដែលរដ្ឋាភិបាល
ហ៊ុន សែន មិនធ្វើបត្យាប័នប្រគល់លោក ថាក់ស៊ីន ឲ្យរដ្ឋាភិបាលអាប់ភីស៊ីត នេះ គឺដូចគ្នានឹងរដ្ឋាភិបាលសៀមមិនប្រគល់ ខ្លួនលោក សុខ យឿន ឲ្យរដ្ឋាភិបាលកម្ពុជាដែរ។

read more...

វត្តមានទីប្រឹក្សាសេដ្ឋកិច្ចថ្មីរបស់ហ៊ុនសែនតែពីរថ្ងៃ ធ្វើឲ្យសេដ្ឋកិច្ចខ្មែរ ប្រែក្លាយជាស្រអាប់ភ្លាម

ថ្ងៃទី១២ វិច្ឆិកា ២០០៩

រយៈពេល២ថ្ងៃប៉ុណ្ណោះ នៃវត្តមានទីប្រឹក្សាសេដ្ឋកិច្ចថ្មីរបស់លោក ហ៊ុន សែនបាន ធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជាប្រែក្លាយជាស្រអាប់ភ្លាម។ ការប្រែទៅជា អាក្រក់របស់សេចដ្ឋកិច្ចខ្មែរនេះ
គឺបន្ទាប់ពីមានការខ្វែងគំនិតគ្នាផ្នែកការទូតរវាង កម្ពុជា និងសៀមនៅបន្ត ហើយក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិនិយោគិននៅ កម្ពុជានិយាយថា
ភាពតានតឹងផ្នែកនយោបាយមានឥទ្ធិពលអវិជ្ជមានមកលើ សេដ្ឋដែលទន់ខ្សោយរួចទៅហើយរបស់កម្ពុជា។
read more...

ពលរដ្ឋខ្មែរក្រោមនឹងរំលឹកខួបទី៣៣ដែលអាជ្ញាធរយួនសម្លាប់អ្នក ទាមទារសិទ្ធិសេរីភាព

ថ្ងៃទី១២ វិច្ឆិកា ២០០៩

អង្គការ សមាគម ខ្មែរកម្ពុជាក្រោមគ្រោងនឹងធ្វើពិធីរំលឹកខួបលើកទី៣៣ នៃទិវា ចលនាតស៊ូទាមទារសិទ្ធិសេរីភាពនៅដែនដីកម្ពុជាក្រោមនឹងប្រារព្វធ្វើឡើងនៅវត្ត សាមគ្គីរង្សីរាជធានីភ្នំពេញ។

លោក គឹម ប៉ុកកែវ អតីតជាអ្នកតស៊ូ និងជាជនរងគ្រោះម្នាក់ក្នុងព្រឹត្តិការណ៏ ចលនាតស៊ូទាមទារសិទ្ធិសេរីភាពនៅដែនដីកម្ពុជាក្រោមនាទសវត្សរ៏ទី៧០ នឹង ថ្លែងថា ថ្ងៃទី១៦ វិច្ឆិកា ឆ្នាំ២០០៩
គឺជាថ្ងៃគំរប់៣៣ឆ្នាំនៃចលនាតស៊ូរបស់ខ្មែរ កម្ពុជាក្រោមទាមទារសិទ្ធិសេរីភាពពីរដ្ឋអំណាចយួនកុម្មុយនីស្តជូនបងប្អូនខ្មែរ កម្ពុជាក្រោមដែលកំពុងរស់នៅលើទឹកដីកំណើតរបស់ខ្លួន
ហើយរូបលោកផ្ទាល់ក៏ ជាជនរងគ្រោះម្នាក់ក្នុងចំណោមអ្នករងគ្រោះជាង៨០០០នាក់នាព្រឹត្តិការណ៏ថ្ងៃទី ១៦ វិច្ឆិកា ១៩៧៦។
read more...

សម្តេចឪស្នើឱ្យមេដឹកនាំកំពូលៗរបស់ប្រទេសពិនិត្យបញ្ហាព្រំដែន ខ្មែរភាគខាងកើត

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩

សម្តេចឪព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រនៃកម្ពុជា បានស្នើសុំឲ្យ មេដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជារួមទាំងនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ
អំពីបញ្ហាព្រំដែនខ្មែរភាគខាងកើតជាប់នឹងប្រទេសវៀតណាម នេះបើតាមព្រះ រាជសារចំនួន៣ដាក់ដោយឡែកពីគ្នារបស់សម្តេចឪផ្ញើពីទីក្រុងប៉េកាំងចុះថ្ងៃទី១០ ខែវិច្ឆិកា ជូន លោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន, លោក ជា ស៊ីម ប្រធានព្រឹទ្ធិ សភា, លោក ហេង សំរិន ប្រធានរដ្ឋសភា។
read more...

សៀមលុបចោលអនុស្សារណៈយោគយល់គ្នាជាមួយកម្ពុជា

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩

ប្រទេសសៀមកាលពីថ្ងៃម្សិលមិញនេះបានលុបចោលនូវអនុស្សារណៈយោគ យល់គ្នារវាងកម្ពុជានិងសៀម ដែល ការលុបចោលនេះត្រូវបានធ្វើឡើងតាមការ
ស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងការបរទេសសៀម កាស៊ីត ភីរម្យយ៉ា។
read more...

ថាក់ស៊ីន ស៊ីណាវ៉ាត្រា មកកាន់ប្រទេសកម្ពុជា


ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩

អតីតនាយករដ្ឋមន្ត្រីសៀម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ធ្លាក់ពីតំណែងដោយរដ្ឋ ប្រហារឆ្នាំ២០០៦ បានមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០០៩
ដោយជើងយន្តហោះផ្ទាល់ខ្លួននៅឯព្រលានយន្តហោះយោធារបស់ កម្ពុជា។
read more...

ពលករខ្មែរត្រូវអាជ្ញាធរសៀមចាប់បញ្ជូនមកកាន់ប្រទេសវិញ

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩

ពលករខ្មែររាប់សិបនាក់ដែលរកស៊ីនធ្វើការនៅក្នុងប្រទេសសៀមមួយចំនួនត្រូវ បានកងតំម្រួតសៀមចាប់បញ្ជូនមកប្រទេសកម្ពុជាវិញ ក្នុងពេលដែលអតីត នាយករដ្ឋមន្ត្រីសៀម ថាក់ស៊ីន
បានមកដល់កម្ពុជាកាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០០៩។

កងកម្លាំងការពារព្រំដែនបានឱ្យដឹងថា ពលករខ្មែរជាច្រើនាក់ត្រូវបានក្រុមតម្រួត សៀមចាប់បញ្ជូនឱ្យអាជ្ញាធរខ្មែរវិញ ប៉ុន្តែពួកគេមិនទាន់ដឹងចំនួនពិតប្រាកដនៅ ឡើយទេ
ដោយសារការចាប់បញ្ជូននោះបានធ្វើឡើងតាំងពីពេលព្រឹកថ្ងៃទី១០ វិច្ឆិការហូតមក៕
read more...

Tuesday, November 10, 2009

King Father Norodom Sihanouk reacts to Sam Rainsy’s border report

KING FATHER NORODOM SIHANOUK REACTS TO SAM RAINSY’S BORDER REPORT

On November 7, opposition leader Sam Rainsy wrote to His Majesty the King Father Norodom Sihanouk, who is currently in Beijing, to inform him about the situation along the border with Vietnam, especially in Svay Rieng province where Cambodian farmers are continuously losing their rice fields because of border encroachments by the Vietnamese authorities.

Nobody understands the current border delineation process, which totally lacks transparency. Wooden poles have been arbitrarily and forcibly planted on Cambodian farmers’ rice fields by the Vietnamese authorities to allegedly delineate a “white zone”, which in turn would determine a new border line that would run deep inside Cambodia’s territory.

With the moral support of their elected representatives, Cambodian villagers have pulled out some of those wooden poles to symbolically show their refusal to give up ancestral rice fields they have been cultivating since 1979 and to be deprived of their livelihoods.

His Majesty the King Father, who presided over the now-defunct Supreme National Council on Border Affairs, which Sam Rainsy was a member of, reacted to the opposition leader’s report by writing today (November 10) three letters to CPP and Senate President Chea Sim, National Assembly President Heng Samrin and Prime Minister Hun Sen, asking them to “examine” the information and evidence provided by Sam Rainsy.

Read Sam Rainsy’s report (in French) and King Father’s three letters (in Khmer) by clicking at http://tinyurl.com/yec3hw5


SRP Cabinet
read more...

សេចក្តីថ្លែងការណ៏របស់លោក សម រង្ស៊ី




read more...

Saturday, November 07, 2009

រដ្ឋាភិបាលសៀមលុបចោលកិច្ចព្រមព្រៀងទ្វេភាគី MOU និងគម្រាម បិទច្រកព្រំដែនជាមួយកម្ពុជា

ប្រទេសសៀមកាលពីថ្ងៃសុក្រម្សិលមិញបានសម្រេចលុបចោលកិច្ចព្រមព្រៀង ទ្វេភាគី MOU លើដែនសមុទ្រត្រួតស៊ីគ្នាជាមួយកម្ពុជាដែលបានធ្វើឡើងកាលពី ឆ្នាំ២០០១ក្នុងការគ្រប់គ្រងរបស់លោក ថាក់ស៊ីននិងព្រមានបិទច្រកព្រំដែនកម្ពុជា ជាមួយប្រទេសសៀមទាំងអស់ បើកម្ពុជានៅតែធ្វើឲ្យស្ថានភាពប្រទេសទាំងពីរ កាន់តែតានតឹងនោះ។
read more...

តុលាការផ្តន្ទាទោសអ្នកកាសែត រស់ សុឃិត ជាប់ពន្ធនាគាររយៈ ពេល២ឆ្នាំ

លោក រស់ សុខឃិត
សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃម្សិលមិញនេះបានសម្រេចផ្តន្ទាទោសអ្នក កាសែត រស់ សុឃិត ឲ្យជាប់ពន្ធាគាររយៈពេល២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត នៅក្រោមបណ្តឹងរបស់លោក សយ សុភាព បណ្តាធិការកាសែតដើមអំពិលដ៏មាន ឥទ្ធិពល។
read more...

ព្រះមហាក្សត្រឲ្យនាយករដ្ឋមន្រ្តីពិនិត្យសំណើសុំលើកលែងទោស លោក ហង្ស ចក្រា

read more...

សាលាឧទ្ធរណ៏ពន្យារពេលជាលើកទីពីរករណីសវនាការលោកស្រី ជា រដ្ឋា

លោកស្រីយ៉ាសុខនីម និងនាងអ៊ីនសុខលីដា
សាលាឧទ្ធរណ៏នៃប្រទេសកម្ពុជាបានពន្យារពេលជាលើកទីពីរក្នុងការបើកសវនា ការលើករណីលោកស្រី ជា រដ្ឋា អតីតមន្រ្តីប៉េអឹមលើផ្ទៃប្រទេសទាក់ទិននឹងការ វាយប្រហារដោយទឹកអាស៊ីតទៅលើអ្នកស្រី យ៉ា សុខនីម ម្តាយមីងនាង អ៊ីន សុខលីដា។
read more...

លោក សម រង្ស៊ី ព្រួយនឹងខ្មែរ២០ម៉ឺននាក់កំពុងរស់ធ្វើការនៅប្រទេស សៀមក្រោយជម្លោះនាយករដ្ឋមន្រ្តីខ្មែរនិងសៀមឈានដល់ការដកទូត

លោក សម រង្ស៊ី សមាជិកសភាកម្ពុជា និងជាប្រធានគណបក្សប្រឆាំងសមរង្ស៊ី ព្រមជាមួយមន្រ្តីអង្គការសង្គមស៊ីវិលនានាមើលឃើញថា ជម្លោះការទូតដែល បញ្ឆេះឡើងពីការតែងតាំង ថាក់ស៊ីន ឲ្យធ្វើជាទីប្រឹក្សារដ្ឋាភិបាលខ្មែរនោះថា ជា រឿងគ្មានន័យ ហើយគ្មានប្រយោជន៏អ្វីសម្រាប់ប្រទេសកម្ពុជា និងប្រជារាស្រ្តខ្មែរ ទាល់តែសោះ។
read more...

Friday, November 06, 2009

Statement by Sam Rainsy

I am surprised to see my name associated with the name of Mr. Thaksin Shinawatra of Thailand on his appointment as an adviser to Cambodia’s government led by Mr. Hun Sen. It would never come to my mind to serve a foreign government that is at odds with my own country. All my time and resources are and will be exclusively devoted to serving and defending my sacred motherland Cambodia.

Sam Rainsy
Elected representative of the people of Cambodia
read more...

ទូតសៀមត្រូវបានដកចេញពីប្រទេសកម្ពុជា

នាយករដ្ឋមន្រ្តីសៀម អាប់ភីស៊ីត កាលពីយប់ថ្ងៃទី០៥ ខែវិច្ឆិកា បានកោះហៅឯក អគ្គរដ្ឋទូតសៀមចេញពីប្រទេសកម្ពុជា ដែលនេះជាប្រតិកម្មឆ្លើយតបនឹងរដ្ឋា ភិបាលកម្ពុជាចំពោះការតែងតាំងអតីតនាយករដ្ឋមន្រ្តីសៀមធ្លាក់ពីអំណាច ថាក់ ស៊ីន ឲ្យធ្វើជាទីប្រឹក្សារបស់រដ្ឋាភិបាលកម្ពុជា។
read more...

គណបក្សសមរង្ស៊ី ៖ បញ្ហាផ្ទៃក្នុងកម្ពុជាមិនដោះស្រាយ បែរជាទៅគិត គូរបញ្ហារបស់ប្រទេសសៀម

ជំហររបស់រដ្ឋាភិបាលកម្ពុជានៃនាយករដ្ឋមន្រ្តី ហ៊ុន សែន ឈឺឆ្អាលយ៉ាងខ្លាំងនឹង បញ្ហារបស់អតីតនាយករដ្ឋមន្រ្តីសៀម ថាក់ស៊ីន ស៊ីណាវ៉ាត្រា រហូតដល់មានការ សុំព្រះរាជក្រឹត្យតែងតាំង ថាក់ស៊ីនសម្រាប់តំណែងទីប្រឹក្សានាយករដ្ឋមន្រ្តីនៃរដ្ឋា ភិបាលកម្ពុជានោះ ត្រូវរងការរិះគន់ពីមជ្ឈដ្ឋាននានា ជាពិសេសពីគណបក្ស ប្រឆាំង ក៏ដូចជាមន្រ្តីអង្គការសង្គមស៊ីវិល។
read more...

រដ្ឋាភិបាលខ្មែរច្រានចោលការទាមទាររបស់សៀមចង់គ្រប់គ្រង ធនធានរ៉ែក្រោមសមុទ្រចំនួន២ភាគ៣

មន្រ្តីរដ្ឋាភិបាលខ្មែរកាលពីថ្ងៃម្សិលមិញបានច្រានចោលនូវការទាមទារចំណែក របស់សៀមចំនួន២ភាគ៣ក្នុងការគ្រប់គ្រងធនធានរ៉ែក្រោមបាទសមុទ្រដែលត្រួត ស៊ីគ្នាជាមួយកម្ពុជា។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបានឲ្យដឹងថាការលើកឡើង របស់ថៃមិនមានសុពលភាពព្រោះរ៉ែនៅតំបន់ត្រួតស៊ីគ្នាទោះបីជាថៃចង់វាតទីគ្រប់ គ្រងច្រើនជាងកម្ពុជាយ៉ាងណាក៏ដោយមិនអាចដំណើរការបានទេ ព្រោះប្រទេស ទាំងពីរត្រូវគ្រប់គ្រង៥០ភាគរយម្នាក់។
read more...

Thursday, November 05, 2009

ព្រះមហាក្សត្រតែងតាំង ថាក់ស៊ីន ជាទីប្រឹក្សាហ៊ុនសែន

read more...

អភិបាលខេត្តកោះកុង យុទ្ធ​ ភូថង នឹងត្រូវដកពីតំណែង

លោក យុទ្ធ​ ភូថង
លោក យុទ្ធ​ ភូថង អភិបាលខេត្តកោះកុងនឹងត្រូវដកចេញពីតំណែងចៅហ្វាយ ខេត្តនេះ ហើយដាក់ជំនួសមកវិញដោយអភិបាលស្រុកស្រែអំបិលដែលគេស្គាល់ ថាជាសាច់ឈាមលោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការ ពារជាតិ។ នេះបើតាមការអះអាងពីប្រភពដែលគួរឲ្យជឿទុកចិត្ត និងសុំមិនឲ្យ បញ្ចេញអត្តសញ្ញាណ។
read more...

លោកសមរង្ស៊ីគ្រោងប្តឹងទៅតុលាការអន្តរជាតិរឿងយួនបោះបង្គោល ព្រំដែនកាត់យកដីស្រែខ្មែរ

លោក សម រង្ស៊ី សមាជិកសភាកម្ពុជានិងជាប្រធានគណបក្សសមរង្ស៊ីគ្រោងដាក់ បណ្តឹងទៅតុលាការអន្តរជាតិពីរឿងនៃការរំលោភយកដីខ្មែរពីសំណាក់អាជ្ញាធរ រដ្ឋាភិបាលយួនតាមតំបន់ព្រំដែន។
read more...

គណៈប្រតិភូសភាកម្ពុជាទៅប្រទេសរុស្ស៊ីសុំម្ចាស់បំណុលលុបចោល លុយ១៥០០លានដុល្លារ

គណៈប្រតិភូជាន់ខ្ពស់កម្ពុជាកាលពីថ្ងៃទី០៤ ខែវិច្ឆិកា បានចេញដំណើរទៅកាន់ ប្រទេសរុស្ស៊ីសម្រាប់រយៈពេលទស្សនកិច្ច១សប្តាហ៏ជាមួយគម្រោងធំៗ ក្នុងនោះ មានទាំងការទទូចអង្វរសុំប្រទេសរុស្ស៊ីលុបចោលបំណុល១៥០០លានដុល្លារ ដែលរបបកុ​ម្មុយនីស្តគណបក្សប្រជាជនបានខ្ចីកាលអំឡុងទសវត្សរ៏ទី៨០។
read more...