Featured Posts

Tuesday, November 24, 2009

ទីស្តីគណៈរដ្ឋមន្ត្រីបដិសេធន៍ថាកូនស្រីហ៊ុនសែនមិនពាក់ព័ន្ធ ជាមួយក្រុមហ៊ុនCATS ទេ

ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសៀម ដែលធ្លាក់ចុះដល់កំរិតទាប បំផុតនៅបន្ទាប់ពីលោកហ៊ុន សែន តែងតាំង លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីសៀមឱ្យធ្វើជាទីប្រឹក្សាសេដ្ឋកិច្ច និងជាទីប្រឹក្សារដ្ឋាភិបាល នេះ បានរំលេចចេញនូវឈ្មោះកូនស្រីនាយករដ្ឋមន្ត្រីហ៊ុន សែន ចង់បានភាគ ហ៊ុន មួយមួយចំណែករបស់ក្រុមហ៊ុនត្រួតពិនិត្យការហោះហើយន្តហោះ។

ជាមួយនឹងការលេចឮនូវព័ត៌មាននេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបាន ចេញនូវសេចក្តីថ្លែងការណ៍បដិសេធន៍ភ្លាមៗដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបដិសេធទាំងស្រុង នូវព័ត៌មានដែល បានចុះផ្សាយនៅក្នុងទីភ្នាក់ងារសារព័ត៌មានថៃ (Thai News Agency ) នាថ្ងៃទី២១ វិច្ឆិកា ២០០៩ ហើយដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរដ្ឋាភិបាលថៃ ប៉ាក់និផាន់ វឌ្ឍនាយ៉ាកន ដែលចោទប្រកាន់ថា កូនស្រីរបស់លោកនាយករដ្ឋ មន្ត្រីហ៊ុន សែន កំពុងមានគំរោងការណ៍កាន់កាប់ភាគហ៊ុននៃក្រុមហ៊ុនត្រួត ពិនិត្យសេវាកម្មចរាចរផ្លូវអាកាសកម្ពុជា។

អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរបញ្ជាក់ថា អ្វីដែលរដ្ឋាភិបាលកម្ពុជាបាននិងកំពុង ធ្វើបន្ទាប់ពីបានចាត់តាំងមន្ត្រីទៅត្រួតពិនិត្យ និងគ្រប់គ្រងក្រុមហ៊ុនជាបណ្តោះ អាសន្ននោះ គឺជាវិធានការដើម្បីរក្សាការពារសន្តិសុខជាតិ និងសុវត្ថិភាពជូន ថ្នាក់ដឹកនាំតែប៉ុណ្ណោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "ទីស្តីគណៈរដ្ឋមន្ត្រីបដិសេធន៍ថាកូនស្រីហ៊ុនសែនមិនពាក់ព័ន្ធ ជាមួយក្រុមហ៊ុនCATS ទេ"