Featured Posts

Wednesday, November 25, 2009

របាយការណ៍របស់ កែ គឹមយ៉ាន បញ្ជាក់ថាសៀមនិងយួន រំលោភចូលដីខ្មែរច្រើនណាស់

វាជាភស្តុតាងមួយពិបាកនឹងធ្វើឱ្យមេដឹកនាំខ្មែរ ជាពិសេសលោកវ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជាធ្វើការបដិសេធខ្លាំងណាស់ ដែលថា ខ្មែរ មិនបាត់បង់ទឹកដី ដោយប្រទេសជិតខាងរំលោភឈ្លានពានទេនោះ។ នេះបើ តាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ផ្កាយមាស៤កែ គឹមយ៉ាន កាលគាត់ នៅជាអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។

របាយការណ៍លំអិតចំនួន៨ទំព័រដែលសរសេរជាអក្សរខ្មែរកាលពី១០ឆ្នាំមុន គឺ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៩៩ បានបញ្ជាក់ថា យួន និងសៀមបានរំលោភ ចូលដីខ្មែរជាច្រើនករណីណាស់ ដែលក្នុងនោះ យួនក៏បានជីកព្រែកមួយកន្លែង ចូលក្នុងដីខ្មែរជាងមួយគីឡូម៉ែត្រផងដែរនៅភ្នំដិនស្រុកគីវង់ ខេត្តតាកែវ។

លោកកែ គឹមយ៉ាន បញ្ជូនរបាយការណ៍នេះជូនប្រមុខរដ្ឋាភិបាលលោកហ៊ុន សែន ដោយបញ្ជាក់ថា រយៈពេល៦ខែ ឆ្នាំ១៩៩៩ កើតមាននូវបាតុភាពជាច្រើន ករណី ដូចជាបាតុភាពជាមួយនឹងវៀតណាម ចំនួន២០ករណី នៃខេត្តបីរបស់ កម្ពុជា គឺខេត្តកំពង់ចាម ស្វាយរៀង និង ខេត្តតាកែវ, បាតុភាពរវាងប្រទេស កម្ពុជា ជាមួយថៃ ចំនួន ១០ករណី និងជាមួយឡាវចំនួនមួយករណី ។

ក្នុងបាតុភាពជាច្រើនករណីនេះមានមួយករណី គឺឡាវក៏ហ៊ានបង្កបាតុភាព ជាមួយនឹងប្រទេសកម្ពុជាដែរ ដែលរបាយការណ៍លោកឧត្តមសេនីយ៍ កែ គឹម យ៉ាន បានបញ្ជាក់ថា «នៅស្រែវែងស្ថិតនៅក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ចំណុច XA (២៨.៥២) ទល់មុខស្រុកមឿងខ្លង ខេត្តចំប៉ាសាក់(ឡាវ) មានប្រជា ជនឡាវមករស់នៅទីនោះ តាំងពីសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ១៩៦៤ ប៉ុន្តែ របបប៉ុល ពត ឆ្នាំ១៩៧៥-១៩៧៩ ពួកនេះបានចូលទៅរស់នៅក្នុងទឹកដីឡាវ វិញ លុះដល់ឆ្នាំ១៩៧៩ រហូតដល់បច្ចុប្បន្ន ពួកគេបានត្រឡប់មករស់នៅ ចំណុចនេះវិញ»។

លោកកែ គឹមយ៉ាន ក៏បានរៀបរាប់ប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អំពី វៀតណាមជីកព្រែកចូលក្នុងទឹកដីកម្ពុជាជាងមួយគីឡូម៉ែត្រផងដែរ។ របាយ ការណ៍បញ្ជាក់ថា «វៀតណាមបានជីកព្រែកតាមបន្ទាត់ព្រំដែន ពីកើតទៅលិច។ បើតាមទម្លាប់ប្រជាជនថា ព្រែកជីកនេះ វៀតណាមជីកនៅឆ្នាំ ១៩៧៩ ចូលដី ខ្មែរ១.២៧០ម. ដោយគិតពីព្រែកជីកវិនតេដែលបានជីកតាំងពីជំនាន់អាណា និគមនិយមបារាំង»។

ក្នុងរយៈពេល៦ខែនៃដើមឆ្នាំ១៩៩៩នោះ កើតមានបាតុ ភាពចំនួន៣១ករណី ដែលក្នុងនោះជាមួយវៀតណាម ចំនួន២០ករណី ជាមួយថៃចំនួន១០ករណី និងជាមួយឡាវចំនួនមួយករណី ។

លោកកែ គឹមយ៉ាន បានធ្វើ ការសន្និដ្ឋានថា «ពិនិត្យជារួមរយៈពេល៦ខែដើម ឆ្នាំ១៩៩៩ នៅតាមបណ្តោយព្រំដែនជាមួយបណ្តាប្រទេសជិតខាងមានភាព ទំនាស់ជាច្រើនលើក ច្រើនសារ លើច្រើនតំបន់។ ហេតុ ការណ៍នេះអាចឱ្យ យើងសន្និដ្ឋានបានថា ក្រោយពេលដែលយើងបានរួបរួមគ្នាបណ្តាប្រទេសជិត ខាងក៏រៀបចំនយោបាយព្រំដែនរបស់គេឡើងវិញដែរ»។

ទោះយ៉ាងណារបាយការណ៍ របស់លោកកែ គឹមយ៉ាន ដែលនិយាយ អំពីបាតុ ភាពដែលបានកើតមានឡើងកាលពីដើមឆ្នាំ១៩៩៩នោះ ស្របគ្នាទៅនឹងរបាយ ការណ៍របស់ប្រជាពលរដ្ឋ និងគណបក្សសមរង្ស៊ីដែលត្រូវប្រជាពលរដ្ឋរាយ ការណ៍ថា យួន និងសៀមបានរំលោភចូលក្នុងទឹកដីខ្មែរ ជាបន្តបន្ទាប់ ខណៈ ដែលមន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាមិនធ្វើឱ្យបាត់បង់ទឹកដីមួយមីលីម៉ែត្រទេ នោះ៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "របាយការណ៍របស់ កែ គឹមយ៉ាន បញ្ជាក់ថាសៀមនិងយួន រំលោភចូលដីខ្មែរច្រើនណាស់"

Borey said...

មកពីអញ្ចឹងហើយបានជាលោក ឧត្តមសេនីយ៍ កែ គីមយ៉ាន ត្រូវដកហូតចេញពីដំណែង ជាអគ្គមេបញ្ជា... ស្នេហាជាតិបន្តិចមិនបានមែន! ពួកអាកញ្ជេះម៉ាជីវិតនេះ