អង្គរក្សអ្នកតំណាងរាស្រ្តត្រូវអាជ្ញាធររដ្ឋាភិបាលប្រើអំពើហិង្សាយ៉ាងឃោរឃៅ
លោកសម រង្ស៊ី ប្រធានគណបក្សសមរង្ស៊ីបានថ្កោលទោសអំពើហិង្សា របស់សសមត្ថកិច្ចទៅលើសន្តិសុខ គណបក្សសមរង្ស៊ីនិងអ្នកគាំទ្រមួយចំនួនទៀតដែលអមដំណើរថ្នាក់ដឹកនាំនៃគណបក្សសមរង្ស៊ី ។ ការធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើកងការពារ និងបានឃាត់ខ្លួនរយៈពេលខ្លីចំនួន២នាក់ផងនោះ នៅខណៈពេលអ្នកគាំទ្រគណបក្សសមរង្ស៊ីអមដំណើរលោកសម រង្ស៊ី, លោកស្រីមូរ សុខហួរ និង ថ្នាក់ដឹកនាំជាច្រើនទៀតដែលចេញពីតុលាការក្រុងភ្នំពេញសំដៅទីស្នាក់ការកណ្តាល (៧១) ដោយថ្មើរជើង ។
ហេតុការណ៍ដែលឈានទៅដល់ការប្រើអំពើហិង្សា រហូតទៅដល់អ្នកតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិផងនោះគឺ នៅម៉ោងប្រមាណជា៨ និង៣០ នាទី ខណៈដែលលោកស្រី មូរ សុខហួរ, លោកសម រង្ស៊ី និងថ្នាក់ដឹកនាំជាច្រើនរូប ទៀតធ្វើដំណើរចេញពីការស្តាប់ ការប្រ កាសសាលក្រមករណីក្តីលោក ហ៊ុន សែន ប្តឹងលោកស្រី មូរ សុខហួរ ។ នៅ ពេលនោះ អ្នក កាសែតជាតិ និងអន្តរជាតិដែលឈររង់ចាំពីមុខតុលាការបានរំខានដោយក្រុមប៉ូលិសជាច្រើនមកពីស្ថា ប័នខុសគ្នា ។
នៅពេលលោកស្រីមូរ សុខ ហួរ កំពុងផ្តល់បទសម្ភាសន៍ឱ្យអ្នកកាសែតនៅពីមុខតុលាការ ស្រាប់តែប៉ូលិសដែលមាន ឯក សណ្ឋានពណ៌ខ្មៅ (ប៉ូលិសព្រហ្ម ទណ្ឌ)ជាច្រើននាក់ សហការជាមួយប៉ូលិសមូលដ្ឋាន និងប៉ូលិសចរាចរបាន បណ្តេញអ្នកកាសែតដែលកំពុងសម្ភាសន៍ចេញពីមុខតុលាការ ហើយបានរារាំងមិនឱ្យក្រុមអ្នកតំណាងរាស្ត្រ ដែលអម ដំណើរ លោកប្រធានសម រង្ស៊ី និងលោកស្រី មូរ សុខហួរ ផ្តល់បទសម្ភាសន៍ អោយអ្នក កាសែត នៅលើចិញ្ចើមថ្នល់ ជាប់អគារធនាគារអេស៊ីលដាទៀត ។
ក្បួនដំណើរដែលលោកស្រី មូរ សុខហួរ កាន់ភ្លើងទៀន និងមានសម្លេងអ្នកគាំទ្រស្រែកនៅតាមដងផ្លូវថា «តុលាការ ត្រូវតែផ្តល់យុត្តិធម៌ ឱ្យលោកជំទាវ មូរ សុខហួរ »នោះបានធ្វើដំណើររហូតដល់ភ្លើងស្តុបអាងទឹក ក៏បត់តាមមហាវិថី សម្តេចសីហនុឆ្ពោះទៅកើតហើយបត់ចូលផ្សារអូរឡាំពិក។ នៅពេលក្បួនដំណើរដល់កាច់ជ្រុងខាងលិចឈាងខាងត្បូង ផ្សារអូឡាំពិក ក៏មានកម្លាំងបង្ក្រាបបាតុកម្ម ទៅទប់ស្កាត់ មិនឱ្យធ្វើដំណើរទៅមុខជាបន្តទៀត ដោយពេលនោះក៏មាន ការរុញច្រានពីសំណាក់ប៉ូលិស លើអ្នកដើរក្បួន ដែលពេលនោះ ប៉ូលិស២នាក់បានរុញច្រាន លោក ចាន់ ចេង អ្នក តំណាងរាស្ត្រនៃគណបក្សសមរង្ស៊ីនៅមណ្ឌលកណ្តាល។ អ្នកដែលប្រតាយប្រតប់ទៅលើលោកចាន់ ចេង នោះត្រូវគេ សង្ស័យថាជាជនជាតិយួនពាក់ ឯកសណ្ឋានជាប៉ូលិស ពីព្រោះអ្នកប្រព្រឹត្តនោះដឹងថាលោក ចាន់ ចេង ជាអ្នកតំណាង រាស្ត្រដែលមានអភ័យឯកសិទ្ធិហើយ ក៏ពួកគេរំលោភទៀតនោះ ។
ក្រោយពីការប្រតាយប្រតប់គ្នាមួយប្រាវ, ក្បួនដំណើរបានបន្តទៅកើតរបតាមផ្សារអូឡាំ ហើយបត់ទៅជើងវិញសំដៅ មហាវិថីសម្តេចសីហនុ របតាម របងវត្តមហាមន្ត្រី ។ នៅពេល នោះ ក្បួនគាំទ្រលោកស្រី មូរ សុខហួរ និងលោកសមរង្ស៊ី ត្រូវសមត្ថកិច្ច បង្ក្រាបបាតុកម្មព្យាយាមបំបែកក្បួនជាថ្មីម្តងទៀត ដែលពេលនោះ, សមត្ថកិច្ចក៏បានប្រើអំពើហិង្សាទៅ លើអ្នកដង្ហែក្បួនផងដែរ ។ តែការព្យាយាមរបស់សមត្ថកិច្ចជាច្រើនដងនោះបរាជ័យក៏បាន ទប់ស្កាត់ជាថ្មីម្តងទៀតដោយ បន្ថែមកម្លាំងជិត១០០នាក់នៅកាច់ជ្រុងតូបលក់កាសែតវត្តលង្កា។
ពេលនោះ សមត្ថកិច្ចចង់ឱ្យ អ្នកធ្វើដំណើរ បត់ទៅត្បូងតាម ផ្លូវប៉ាស្ទ័រ, តែទប់ស្កាត់មិនជាប់ គឺក្បួនដំណើរបានបន្តដល់ វិមានឯករាជ្យ ហើយទៅទីស្នាក់ការកណ្តាលគណបក្សសមរង្ស៊ី ។
នៅទីកន្លែងដែលសមត្ថកិច្ចព្យាយាមបំបែកក្បួនដំណើរនៅកាច់ជ្រុងវត្តលង្កានោះ, ខាងសមត្ថកិច្ចបានធ្វើទារុណកម្មទៅ លើលោកចាន់ ចេង ម្តងទៀត, ហើយបានចាប់សន្តិសុខគណបក្សសមរង្ស៊ីចំនួន២នាក់ផងដែរយកទៅប៉ុស្តិ៍ប៉ូលិស សង្កាត់ទន្លេបាសាក់, ហើយក៏បានដោះលែងវិញ បន្ទាប់ពីលោក ឡុង រី អ្នកតំណាងរាស្ត្រមណ្ឌលក្រចេះធ្វើអន្តរាគមន៍។
អ្នកដែលប៉ូលិសឃាត់ខ្លួននោះ មានឈ្មោះសេង ហុកថៃ និងលី ណេ ។ អ្នកសន្តិសុខចំនួន២នាក់ទៀត ត្រូវសមត្ថកិច្ច ព្យាយាមចាប់ខ្លួនដែរ និងបានធ្វើទារុណកម្មទៅលើសន្តិសុខនោះយ៉ាងធ្ងន់ធ្ងរ ដោយសារតែការពារមិនឱ្យសមត្ថកិច្ចប៉ះ ពាល់អ្នកតំណាងរាស្ត្រ ។ អ្នកទាំង២នាក់នេះ ត្រូវអ្នកតំណាងរាស្ត្រគណបក្សសមរង្ស៊ីឱបជុំវិញពីរបីនាក់ទើបសមត្ថកិច្ច ចាប់ខ្លួនមិនបាន ។
ទង្វើរបស់ប៉ូលិសនេះ ជាទង្វើអសីលធម៌ វាយតប់មិនរើសមុខ សូម្បីស្ត្រីភេទជាតំណាងរាស្ត្រក៏ពួកគេវាយតប់ដែរ។ ហេតុនេះហើយបានជាធ្វើឱ្យអ្នកដំណើរនិយាយបញ្ឈឿថា ពួកនេះខ្លាំងបានតែជាមួយខ្មែរដើរលើដីខ្មែរគ្មានអាវុធ តែមិន ហ៊ានជាមួយពួកចោរសៀមនោះទេ ។
លោកហូ សីរិន្ទ សន្តិសុខម្នាក់ក្នុងចំណោមអ្នកដែលសមត្ថកិច្ចធ្វើទារុណកម្ម បានឱ្យដឹងថា «ក្នុងនាមខ្ញុំ ជាអ្នកការពារ លោកស្រីមូរ សុខហួរ, ខ្ញុំគ្រាន់តែប្រាប់ទៅប៉ូលិសកុំប៉ះ អ្នកតំណាងរាស្ត្រ... ខ្ញុំបានយកដៃទៅពាំងដើម្បីកុំឱ្យប៉ូលិសប៉ះ និងច្រានលោកស្រីមូរ សុខហួរ, ហើយយកដៃទៅគាសគេ ធ្វើឱ្យប៉ូលិសខឹងហើយធាក់ខ្ញុំមួយជើង។ គាត់មកម្តងទៀត, ខ្ញុំច្រានម្តងទៀត ស្រាប់តែពួកប៉ូលិសពី២០ទៅ៣០នាក់រឹតបំពង់កខ្ញុំអូសខ្ញុំយកទៅ... » ។
លោកហូ សីរិន្ទ បានបន្តថា ប៉ូលិសបានធាក់លោកពីខាងក្រោយ ពីមុខ, ហើយដៃរបស់គេរឹតបំពង់កស្ទើរស្លាប់ ក៏ប៉ុន្តែ បានលោកជាម ច័ន្ទនី សមាជិកសភាមណ្ឌលកំពង់ចាម និងអ្នកតំណាងរាស្ត្រចាន់ ចេង មណ្ឌលកណ្តាលជួយធ្វើអន្ត រាគមន៍ ។
លោកបានបន្តថា«ប៉ូលិសរដ្ឋា ភិបាល ដឹកនាំដោយហ៊ុន សែន អយុត្តិធម៌ណាស់ បានប្រើអំពើហិង្សាមកលើរូបខ្ញុំ» ។
លោកសម រង្ស៊ី បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានក្រោយពីធ្វើដំណើរដោយជើងពីតុលាការ រហូតដល់ ទីស្នាក់ការថា«យើងថ្កោលទោសរាល់អំពើហិង្សារាល់ការបំបិទសិទ្ធិប្រជាពលរដ្ឋក្នុងការសំដែងមតិក្នុងការនិយាយក្នុង ការចូលរួមក្នុងកិច្ចប្រជុំ ក្នុងក្បួនដើរតាមផ្លូវ។ទង្វើណាដែលគេហាមឃាត់មិនឱ្យប្រជាពលរដ្ឋប្រើសិទ្ធិសំដែងមតិ ជា អំពើផ្តាច់ការ ។ នេះគឺជាអំពើមួយដែលប្រជាពលរដ្ឋទូទៅអ្នកប្រជាធិបតេយ្យ ដែលស្រឡាញ់នូវលទ្ធិប្រជាធិបតេយ្យ ថ្កោលទោស »៕

1 comments: on "សមរង្ស៊ីថ្កោលទោសសមត្ថកិច្ចដែលប្រើអំពើហិង្សាទៅលើអ្នកដើរជាក្បួនទាម ទារយុត្តិធម៌"
អ្នកសសេរអត្ថបទនេះខ្វៈសតិអារម្មណ៏ជាអ្នកទទួល
ខុសត្រូវ ដោយបំផ្លើស និងប្រើពាក្យញុៈញង់ឲ្យ
សង្គមខ្មែរបែកបាក់គ្នា។ គំនិតស្ទើរភ្លើងខ្វៈវិចារណញានរបស់បុគ្គលដែលមានតែចិត្តគំនុំ ដោយច្រណែន នឹងនាំឲ្យបរទេសកាន់តែហ៊ានមើលងាយខ្មែរបន្ថែមទៀត ជាពិសេសពួកចោរសៀមដែលកំពុងរំលោភឈ្លានពានដីខ្មែរ។
Post a Comment