Featured Posts

Thursday, August 06, 2009

គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ីរិះគន់ប្រព័ន្ធតុលាការខ្មែរ

សាលាដំបូងរាជធានីភ្នំពេញ
នៅមុនប្រកាសសាលក្រមរបស់តុលាការក្រុងភ្នំពេញអំពីករណីលោកស្រីមូរ សុខហួរ អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៊ីមណ្ឌលកំពតតែមួយថ្ងៃ, គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ីបានរិះគន់ប្រព័ន្ធតុលាការកម្ពុជាដែលបានបដិសេធ ចំពោះការជំនុំជំរះដោយយុត្តិធម៌ សំដៅបញ្ចប់អាជីពនយោបាយរបស់លោកស្រី ។

ប៉ុន្តែមន្ត្រីផ្លូវការរដ្ឋាភិបាលបានបដិសេធចំពោះការចោទប្រកាន់នេះ, ហើយថាអង្គការនៅបរទេសមួយនេះមិនដែលគាំ ទ្ររដ្ឋាភិបាលទេ និងគាំទ្រតែគណបក្សប្រឆាំង ។

សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៣ សីហា ២០០៩ បានឱ្យដឹងថា ដោយពិចារណាអំពីគុណវិបត្តិនៅក្នុងប្រព័ន្ធយុត្តិធម៌ និងផែនការដើម្បីបញ្ចប់សកម្មភាពនយោបាយរបស់តំណាងរាស្ត្រគណបក្សប្រឆាំង, គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ី ចាត់ទុកថា លោកស្រី មូរ សុខហួរ ត្រូវបានបដិសេធសិទ្ធិរបស់លោកស្រី គ្មានការជំនុំជំរះត្រឹមត្រូវដោយសាលាក្តីដែល ឯករាជ្យ មានសមត្ថភាព និងមិនលំអៀង ដែលបានបង្កើតឡើងដោយច្បាប់ត្រឹមត្រូវដូចបានចែងនៅត្រង់មាត្រា១៤នៃ អនុសញ្ញាអន្តរជាតិ...។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថា សាលក្រមណាមួយដែលប្រឆាំងនឹងលោកស្រីមូរ សុខហួរនឹងមិនធ្វើតាមអំណាច នៃច្បាប់តុលាការទេ ។ សេចក្តី ថ្លែងការណ៍ ដែលមានចំណងជើងថា «ភាពមិនស្មើគ្នាត្រូវបានគេរៀបជើងព្រួលទុកជា មុនប្រឆាំងនឹងការជំនុំជម្រះត្រឹមត្រូវសម្រាប់តំណាងរាស្ត្រគណបក្សប្រឆាំងលោកស្រីមូរ សុខហួរ» ។

គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ីបានរៀបរាប់ក្នុងសេចក្តីថ្លែងការណ៍ទៀតថា លោកស្រី មូរ សុខហួរ គ្មានមេធាវីការ ពារក្តីនិងបានជ្រើសរើសយកសិទ្ធិមិនឆ្លើយតបនៅក្នុងសវនាការទាំងមូល, តុលាការខ្វះឯករាជ្យភាព និងត្រូវបានគេប្រើ ប្រាស់ដោយអ្នកមានអំណាច ប្រឆាំងនឹងក្រុមអ្នករិះគន់ ។ ព្រះរាជអាជ្ញានិងចៅក្រមសឹងតែទាំងអស់នៅតែជាប់ពាក់ព័ន្ធ ទៅនឹងគណបក្សគ្រប់គ្រងអំណាច ។ លោកស្រីមូរ សុខហួរ ត្រូវបានរដ្ឋសភាដកអភ័យឯកសិទ្ធិតាមការស្នើសុំរបស់ គណបក្សកាន់អំណាច ។

សេចក្តីថ្លែងការណ៍បានបន្តថា គ្មានការគោរពចំពោះគោលការណ៍ នៃយុត្តិធម៌ធម្មជាតិនិងគ្មានវិធានការមិនលំអៀងក្នុង ការពិនិត្យមើលបទចោទប្រកាន់ និងបើកសនាការ របស់លោកស្រីនេះ ។

លោកខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍បដិសេធនឹងការរិះគន់ របស់គណៈកម្មាធិការ នៃអង្គការសិទ្ធិមនុស្សអាស៊ី និងថាគណៈកម្មាធិការនេះមិនដែលទទួលស្គាល់រដ្ឋាភិបាលទេ តែគាំ ទ្រគណបក្សប្រឆាំង ។ លោកបានបន្តថា​លោកស្រីមូរសុខហួរបានគៀងគរអង្គការអន្តរជាតិអោយសរសេរសំបុត្រ​ព្រមាននាយករដ្ឋមន្ត្រីខ្មែរ៕

Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

0 comments: on "គណៈកម្មាធិការសិទ្ធិមនុស្សអាស៊ីរិះគន់ប្រព័ន្ធតុលាការខ្មែរ"