Featured Posts

Friday, June 12, 2009

តុលាការក្រុងប្រកាសមិនចាត់ការបណ្តឹង មូរ សុខ ហួរ ដែលប្តឹង ហ៊ុន សែន ពីបទបរិហារ កេរ្តិ៍

ព្រះរាជអជ្ញារងតុលាការក្រុងភ្នំពេញេលោក ហ៊ឹង ប៊ុនជា បានប្រកាសជូន ដំណឹងដល់ លោក គង់ សំអុន មេធាវីការពារក្តីអោយលោកស្រី មូរ សុខហួរ អ្នកតំណាងរាស្រ្តមណ្ឌល កំពតថា តុលាការមិនចាត់ការបណ្តឹងលោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន ពីបទបរិហារកេរ្តិ៍ នោះទេ។

លិខិតជូនដំណឹងកាលពីថ្ងៃទី១០ មិថុនា ២០០៩ បានសរសេរថា «យើង ហ៊ឹង ប៊ុនជា តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ។ ជំរាបមកលោក គង់ សំអុន មេធាវី នៃ ការិយាល័យសេវាកម្មមេធាវី កម្ពុជា»។

លិខិតជូនដំណឹងបានបញ្ជាក់ថា ត្បិតពាក្យបណ្តឹងចុះថ្ងៃទី២៧ មេសា ២០០៩ របស់លោក ដែលបាន ប្តឹងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាពីបទបរិ ហា កេរ្តិ៍ និងជេប្រមាថ ប្រព្រឹត្តនៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិន ពិការឃុំតាកែន ស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី៤ មេសា ឆ្នាំ២០០៩ តាមមាត្រា៦៣ថ្មី នៃច្បាប់វិសោធនកម្មមាត្រា៦៣នៃបទបញ្ញត្តិស្តីពី ប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិ វិធីព្រហ្មទណ្ឌសម្រាប់អនុវត្តនៅប្រទេសកម្ពជា ក្នុងសម័យ អន្តរកាលប្រកាសអោយប្រើ តាមព្រះរាជក្រមលេខ នស/រកម ០៦០៦-០១៦ ចុះថ្ងៃទី២៣ ខែមិថុនា ២០០៦។

លោក ហ៊ឹង ប៊ុនជា បានបញ្ជាក់ថា «យើងបានសម្រចតម្កល់សំណុំរឿងនេះទុកឥតចាត់ ការ» តាមដីកា សម្រចលេខ៣០៦ អយឃ ចុះថ្ងៃទី១០ មិថុនា ឆ្នាំ២០០៩។

ការសម្រេច មិន ចាត់ ការរបស់ព្រះ រាជអាជ្ញារង ហ៊ីង ប៊ុនជា នេះត្រូវបានគេមើលឃើញថា ជាគំនាប នយោបាយរបស់អ្នកមានអំណាចទៅលើមន្រ្តីតុលាការដែលគេរិះគន់ថា គ្មាន ភាពឯករាជ្យជាយូរមក ហើយ។ ប៉ុន្តែគេជឿថា តុលាការមិនឯករាជ្យដដែលនេះនឹងចាត់ ការបណ្តឹងមេធាវីរដ្ឋាភិបាលដែល បានប្តឹងលោកស្រី មូរ សុខហួរ៕

Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

3 comments: on "តុលាការក្រុងប្រកាសមិនចាត់ការបណ្តឹង មូរ សុខ ហួរ ដែលប្តឹង ហ៊ុន សែន ពីបទបរិហារ កេរ្តិ៍"

Anonymous said...

នេះជាការសំរេចចិត្តដ៏ហួសហេតុ របស់តុលាការខ្មែរ អ្នកណាក៏ដឹងដែរថា នឹងមានរឿងនេះកើតឡើងជាមិនខាន ពីព្រោះហ៊ុន សែន គឺជាច្បាប់។

ខ្ញុំជឿថា គេនឹងចាត់ការបណ្តឹងរបស់ហ៊ុន សែន ប្រឆាំងលោកស្រី ហើយច្បាស់ណាស់ថា លោកស្រី នឹងត្រូវគេដក ឫព្យួរអភ័យឯកសិទ្ធិ ជាមិនខាន។

ចំពោះខ្ញុំយល់ថា លោកស្រីគួរតែមានជំហររឹងមាំ ជាជាងការសំទោសលោកហ៊ុន សែន ដើម្បីបញ្ចប់ បញ្ហា ពីព្រោះមធ្យោបាយនេះ មិននាំអោយប្រព័ន្ធ តុលាការនៅប្រទេសកម្ពុជា បានប្រសើរទេ...។ ករណីរបស់លោកស្រី នឹងក្លាយជាករណីពិសេស ជាសញ្ញាធ្លាក់ចុះ ឫប្រសើរ អំពីលិទ្ធិប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា។

Anonymous said...

Ah Kvang Hun Xen does everything against the own People and SRP for Youn Hanoi,because Ah Hun Xen has youn hanoi'brain!!!!
Hun Xen will die soon and go to meet his camrade Hok londy!!!!

chao tooch said...

Dear Mrs Mour sok hour
Dont touch the Poison SNAKE ,if you dont know well about what Kinds of the snake.if you know the cambodia judges or courts not Fair why you play with that game.
*if Hun sen goverment Bad 100% like year 1979-80 you can not go out or Back to u.s.a,because you are not complete Trial yet.in u.s.a
if you have a Police ticket or have problem in the court you should appeare and finish in u.s court,befor you leaving that country Righ?....!!!CHAO TOOCH [independent and no party guy]