Featured Posts

Saturday, May 22, 2010

លោកសមរង្ស៊ីចូលរួមក្នុងពិធីកាន់ទុក្ខលើកទី៦១នៃការបាត់បង់ទឹកដីកម្ពុជា ក្រោម


ប្រធាន គណបក្ស ប្រឆាំង នៃ ប្រទេស កម្ពុជា លោក សម រង្ស៊ី នឹង ចូលរួម ពិធី កាន់ទុក្ខ លើកទី ៦១ នៃ ការ បាត់បង់ ទឹកដី កម្ពុជា ក្រោម ដែល អាណា និគម និយម បារាំង កាត់ឱ្យ យួន កាល ពី ថ្ងៃទី៤ខែ មិថុនា ១៩៤៩។

យោងតាមការប្រកាសឱ្យដឹងរបស់សមាគម និងសាខាខ្មែរកម្ពុជាក្រោមនៅតាមរដ្ឋនានា សហ
រដ្ឋអាមេរិកបានឱ្យដឹងថា ខ្មែរកម្ពុជាក្រោមនឹងជួបជុំគ្នាមួយនៅថ្ងៃទី៥ មិថុនា ឆ្នាំ២០១០ នៅក្នុង
វត្តនីតារ៉ាម នៃរដ្ឋហ្លរីដារ ដើម្បីរៀបចំពិធីកាន់ទុក្ខ ថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម ដែលមានការ
ចូលរួមពីលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី ផងដែរ ។

ពិធីដែលរៀបចំឡើងដោយបងប្អូនខ្មែរកម្ពុជាក្រោម នៅឯអាមេរិកនោះក៏មានការចូលរួមពី
ឥស្សរជនខ្មែរកម្ពុជាក្រោមនៅក្រៅប្រទេសជាច្រើនរូបដូច ជា លោកថាច់ កែប ប្រធានវត្តនីតារ៉ាម,
លោកដាញ់ តិច ប្រ ធានសមាគមលោកសឺងសឿង ប្រធានសាខា នៃសហព័ន្ធខ្មែរកម្ពុជាក្រោមរដ្ឋ
ហ្លរីដារ ។

សេចក្តីរាយការណ៍ បានឱ្យ ដឹងថា កម្មវិធីនោះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពី ថ្ងៃទី៥-៦
ខែមិថុនា ២០១០ ខាងមុខនេះ នៅវត្តនីតារ៉ាមជា រដ្ឋដែលប្រជុំទៅដោយបងប្អូន ខ្មែរកម្ពុជាក្រោម
ក្នុងទីក្រុងអូឡិនដូ រដ្ឋហ្លរីដារ សហរដ្ឋអាមេរិក ។

គណៈកម្មការរៀបចំពិធីក៏បាននិមន្តព្រះតេជគុណ ទឹម សាខន អតីតព្រះចៅអធិការវត្តភ្នំដិន
ខាងជើង ខេត្តតាកែវនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ ព្រះអង្គត្រូវបានអាជ្ញាធខ្មែរចាប់ ផ្សឹក
កាលពីឆ្នាំ២០០៧ ហើយបញ្ជូនឱ្យអាជ្ញាធរយួនដាក់ពន្ធនាគារនៅខេត្តអាងយ៉ាងប្រទេសយួន រួច
បានដោះលែងឱ្យ មានសេរីភាពវិញ បន្ទាប់ពីមានការថ្កោលទោស របស់អង្គការជាតិ និងអន្តរជាតិ។
សព្វថ្ងៃព្រះអង្គបាននិមន្តចាកចេញទៅប្រទេសទីបី ដែលទទួលបាននូវ កិត្តិយស និមន្តឱ្យចូលរួម
នៅក្នុងពិធីកាន់ទុក្ខ នៃការបាត់បង់ទឹកដីកម្ពុជាក្រោមនៅសហរដ្ឋអាមេរិក ។

ពិធីនោះមានការនិមន្តមន្ត្រីសង្ឃចំនួន២អង្គទៀតផងដែរ គឺព្រះនាមញ៉ែម តូន និងព្រះតេជគុណ
គឹម មឿន ដែលតុលាការយួន បានដោះលែងកាលពីឆ្នាំ២០០៨ ហើយបានភៀស ព្រះកាយទៅ
ក្រៅប្រទេសសាង ព្រះភ្នួសឡើងវិញ នៅវត្តមួយ ក្នុងទីក្រុងភីឡាឌែលហ្សាសហរដ្ឋអាមេរិកកាលពី
សប្តាហ៍កន្លង ទៅនេះ ។ នៅថ្ងៃទី២ នៃកម្ម វិធីគឺពលរដ្ឋខ្មែរបានជួបជាមួយ មន្ត្រីសង្ឃទាំង៣អង្គនេះ
ដែលជាសាក្សីរស់ដោយផ្ទាល់ និងជា ពិសេសនោះ ពលរដ្ឋខ្មែរយើង នឹងបានជួបសន្ទាដោយផ្ទាល់
ជាមួយលោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី ។

យោងតាមការបញ្ជាក់របស់ អ្នករៀបចំកម្មវិធីបានឱ្យដឹងថា លោកអ៊ំ សឿន អតីតឯកអគ្គរាជទូតខ្មែរ
ប្រចាំសហរដ្ឋអាមេ រិក ក៏ចូលរួមស្តាប់ និងសន្ទនាដោយផ្ទាល់ជាមួយលោកសម រង្ស៊ី ព្រះសង្ឃខ្មែរ
និងបងប្អូនប្រជាពលរដ្ឋខ្មែរនៅទីនោះដែរ ។

ជាមួយគ្នានោះដែរ ក៏មានវេទិកាតុមូល សួរដេញដោលគ្នា រវាងអ្នកចូលរួម ជាមួយលោក សម រង្ស៊ី
អំពីស្ថានភាព នៃការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ជាពិសេសការ បោះបង្គោល
ព្រំដែនជាមួយប្រ ទេសយួន ដែលធ្វើអោយប្រជាកសិករខ្មែរ រស់នៅតាមតំបន់ព្រំដែននិយាយថា
ធ្វើឱ្យបាត់បង់ដីស្រែរបស់ពួកគាត់ ។

លោកសម រង្ស៊ី ក៏នឹងត្រៀមឯកសារភស្តុតាងដែលបញ្ជាក់ ដោយសាស្ត្រាជំនាញព្រំដែនជនជាតិ
ស្វីស ដើម្បីប្រាប់ដល់ប្រ ជាពលរដ្ឋខ្មែរ នៅសហរដ្ឋអាមេ រិកថា កម្ពុជាពិតបាត់បង់ទឹកដីរាប់រយ
ម៉ែត្រ នៅក្នុងការបោះ បង្គោលព្រំដែនជាមួយយួនត្រង់ បង្គោលព្រំដែន លេខ១៨៤, ១៨៥, ១៨៦
និងលេខ១៨៧ មែន ។ ជាមួយគ្នានោះផងដែរ លោកសម រង្ស៊ី នឹងបង្ហាញដល់ ប្រជាពលរដ្ឋខ្មែរ
ពាក់ព័ន្ធទៅ នឹងការ ដកតម្រុយបង្គោល ព្រំ ដែនឈ្លានពាន លេខ១៨៥ ឱ្យ ពលរដ្ឋខ្មែរយើង
បានឃើញឱ្យកាន់តែច្បាស់ ។

មន្ត្រីរដ្ឋាភិបាល តែងតែធ្វើការបដិសេធ ទៅនឹងព័ត៌មាន ដែលថាប្រទេសកម្ពុជាបាត់បង់ទឹកដី
ដោយសារបោះបង្គោល ព្រំដែន ជាមួយប្រទេសជិតខាងយើង ។

ប៉ុន្តែក្រោយពីលោក សម រង្ស៊ី ដឹកនាំចលនាអ្នកភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុក ចន្ទ្រា
ដកតម្រុយបង្គោល ព្រំ ដែនឈ្លានពាន លេខ១៨៥រួច មក, យួនបានដកគំរោងកសាង បង្គោល
ព្រំដែន លេខ ១៨៤, ១៨៦ និង១៨៧ យកទៅស្រុកគេវិញទាំងអស់ ដោយបានគាស់ ដែក និងជីក
គ្រឹះយកទៅវិញតែម្តង ។ ការដកបង្គោលព្រំ ដែន លេខ១៨៥នេះ បានធ្វើឱ្យ នាយករដ្ឋមន្ត្រីយួន
លោកង្វៀន តាន់ឌុង អំពាវនាវឱ្យមេដឹកនាំ ខ្មែរមានវិធានការទៅលើលោក សម រង្ស៊ី ផងដែរ ។
ពេលនោះ តុលាការខ្មែរ ក៏ផ្តន្ទាទោសទៅ លើលោកសម រង្ស៊ី និងអ្នកភូមិស្របគ្នានឹងការអំពាវ
នាវរបស់មេដឹកនាំយួននោះដូចចិត្ត ។

បញ្ហានេះបានធ្វើឱ្យមហាជន ខ្មែរនិយាយថា បើគ្មានចលនា ដឹកនាំដោយលោកសម រង្ស៊ី ដក
តម្រុយ បង្គោលលេខ១៨៥ទេ ម៉្លោះយួន បោះបង្គោលព្រំដែន រួចរាល់ជាស្ថាពរធ្វើឱ្យខ្មែរយើង
មិនអាចតវ៉ាបានឡើយ ៕

Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

1 comments: on "លោកសមរង្ស៊ីចូលរួមក្នុងពិធីកាន់ទុក្ខលើកទី៦១នៃការបាត់បង់ទឹកដីកម្ពុជា ក្រោម"

a very concern Kaun Khmer said...

So sad and speechless that for about 800 years since the new religion (Buddhism) from India was declared as Khmer empire' new religion, sometime in late 13th century, the Khmer Empire collapsed until today. Little land left as a Khmer nation is fighting Yuon who use peasants Hun Sen to finish their expansionism in Camboda.

Yuon are fighting to keep Khmers under Buddhism to keep Khmers weak and poor, so Yuon crowned Tep Vong to rule over million monks in Cambodia.

Khmer Buddhists produced million monks who did not contribute to the economy, they only relied on the poor people to feed them, so when the economy became weak, the military defense is also weak, because the country cannot pay their salaries.
How can a tiny Buddhist nation survive while surrounded by Yuon & Siem?

These old people who cling to this failure foreign religion (Buddhism) and million Khmer monks are part of the destroyers of Khmer nation, and they are also Yuon' accomplices. Using Buddhism to shield their crimes and to destroy other poor people, then claimed it is a peace religion, that is a liar.

Cambodia should be a new Singapore where religions should be freed for every citizen to choose, and every citizen must pay taxes, either they are monk of Imam or priest or pastor.