មន្ត្រី រដ្ឋាភិបាល បាន និយាយ ថា ពួកគេ មិនច្បាស់ ថា តើអ្នក ដែល ទទួល ប្រយោជន៍ ពីប្រាក់ខែ មន្ត្រី រាជការ ខ្មោច នឹងត្រូវ ទទួល ទោស ទៅ តាម ច្បាប់ ប្រឆាំង អំពើ ពុករលួយ ដែលទើប អនុម័ត ដែរឫ យ៉ាងណាទេ ដែល បញ្ហានេះ បាន បង្កើត ឡើង ជា ចម្ងល់ ទៅលើការ អនុវត្តន៍ ច្បាប់ដែល គេទន្ទឹម រង់ចាំ ជាយូរ មក ហើយ នោះ ។
ប៉ុន្តែបើតាមការពន្យល់ ពីលោកជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនបានឱ្យដឹងថា អ្នក
ដែលស៊ីប្រាក់ខែ ពីមន្ត្រីរាជការខ្មោច ដែលធ្វើឱ្យរដ្ឋខាតបង់ថវិកាប្រមាណ២លានដុល្លារ ក្នុងមួយ
ឆ្នាំនោះនឹង គ្មានទោសទេ, ហើយលោកឱម យ៉ិន ទៀង ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ
ថ្មី ដែលទើបបានតែងតាំងនឹងមាន វិធានការយ៉ាងណា បើអំពើពុក រលួយលេចចេញយ៉ាងក្រឡៅៗ
ឱ្យសាធារណៈជនបានដឹងទៅហើយនោះ ។

ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃទី២១ ឧសភា ២០១០ បានស្រង់សម្តីលោកង៉ោ ហុងលី អគ្គលេខាធិការ
ក្រុមប្រឹក្សាកំណែទម្រង់រដ្ឋបាល នៃទីស្តីការ គណៈរដ្ឋ មន្ត្រី ដែលនិយាយថា ជំរឿនមន្ត្រីរាជការ
ស៊ីវិល ដែលចាប់ផ្តើមកាលពីខែមុនបានរកឃើញ មន្ត្រីរាជការខ្មោចឫបុគ្គលិករដ្ឋដែលបានលាឈប់
ពីការងារតែនៅមានឈ្មោះ ក្នុងតារាងបើកប្រាក់ខែប្រមាណ២.០០០នាក់ ក្រោយពេលបញ្ចប់ការ
រាប់ក្នុងក្រសួងស្ថាប័នរដ្ឋាភិបាលចំនួន២១ ក្នុងចំណោមក្រសួងសរុបចំនួន២៦ ។

លោកមិនយាយ អំពីមន្ត្រី ពុករលួយដែលទទួលបានប្រាក់ ខែពីមន្ត្រីរាជការខ្មោចទាំងអស់ នោះ
ត្រូវមានទោសតាមច្បាប់ប្រឆាំងអំពើពុករលួយ ឫយ៉ាងណាទេ ។ បើទោះបីជា លោក ង៉ោ ហុងលី
បានលើកឡើងថា ឈ្មោះមន្ត្រីខ្មោច ដែលបានរាប់រួចរាល់មកទល់នឹងពេលនេះ ធ្វើឱ្យរដ្ឋខាតបង់
ប្រាក់ប្រមាណ២លានដុល្លារអាមេរិកក្នុងមួយឆ្នាំក៏ដោយនោះ ។

លោកជាមយៀប សមាជិក សភាគណបក្សប្រជាជនមណ្ឌលព្រៃវែងបានថ្លែងថា ច្បាប់ប្រឆាំងអំពើ
ពុករលួយមានចែងអំពីបញ្ហានេះ ។ លោកបានគូស បញ្ជាក់ថា បើបុគ្គលណា ត្រូវ បានរកឃើញថា
លួចប្រាក់ខែរបស់មន្ត្រីរាជការខ្មោច ដាក់ចូលហោប៉ៅផ្ទាល់ខ្លួន ច្បាប់បានចែងថា ព្រះរាជអាជ្ញា
មានសិទ្ធិ ដាក់ពាក្យបណ្តឹងដើម្បីដាក់ទណ្ឌ កម្មដល់បុគ្គលនោះ ។ លោក បានបន្តថា លោកមិនគិត
ថា វាជាពេលវេលាសមរម្យសម្រាប់ដាក់ទោសទណ្ឌលើមន្ត្រីរដ្ឋាភិ បាលនិងបុគ្គលិកទាំងឡាយណា
ដែលរកឃើញថា បានប្រព្រឹត្តល្មើសនឹងច្បាប់ពុករលួយភ្លាមៗនោះទេ ដោយលោកបានលើកឡើង
ថា ពួកគេប្រហែលជាមិនដឹងថាខ្លួនពួកគេបានប្រព្រឹត្តខុសច្បាប់ផង ។

លោកជាម យៀប បានថ្លែងដូច្នេះថា «ដើម្បីការងារពង្រឹង ច្បាប់ របស់យើង ជាជំហានដំបូងយើង
គ្រាន់តែព្រមានបុគ្គលណាដែលបានយកប្រាក់ខែរបស់ឈ្មោះមន្ត្រីខ្មោចទាំងនោះសិន, យើងត្រូវធ្វើ
មួយជំហានម្តងៗ»។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា បើបទល្មើស ដែល
ប្រព្រឹត្តដោយមន្ត្រីថ្នាក់ខ្ពស់ មិនត្រូវបានគេអើពើនោះ ការកាត់ទោសមន្ត្រីថ្នាក់តូច តាចអាចមាន
ផលអាក្រក់ច្រើនជាងល្អ ។ លោកបានមានប្រសាសន៍ថា «សម្រាប់មន្ត្រីថ្នាក់តូច ការអប់រំគួរតែ
ត្រូវប្រើសិន ហើយក្រោយមកបង្រៀនពួកគេម្តងហើយម្តងទៀត ដើម្បីឱ្យពួកគេយល់ច្បាប់។
មន្ត្រីពុករលួយត្រូវតែនាំយកទៅប្រឈមមុខនឹងច្បាប់ ចាប់ផ្តើមពីមន្ត្រីថ្នាក់កំពូលមុន ។ ពេលខ្លះពួក
គេគ្រាន់តែ កាត់ទោសមន្ត្រី តូចតាច និងអំពើពុករលួយស្រាលៗតែប៉ុណ្ណោះ »។

ការបញ្ចោញរបាយការណ៍នៃការបាត់បង់ប្រាក់រដ្ឋប្រមាណជាង២លានដុល្លារ ទៅលើមន្ត្រីរាជការ
ខ្មោចនេះ វាហាក់ដូចជា ការងារយ៉ាងប្រញាប់ប្រញាល់ មួយ រង់ចាំស្វាគមន៍លោកឱម យ៉ិនទៀង
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថ្មី ដែលជាមន្ត្រីដ៏មានទំនុកចិត្តរបស់លោក ហ៊ុន សែននោះ ។
ដូច្នេះគេចាំមើលថា តើលោកឱម យ៉ិនទៀង នឹងមានវិធានការយ៉ាងណា ទៅលើពួកមន្ត្រីពុករលួយ
ទាំងនោះ ដើម្បីទាក់ទាញការជឿជាក់ពីអ្នកដែលរិះគន់លោកជុំទិសពីការទទួលតំណែង ជាប្រធាន
គណៈកម្មការប្រឆាំងអំពើពុករលួយនេះ ៕

0 comments: on "តាមសម្តីជាមយៀបអ្នកស៊ីប្រាក់ខែមន្ត្រីរាជការខ្មោចជាង២លានដុល្លារក្នុង មួយឆ្នាំគ្មានទោសទេ"
Post a Comment