Featured Posts

Thursday, October 29, 2009

អង្គរក្សហ៊ុនសែនម្នាក់ដែលពាក់ព័ន្ធនឹងការសម្លាប់មនុស្សត្រូវ បានដោះលែងពីពន្ធនាគារ

ទាហានម្នាក់ក្នុងចំណោមមនុស្សពីរនាក់ដែលពាក់ព័ន្ធនឹងការសម្លាប់ មនុស្សកាលពីប៉ុន្មានខែមុនត្រូវបានតុលាការខេត្តពោធិ៍ដោះលែងឲ្យមាន សេរីភាពហើយកាលពីដើមសប្តាហ៏នេះ។ ជនល្មើសម្នាក់ក្នុងចំណោមពីរ នាក់នោះត្រូវគេដឹងថា ជាទាហានដែលស្ថិតនៅក្នុងអង្គភាពនៃកងអង្គរក្ស លោក ហ៊ុន សែន។

ចៅក្រមស៊ើបអង្កេតតុលាការខេត្តពោធិសាត់លោក អ៊ិន បុប្ផា បាននិយាយ ថាតុលាការបានដោះលែងបុរស២នាក់ឲ្យនៅក្រៅឃុំ ដែលក្នុងនោះមាន ទាហានម្នាក់មកពីអង្គភាពអង្គរក្សនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលត្រូវបាន ចោទប្រកាន់ពីបទបាញ់មនុស្ស២នាក់ស្លាប់ និងធ្វើឲ្យស្រ្តីវ័យចំណាស់ម្នាក់ រងរបួសធ្ងន់អំឡុងពេលមានអំពើប្លន់រថយន្តមួយកាលពីខែមេសាកន្លងទៅ។

លោក អ៊ិន បុប្ផា បានមានប្រសាសន៏ឲ្យដឹងថា ទាហានឈ្មោះ មួរ ម៉េង និង កម្មករសំណង់ឈ្មោះ ទេព ចំរើន ត្រូវបានចោទប្រកាន់ពីបទសម្លាប់អ្នកស្រី ម៉ម ប៊ុនលី និងអ្នកបើករថយន្តម្នាក់ទៀតឈ្មោះ ហេង អៀវជីវ កាលពីល្ងាច ថ្ងៃទី៣១ មេសា ២០០៩ ដោយចោទថា បានប្លន់រថយន្តនៅក្នុងស្រុកវាល វែង ខេត្តពោធិសាត់។ លោកបានបន្ថែមទៀតថា ជនរងគ្រោះម្នាក់ទៀត ឈ្មោះអ៊ី វ៉ាន់នី ត្រូវបានបាញ់២គ្រាប់អំឡុងពេលប្លន់នោះ ប៉ុន្តែមិនស្លាប់។

ការដោះលែងនេះត្រូវបានចៅក្រមនិយាយថា ដោយសារមានភស្តុតាងមិន គ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើជនសង្ស័យ ឯមតិខ្លះនិយាយថា ការដោះ លែងនេះទំនងជាឥទ្ធិពលនៃបុគ្គលណាម្នាក់ធ្វើអន្តរាគមន៏ជាក់ជាមិនខាន៕
Digg Google Bookmarks reddit Mixx StumbleUpon Technorati Yahoo! Buzz DesignFloat Delicious BlinkList Furl

4 comments: on "អង្គរក្សហ៊ុនសែនម្នាក់ដែលពាក់ព័ន្ធនឹងការសម្លាប់មនុស្សត្រូវ បានដោះលែងពីពន្ធនាគារ"

Borey said...

អុញ! ទើបតែប្រកាស ដាក់ទោសបន្ថែម ស្រីទំនើង និងក្មេងទំនើងអោយកាន់តែធ្ងន់ ស្រាប់តែដោះលែង ជនពាក់ព័ន្ធសំលាប់មនុស្ស ទៅវិញ!

បានតែថាលេងហ្នឹង! មិនដឹងថ្ងៃណាថាមែនទេនេះ!

Anonymous said...

*Befor your HIT The DOG your should know who the DOG BOSS???.
RORS SOKHITH [FAN].
*Since year 1979-2009....I can call:
PEERKK PEETH RAING SLAING Period or regime.
*Khmer in HUN SEN CPP regime 50% are unconsiences.....Cowards ect..... ...They sold everythings...if they want and can.

Anonymous said...

Dear Mr SOY SOPHEAP:
*I dont Hope who can kill or Blame you.
*I dont Hope Mr Rors sokhith can Blame you in corruption case.
*KHMER FIGHTING KHMER PROFIT WHO?.
*New paper guy file complaint to News Paper guy are not Good.
*if you can excuse him can you excuse ?.Do you was living in Pol pot regime?.
*Who win who the king....who loose who become a Prisoner?

Anonymous said...

NEW PAPERS=NEWS PAPERS