នៅថ្ងៃទី២៧ មិថុនា ២០០៩ ឧបនាយករដ្ឋមន្រ្តីក្រសួងការពារជាតិសៀមនឹងមកទីក្រុង ភ្នំពេញដើម្បី ពន្យល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីខ្មែរដែលទទួលរងការមើលងាយពីនាយករដ្ឋមន្រ្តី សៀម អាប់ភីស៊ីត ដែលស្នើឲអង្គការយូណេស្កូសើរើឡើងវិញពាក់ ព័ន្ធនឹងការចុះឈ្មោះប្រាសាទព្រះ វិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ផែនការរបសឧបនាយករដ្ឋមន្រ្តីសៀមនេះ វាដូចជាពួកគេមើលងាយខ្មែរ និងថាថ្នាក់ដឹកនាំខ្មែរយើង ល្ងង់ណាស់ បានជាគេលេបត្របាក់ប្រាសាទខ្មែរថែមទាំងមកពន្យល់ដល់ផ្ទះទៀតនោះ។ ត្រង់នេះបាន ធ្វើឲមានសំណួរថា តើមេដឹកនាំខ្មែរខ្លាំងធើឲសៀមស្លន់ស្លោមែនទេ?
ជាទម្លាប់ឲតែមេកដឹនាំសៀមមកស្រុកខ្មែរ គឺតែងតែមានព័ត៌មានថា ទាហានសៀមចូលដី ខ្មែរកន្លែង នេះ កន្លែងនោះដែលយ៉ាងហោចណាស់ក៏មានយន្តហោះសៀម ហោះឆ្វែលរំលោភចូលក្នុងដីខ្មែរដែរ។
ដូចគ្នានេះគ្រាន់តែលោក អាប់ភីស៊ីត ប្រកាសឲដឹងអំពីឧបនាយករដ្ឋមន្រ្តីគេមកពន្យល់ ខ្មែរភ្លាម ស្រាប់ តែលោក អនុពង់ ផៅចិន្តា មេបញ្ជាការទ័ពសៀមដឹកនាំកម្លាំង និងកាំភ្លើង ត្បាល់ជាច្រើនដើមមកទល់ មុខ ទាហានខ្មែរនៅតំបន់ប្រាសាទព្រះវិហារទៀត៕
0 comments: on "សៀមមើលងាយខ្មែរខ្លាំងណាស់រហូតដល់ មកពន្យល់ដល់ផ្ទះ"
Post a Comment